ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយមានការឯកភាព ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យ បានប្រើម្រាមដៃ រុកប្រដាប់ភេទរបស់ក្មេងស្រីអាយុ ៤ ឆ្នាំរហូតធ្វើអោយ ហូរឈាមឥតឈប់ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិអន្លង់រៃ ឃុំក្តុលតាហែរ ស្រុកបវេល ខេត្តបាត់ដំបង។
អាណាព្យាបាលក្មេងស្រីរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយបានរៀបរាប់ថា នៅល្ងាចថ្ងៃទី១២ ខែធ្នូ ក្មេងស្រីរងគ្រោះឈ្មោះ ជា សម្ជស្ស អាយុ ៤ឆ្នាំ បានស្រែកប្រាប់ថាឈឺពោះ ព្រមទាំងមានសភាព ស្លេកស្លាំងផងនោះ ទើបនាំគ្នាបានសួរនាំ ដឹងថាឈ្មោះ ង៉ាន ចាន់ថន មានផ្ទះនៅជិតគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ បានប្រើប្រាស់ម្រាមដៃ រុកចូលទៅក្នុងប្រដាប់ភេទ។
នៅពេលនោះអាណាព្យាបាល បានពិនិត្យមើលឃើញឈាម នៅមិនទាន់ឈប់ហូរ ទើបទៅដាក់ពាក្យបណ្តឹង ព្រមទាំងអោយសមត្ថកិច្ច ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ទាំងយប់ដើម្បីពិនិត្យ និងព្យាបាល។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបាននាំគ្នាផឹកស៊ីតាំងពីម៉ោង៧ លុះដល់ម៉ោងប្រហែល១១ ថ្ងៃត្រង់ខ្លួនក៏បានត្រឡប់ទៅផ្ទះ ដោយឆ្លៀតចូលទៅលេងផ្ទះយាយទូច ហើយនៅពេលនោះយាយទូច បានអោយខ្លួននាំចៅស្រី ទៅអោយកូនរបស់គាត់ផង ព្រោះមានផ្ទះនៅជិតគ្នា។
នៅពេលបីក្មេងស្រីរងគ្រោះ បានប្រហែល ១០០ម៉ែត្រ ជនសង្ស័យក៏ចូលទៅក្នុងគុម្ពព្រៃ រួចស្រាតខោរបស់នាង យកម្រាមដៃរុកចូលប្រដាប់ភេទ ជម្រៅប្រហែល ២ថ្នាំងដៃ ស្រាប់តែមានឈាមហូរចេញមក ខ្លួនក៏ឈប់ រួចក៏នាំក្មេងស្រីរងគ្រោះទៅផ្ទះ ដោយមិនចាប់អារម្មណ៍ថា មានរឿងបែបនេះកើតឡើងឡើយ។ ដោយសារតែឈាម នៅតែហូរចេញពីប្រដាប់ភេទ ដែលរងរបួសធ្ងន់ធ្ងរ ក្មេងស្រីរងគ្រោះត្រូវបាន សមត្ថកិច្ចបញ្ជូនបន្ត ទៅមន្ទីរពេទ្យរ៉ាក់ ដើម្បីជួយសង្គ្រោះ ៕
Source from: watphnom-news.com























Loading...




Post a Comment