Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ក្រុង​​ប៉ោយ​ប៉ែតបាន​នាំ​គ្នា​​រិះ​គន់​​លោក​​ស័ក្តិ​​៥ម៉ែនភិ​រម្យដែល​​កំ​ពុង​តែ​​ប្រើ​​ស្បែក​​ជាមេ​បញ្ជា​ការ​រង​​អាវុធ​ហត្ថ

​ក្រុង​ប៉ោយប៉ែត ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ក្រុង​​ប៉ោយ​ប៉ែត បាន​នាំ​គ្នា​​រិះ​គន់​​លោក​​ស័ក្តិ​​៥ ម៉ែន ភិ​រម្យ ដែល​​កំ​ពុង​តែ​​ប្រើ​​ស្បែក​​ជា មេ​បញ្ជា​ការ​រង​​អាវុធ​ហត្ថ ខេត្ត​បន្ទា​យ​មាន​ជ័យ ទៅ​​ធ្វើ​ជា​បង្អែក​ឲ្យ​បន​​ល្បែង​ស៊ី​សង តាម​​ប្រ​ព័ន្ធ​​អន​​ឡាញ យី​ហោSport World 97.com  ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ដោយ​ដាក់​ហ៊ុនហយ ជាមួយ​ឈ្មោះ ធី​ដើម​ពោធិ៍ ដែលជា​មេបន​ល្បែងស៊ីសង​ដុះ​ស្លែ ប្រចាំ​អាណាចក្រ​ប៉ោយប៉ែត ដោយ​មិន​ខ្លាចញញើត​ចំពោះ បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល និង​កា​រឹតបន្តឹង​របស់​ថ្នាក់លើ​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បន​ល្បែង​ដុះ​ស្លែ​នោះ ជា​របស់​ឈ្មោះ ធី ហៅ ធី​ដើម​ពោធិ៍ បានដាក់​ហ៊ុន​ជាមួយ លោក​ប៉េអឹម​ពាក់​សិ​ក្ត័​៥ ឈ្មោះ ម៉ែន ភិរម្យ ជា​មេ​ប​ញ្ជា​ការ​ង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កំពុង​ក្លាយជា​បន​ល្បែងស៊ីសង​កាលី​ប រួមមាន​ភ្នាល់​បាល់ទាត់ តាម​ប្រព័ន្ធ​អន​ឡាញ ទើបបាន​ប្តូរ​ពី​ទីតាំង​ចាស់ ដែលជា​លំនៅដ្ឋាន របស់​ប៉ូលីស ការិយាល័យ​ទេសចរ​ណ៏ ខេត្តបន្ទាយមានជ័យ​ឈ្មោះ រី ថុល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​-​ក្រុង ប៉ោយប៉ែត មក​ដាក់​នៅ​​ទី​តាំង​ថ្មី ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ដដែល  គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង​ជាមាន អាថ៌កំបាំង​អ្វី​នោះ បើទោះបីជា​គេ​ដឹងថា ការ​បើក​​បន​ល្បែងស៊ីសង ខុសច្បាប់​បែបនេះ ប្រឆាំង​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជ​ដ្ឋា​ភិ​បាល យ៉ាង​គឃ្លើន​ក៏ដោយ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ បាន​បញ្ជាក់ថា ពួក​អ្នកញៀន​ល្បែង​ទាំងនេះ កំពុងតែ​ប្រឆាំង​ទៅនឹង​អនុ​សាស​ន៏ ដ៏​ថ្លៃថ្លា​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានប្រកាស ជា​សាធារណៈ​ថា  អាណត្តិ​ថ្មី​នេះ​នឹង​មានការ កែទម្រង់​ដឹកនាំ​ថ្មី ដ៏​ស៊ីជម្រៅ​មួយ​ពោលគឺ យើង​ត្រូវ​ងូតទឹក​ដុះក្អែល ឆ្លុះកញ្ចក់ ប៉ុន្តែ​បើ​ធើ្វ​មិន​បានទេ មុខ​តែ​​ប្រើ​វិធីសាស្ត្រ​គ្រូពេទ្យ​វិញ​ម្តង បើ​ត្រូវ​ព្យាបាល​គឺ​ព្យាបាល បើ​ត្រូវ​កាត់ចោល​គឺ​កាត់ចោល​តែម្តង ប៉ុន្តែ​លោក ម៉ែន ភិរម្យ និង​ឈ្មោះ ធី​ដើម​ពោធិ៍ កំពុងតែ​ជាន់​ឈ្លី ចំ​ពោះ​ការប្តេជ្ញាចិត្ត​បែបនេះ ដោយ​ងងឹតងងល់​។ លោក ឳ បូ​រិ​ន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ធ្លាប់បាន ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម លុប​បំ​បាត់​ភាព​អសកម្ម​ទាំងអស់ ដើម្បី​រួមចំណែក​ក្នុងការ​កែទម្រង់ ជាមួយ​រាជរដ្ឋាភិបាល ប៉ុន្តែ​លោក ម៉ែន ភិរម្យ បែរជា​ធ្វើ​មិនដឹងមិនឮ​។​

​លោក ម៉ែន ភិរម្យ មេបញ្ជាការ​ង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ មិនអាច​សុំ​ការបំភ្លឺ​បានទេ ពាក់​ព​ន្ធ័​នឹង​ការដាក់​ហ៊ុន ឬ​ធើ្វ​ជា​ខ្នងបង្អែក​ឲ្យ​ឈ្មោះ ធី​ដើម​ពោធិ៍ បើក​បន​ល្បែងស៊ីសង នៅ​ក្រុង​ប៉ោយប៉ែត ប្រណាំងប្រជែង ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ ។ ទោះជា​យ៉ាងណាក្តី លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ក៏​ធ្លាប់បាន​ឲ្យ​ដឹងផង​ដែរ​ថា បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ មិន​ឲ្យ​មាន​ជាដាច់ខាត ដែល​ភាសារ​បែបនេះ ហាក់​បង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត ចំពោះ​សមត្ថកិច្ច​ដែល​​មិន​ស្តាប់ តាម​ការណែនាំ​របស់​ថ្នាក់លើ​។ ប្រជាពលរដ្ឋ​ចង់ឃើញ សមត្ថកិច្ច​ចាត់វិធានការ បង្ក្រាប​បន​ល្បែងស៊ីសង​ដ៏​ធំ​មួយ​នេះ ហើយ​កសាង​សំណុំរឿង បញ្ជូន​​ទៅកាន់​តុលាការ ដូចជា​ករណី​ស្ត្រី​ម្នាក់ នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ឈ្មោះ​យាយ​វិត ជា​មេ​ល្បែង​យូគី​ស្ទូច ដើម្បី​បង្ហាញ​ពី​តម្លាភាព​៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item