Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​បាន​​រិះ​គន់ចំ​ពោះ​​អា​ជ្ញា​ធរនិង​​ស​មត្ថ​កិច្ច​​ប៉ូ​លិសប៉េ​អឹម​​ចំៗ​​ថានៅ​​ទូ​ទាំង​​ស្រុក​​ស្អាងខេត្ត​ក​ណ្តា​ល

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​បាន​​រិះ​គន់ ចំ​ពោះ​​អា​ជ្ញា​ធរ និង​​ស​មត្ថ​កិច្ច​​ប៉ូ​លិស ប៉េ​អឹម​​ចំៗ​​ថា នៅ​​ទូ​ទាំង​​ស្រុក​​ស្អាង ខេត្ត​ក​ណ្តា​ល កំ​ពុង​​តែ​មាន​​ក​រណី បើក​​លេង​ល្បែង​ស៊ី​សង យ៉ាង​​គ​គ្រឹ​ក​គ​គ្រេង​​ដូច​ជា បៀ អា​ប៉ោង កន្ទុយ​លេខ បន​​ពេ​ស្យា​​ជាដើម ធ្វើ​ឲ្យ​ក្រុម​អ្នកញៀន​ល្បែង ចាញ់ឈ្នះ​គ្នា​ក្នុង​ទឹក​លុយ រាប់លាន​រៀល​ក្នុង​មួយថ្ងៃៗ មុន​ដែលមាន​នរណា​អើពើ​បង្ក្រាប​ទេ បើទោះបីជា​ភាព អសកម្ម​ទាំងនេះ ផ្ទុយ​ពី​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏ដោយ​។​

​ប្រជាពលរដ្ឋ​បាន​ចំអក​ចំពោះ ភាព​អ​សក​កម្ម​របស់​អាជ្ញាធ​រ និង​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម នៅក្នុង​ស្រុក​ស្អាង ដែលមាន​ភាពកម្សោយ​ជាទីបំផុត ក្នុងការ​បង្ក្រាប​នូវ​បទល្មើស ដែល​កំពុង​កើតឡើង នាពេល​បច្ចុប្បន្ននេះ ដោយសារ​នៅ​ថ្មីៗ​នេះ មាន​ករណី​ចោរលួច​កាច់​សោ​.​ក​ម៉ូតូ របស់​ប្រជាពលរដ្ឋ នៅក្បែរ​ប៉ុស្តិ៍​ប៉ូលិស ឃុំ​ព្រែក​គយ ដោយ​សុវត្ថិភាព ហើយ​រហូតមក​ដល់ពេលនេះ ប៉ូលិស ប៉េអឹម មិនទាន់​រកមុខ​សញ្ញា​ជនល្មើស ដើម្បី​នាំមក​ផ្តន្ទាទោស​នៅឡើយ​ទេ​។​

​បើតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បានបញ្ជាក់​ឲ្យ​ដឹងថា តាំងពីដើម​ខែធ្នូ កន្លងទៅនេះ​យ៉ាងហោចណាស់ មាន​ករណី​ចោរលួច​កាច់​សោ យក​ម៉ូតូ​របស់​ប្រជា​ពល​រដ្ឋ អស់​ប្រមាណ ៥-៦ គ្រឿង​ហើយ នៅក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ រឿងហេតុ​ដែល​នាំ​ឲ្យ កើតមាន​បទល្មើស​បែប​នេះ គឺ​បណ្តាលមកពី​ការ​បើក ឲ្យ​មាន​ល្បែងស៊ីសង គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដូចជា​បៀ អាប៉ោង កន្ទុយលេខ ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម មិន​បង្ក្រាប​។

​គេ​សង្កេតឃើញ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់នោះ ចុះទៅ​ដើរ​ប្រមូល​លុយ ពី​វង់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដោយ​មិន​ខ្វល់​ពី ការ​ក្រើនរំលឹក​របស់​រាជរដ្ឋាភិបាល ឬ​សេចក្តីណែនាំ​របស់​ថ្នាក់លើ ក្នុងការ​ពង្រឹង​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​នោះទេ​។ ក៏ប៉ុន្តែ​ថ្មីៗ​នេះ​គេ​សង្កេតឃើញ សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្អាង មានការ​ភ្ញាក់រលឹក​បន្តិចបន្តួច ចុះទៅ​ធ្វើការ​បង្ក្រាប​ទីតាំង បញ្ជល់មាន់​តូចតាច​មួយ នៅតាម​ព្រៃចេក​មួយកន្លែង​។​

​សង្វៀន​បញ្ជល់មាន់​នោះ ស្ថិតនៅ​ក្នុងភូមិ​ក្បាលកោះ ឃុំ​កោះ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង ត្រូវបាន​បង្ក្រាប កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៣ បាន​រឹបអូស​សំភារៈ របស់​ក្រុម​ញៀន​ល្បែង​បាន​មួយចំនួន ដូចជា​កៅអី​ជ័រ និង​ម៉ូតូ​២​គ្រឿង ម៉ូតូ​១​គ្រឿង​ពណ៌​ខ្មៅ ម៉ាក​ស្មាស ដែលមាន​ម្ចាស់​ឈ្មោះ ប្រា ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ក្បាល​កោះ ឃុំ​កោះ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង និង​ម៉ូតូ​មួយគ្រឿង​ទៀត ពណ៌​ក្រហម ម៉ាក​ស្មាស​វី មាន​ម្ចាស់​ឈ្មោះ ថូ ប្រុស រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា  យកមក​រក្សាទុក​នៅក្នុង អធិការដ្ឋាន​ស្រុក​ស្អាង បណ្តោះអាសន្ន​។

​រហូតដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៣ ទើប​សមត្ថកិច្ច​ប៉ូលិស បាន​កោះហៅ​ម្ចាស់​ម៉ូតូ​ទាំង ២​គ្រឿង​ចូលមក​ដោះស្រាយ និង​ធ្វើ​ការណែនាំ​ឲ្យ ក្រុម​ញៀន​ល្បែង​ទាំង​នេះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​កំហិត​។ ក្រោយពី​ធ្វើការ​ណែនាំ រួចរាល់​ហើយ សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្អាង បានប្រគល់​ម៉ូតូ​នោះ ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​ទាំង ២​នាក់​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៣ ក៏ប៉ុន្តែ​មុននឹង​ការប្រគល់​ម៉ូតូ​នេះ ទៅ​ឲ្យ​ម្ចាស់​វិញ​ដោយ​ទាមទារ​ឲ្យ​បង់លុយ ក្នុង​មួយគ្រឿង​តម្លៃ ៥០​ដុល្លារ ទើប​ចប់​រឿង​គ្មាន​រណា​ដេញដោល​។

​ទា​ក់ទន​នឹង​បញ្ហា​បន​ល្បែងស៊ីសង ដ៏​អនាធិបតេយ្យ​ទាំងនេះ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ស្អាង សូម​សំណូមពរ​ដល់​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល មេត្តាជួយ​ចុះ​ពិនិត្យមើល ពី​ភាព​អ​សក​កម្ម​របស់​មន្ត្រីប៉ូលិស ស្រុក​ស្អាង​ផង ព្រោះ​មន្ត្រី​ថ្នាក់ក្រោម មិន​ដែលមាន​ចំណាត់ការ បង្ក្រាប​រាល់​វង់ល្បែង​ស៊ីសង ដូច​មាន​រៀបរាប់​ពី​ខាងលើនេះ ដើម្បី​ផ្តល់​ភាពកក់ក្តៅ ចំពោះ​ប្រជាពលរដ្ឋ​កុំ​ឲ្យ មានទុក្ខ​ព្រួយ​ដូច​សព្វថ្ងៃនេះ​៕ ដោយ ព្រះ​ច័ន្ទ  

Wat 081224
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item