
ខេត្តក្រចេះ ៖ អនុវត្តន៍តាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំង កត់កន្ទុយលេខ ២កន្លែងផ្សេងគ្នា នៅទីប្រជុំជន ផ្សារសាមគ្គី ក្នុងក្រុងក្រចេះ និងបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ពីរនាក់ ដោយដកហូតសម្ភារៈមួយចំនួនទៀត។
ក្នុងសកម្មភាពចុះបង្ក្រាប ទីតាំងចាក់កន្ទុយលេខចំនួន ២កន្លែងនេះ កម្លាំងសមត្ថកិច្ចបាន ចាប់ឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន ២នាក់ មកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាសួរ ។ ចំណែកវត្ថុតាំងរួមមាន លុយខ្មែរជាច្រើនលានរៀល និងប្រាក់ដុល្លារមួយចំនួន រួមនិងសម្ភារៈបម្រើឲ្យ ល្បែងស៊ីសងមួយចំនួនទៀត ដែលដកហូតបាន ត្រូវបានយកទៅរក្សាទុកនៅអយ្យការ អមសាលាដំបូងខេត្ត ។
ជនសង្ស័យប្រុសស្រីទាំង ២នាក់ ដែលជាមេកន្ទុយលេខរួមមាន ១-ឈ្មោះ សុខ ឆុង ភេទប្រុស អាយុ ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨៨ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ និងស្ត្រីម្នាក់ទៀត ឈ្មោះ ក្រឹម ឌៀប អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នា។ បន្ទាប់ពីកម្លាំងជំនាញ ធ្វើការសាកសួរួច បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីអនុវត្ត ទៅតាមនីតិវិធី ។ យ៉ាងណាក៏ដោយ នៅសល់កន្លែងភ្នាល់បាល់ និងបនល្បែងជាច្រើនទៀត កំពុងធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ មិនទាន់ព្រឺរោមជើងទេ៕
Source from: watphnom-news.com
Post a Comment