Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖គណៈ​កម្ម​ការ​​និង​​ពុទ្ធ​បរិ​ស័ទចំ​ណុះ​ជើង​វត្ត​​សូ​រិ​យា​​រាមហៅ​​វត្ត​​ថ្មីបាន​នាំ​គ្នា​​ធ្វើ​​កូដ​កម្ម​​លើ​ក​​ប​ដានិង​​បាន​​យក​​រនាំង​​ដែកបិទ​ផ្លូវ​​មិន​​ឲ្យ​ប្រ​ជា​ពល​រដ្ឋ

ក្រុង​ប៉ោយប៉ែត ៖ គណៈ​កម្ម​ការ​​និង​​ពុទ្ធ​បរិ​ស័ទ ចំ​ណុះ​ជើង​វត្ត​​សូ​រិ​យា​​រាម ហៅ​​វត្ត​​ថ្មី បាន​នាំ​គ្នា​​ធ្វើ​​កូដ​កម្ម​​លើ​ក​​ប​ដា និង​​បាន​​យក​​រនាំង​​ដែក បិទ​ផ្លូវ​​មិន​​ឲ្យ​ប្រ​ជា​ពល​រដ្ឋ នៅ​​ក្រុង​​ប៉ោយ​ប៉ែត​​ធ្វើ​ដំ​ណើរ ឆ្លង​កាត់​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៣ ខែ​ធ្នូ ឆ្នាំ​​២០​១៣ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជាច្រើន​ម៉ោង​ថែមទៀត  ក្នុង​បំណង​បណ្តេញ​ភិក្ខុ ដួង រដ្ឋា ជា​ព្រះចៅអធិការ​វត្ត​ស្តីទី ចេញពី​ក្នុង​វត្ត ។​

​គណៈកម្មការ​វត្ត​ថ្មី បាន​ឲ្យ​ដឹងថា រឿង​ដែល​ពួកគាត់ នាំគ្នា​ធ្វើ​កូដកម្ម​នៅពេលនេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ព្រះគ្រូ​មេគណ​ខេត្ត ជួយ​រក​ដំណោះស្រាយ ក្នុងការ​ជ្រើសរើស ព្រះចៅអធិការ​វត្ត ឲ្យ​មក​មក​ឡើងកាន់តំណែង​ថ្មី ជំនួស​ព្រះចៅអធិការ​វត្ត​ស្តីទី​ព្រះនាម ដួង រដ្ឋា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិន​សប្បាយចិត្ត​។ ប្រភព​បាន​បន្តថា ព្រះចៅអធិការ​វត្ត​ស្តីទី​អង្គ​នេះ មិនអាច​ទុក​ឲ្យ​គង់នៅ​វត្ត​ថ្មី​នេះ តទៅទៀត​បានឡើយ ដោយ​ព្រះអង្គ និយម​បក្ខពួក ហើយ​ថែមទាំង​ឲ្យ​ក្មេងស្ទាវ មក​ដេក​ស្នាក់នៅ​ក្នុង​វត្ត​បង្ក​ភាពអនាធិបតេយ្យ នាំ​ឲ្យ​ពុទ្ធបរិស័ទ រស់នៅ​ជិត​ទីវ​ត្ត​អារាម​នេះ មិន​សប្បាយចិត្ត​។​

​ម្យ៉ាងវិញទៀត​ព្រះចៅអធិការ បាន​បង្កបញ្ហា​ដោយ​បណ្តេញ ព្រះសង្ឃ​មួយចំនួន​នៅក្នុង​វត្ត ដោយ​គ្មាន​មូលហេតុ ដូច​ជាការ​បណ្តាញ​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​ច្រើន និង​មានការ​យល់ដឹង​ជាង​ខ្លួន ដោយ​មិន​ទុក​ឲ្យ​គង់ នៅក្នុង​វត្ត​នេះឡើយ ។ មិនតែប៉ុណ្ណោះ ព្រះចៅអធិការ​ស្តីទី ព្រះនាម ដួង រដ្ឋា បាន​ចំណាយ​លើ​ការកសាង​សមិទ្ធផល នៅក្នុង​ទីវ​ត្ត​អារាម​មួយចំនួន ដោយ​មិន​ប្រក្រតី មិនបាន​ឆ្លង​យោបល់​ពិគ្រោះ ជាមួយនិង​គ​ណះ​កម្ម​ការ​វត្ត និង​បានធ្វើ​ឲ្យ​បាត់​បច្ច័យ ថែម​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​អាជ្ញាធរ​និង ព្រះគ្រូ​មេគណ​ខេត្ត ជួយ​ចាត់វិធានការ​រក ដំណោះស្រាយ​យក​ព្រះសង្ឃ​ផ្សេង ឲ្យ​មក​គង់​ធ្វើជា​ព្រះចៅអធិការ​វត្ត​នេះ​ផង បើ​ពុំ​ដូច្នោះ​ទេ ពួកគាត់​និង​ព្យាយាម​ធ្វើ​កូដកម្ម តទៅទៀត​រហូត​ទាល់តែ មានការ​ផ្លាស់ប្តូរ​ទើប​ឈប់ ។

​ជា​ចុងក្រោយ​លោក ស៊ា​ង សេង​ហុក ប្រធានការិយាល័យ​ធម្មការ ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើនេះ ប្រជាពលរដ្ឋ​រួមទាំង គណៈកម្មការ​វត្ត​ទាំងអស់នេះ មិន​អាចមាន​សិទ្ធិ​ដក ព្រះចៅអធិការ​ស្តីទី​វត្ត​អង្គ​នេះ បានឡើយ គឺមាន​តែ​ខាង​ព្រះសង្ឃ ជា​ព្រះគ្រូ​មេគណ​ខេត្ត តែប៉ុណ្ណោះ​ទើប​អាច​ដក​ព្រះអង្គ​បាន  ហើយ​រាល់​បញ្ហា​ដែល​កើតឡើង​ទាំងអស់នេះ លោក​នឹងធ្វើ​របាយការណ៍ បញ្ជូនទៅ​ថ្នាក់លើ ដើម្បី​រក​ដំណោះស្រាយ​ផងដែរ ។  នៅក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​អាជ្ញាធរ មាន​សម្ថ​កិច្ច​ប៉ូលិស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត បាន​ទៅ​ជួយ​អន្តរាគមន៍​នៅ​ទីនោះ និង​បាន​បញ្ជៀ​សរាល់​បញ្ហា ខ្លាចក្រែង​កើតមាន​អំពើរ​ហិង្សា​ផងដែរ​៕ ដោយ ចិន្តា​

Wat 031210 Wat 031225


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item