Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ខេត្ត​​ព្រះ​សី​ហ​នុទាំង​​អ្នក​មាន​​និង​​អ្នក​ក្របាន​​ស​ម្តែង​​ភាព​​ក្តៅ​ក្រហាយ​​យ៉ាង​ខ្លាំងទៅ​លើ​​ចំ​ណាត់​ការ​​របស់​លោកសូរ

​ខេត្ត​ព្រះសីហនុ ៖ ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ខេត្ត​​ព្រះ​សី​ហ​នុ ទាំង​​អ្នក​មាន​​និង​​អ្នក​ក្រ បាន​​ស​ម្តែង​​ភាព​​ក្តៅ​ ក្រហាយ​​យ៉ាង​ខ្លាំង ទៅ​លើ​​ចំ​ណាត់​ការ​​របស់​លោក សូរ សុខ ឬ លូ សុខ ជា​​ប្រ​ធាន​​សុរិ​យោ​ដី និង​​សំ​ណង់​​ខេត្ត​​ព្រះ​សី​ហ​នុ ដែល​បាន​ឆ្លៀត​ឱកាស យក​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទៅធ្វើ​អាជីវកម្ម​កេងប្រវ័ញ្ច​ញើស​ឈាម ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គេ​សង្ឃឹមថា ក្នុង​អាណត្តិ​ថ្មី​នេះ​ទំនងជា​លោក សូ សុខ គ្មាន​វាសនា​បន្ត​តំណែង ពុករលួយ​ដុះ​ស្លែ​ទៀត​ទេ​។​

​អតីត​គ្រួសារ​ខ្មែរក្រហម រស់នៅ​ភូមិ​អន្លង់​ក្រពើ បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​ក្រុមនិស្សិត បាន​ចុះទៅ​វាស់វែង​ដីធ្លី​ដើម្បី​ធ្វើ ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់ ប្រមាណ​១០៥​គ្រួសារ រួចរាល់​អស់ហើយ ប៉ុន្តែ​មកដល់ពេលនេះ ពួកគាត់​នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ក្រោយ​ការចុះវាស់វែង​ដីធ្លី រួចរាល់​ហើយ​នោះ គេ​សង្កេតឃើញ​មន្ត្រី​សុរិយោដី​របស់លោក សូរ សុខ បាន​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ ហើយ​កន្លែង​ខ្លះ​គេ​ទារលុយ​ត្រង់ៗ​តែម្តង បើ​ប្រជាពលរដ្ឋ​មិន​ព្រម បង់លុយ​ឲ្យ​ពួកគេ​ទេនោះ គឺ​មន្ទីរ​សុរិយោដី​និង​សំណង់​របស់លោក សូរ សុខ មិន​ខ្វល់ខ្វាយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ទេ​។​

​សូម្បីតែ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ព្រែក​ទប់ រាប់រយ​គ្រួសារ ក៏បាន​ប្រតិកម្ម​ចំពោះ មន្ត្រី​ជំនាញ​សុរិយោដី​របស់លោក សូរ សុខ ដែល​បាន​ចុះទៅ​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ​ថ្លៃ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានចេញ​គោលការណ៍ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ តំបន់​ព្រែក​ទប់ មាន​សិទ្ធិ​កាន់កាប់​អាស្រ័យ​ផល​លើដី​របស់​ពួកគេ ដោយ​ស្របច្បាប់​។ ប៉ុន្តែ​មកដល់ពេលនេះ ក៏​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​នៅឡើយ​ដែរ មិនដឹង​ជា​ថ្ងៃ​ណា ហើយ​នៅពេល​ឆាប់ៗ​នេះ ប្រជាពលរដ្ឋ​គ្រោង​នាំគ្នា​ទៅ​សួរ​លោក សូរ សុខ ថា​តើ​ប័ណ្ណកម្មសិទ្ធិ​របស់​ពួកគាត់ ដែល​បាន​បង់លុយ​រួចហើយនោះ ថ្ងៃ​ណា​ទើបបាន​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ​។​

 ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ទៀតថា បើ​ចង់បាន​ប័ណ្ណកម្មសិទ្ធិ យកមកប្រើ​ប្រាស់​ប្រជាពលរដ្ឋ ទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ សុរិយាដី​របស់លោក សូ សុខ ហើយ​មានការ​តម្រូវ ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ ចាប់ពី ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ អាស្រ័យ​ទៅតាម​ទំហំ​ដី​តូច​ឬ​ធំ ហើយ​តម្លៃ​សេវា​ដ៏​ខ្ពស់កប់ពពក​បែបនេះ សម្រាប់តែ​ដី​នៅក្នុង​ក្រុង និង​ដី​តាម​ទីប្រជុំជន​ស្រុក​។ ក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធគ្រប់គ្រង​តាមបែប ក្រុមហ៊ុន​អាជីវកម្ម​ផ្តាច់មុខ​មួយ ដោយ​ជ្រក​ក្រោម​ស្លាក​រដ្ឋ ព្រោះថា​ក្នុង​មន្ទីរ​មួយ​នេះ មានការ​ចាត់តាំង​ឲ្យ​មន្ត្រី​ចាំ​គាប​ជំរិត យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅសុំ​ច្បាប់​សាងសង់ ឬ​ទៅសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ធ្វើ ប័ណ្ណកម្មសិទ្ធិ​បាន​បង្ហើប​ឲ្យ​ដឹងថា តាម​តម្លៃ​ហាងឆេង​ផ្ទេរសិទ្ធិ ទិញ​លក់​ដី​តម្លៃ​ទាប​បំផុត​គឺ​ត្រឹម ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​មាន​ចាប់ពី ៣​ពាន់​ដុល្លារ ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​បែបនេះ គេ​គិតតែ​សេវា​ដីធ្លី​ទាំងឡាយណា ដែលមាន​លក្ខណៈ​ស្របច្បាប់ គ្មាន​ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ​។ ចំពោះ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​មិន​ស្របច្បាប់ ដូចជា​ប័ណ្ណកម្មសិទ្ធិ សម្រាប់​ដី​លើ​ចំណី​អូរ ចំណី​សមុទ្រ ដីព្រៃ​លិច​ទឹកជា​ដើម គឺ​បង់​ក្នុង​កម្រិត​ខ្ពស់ ១​គុណ​នឹង​៥​ឯណោះ បើទោះបីជា​តំបន់​ខ្លះ រដ្ឋ​បាន​ហាមឃាត់​មិន​ឲ្យ មាន​ការធ្វើ​កម្មសិទ្ធិ​ឲ្យ​ឯកជន ក៏​លោក សូ សុខ អាច​សម្របសម្រួល​ធ្វើបាន​ទាំងអស់ ឲ្យ​តែមាន​លុយ​បង់​ជូន​គាត់ ហើយ​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល ក៏​ធ្លាប់បាន​មោ​ឃៈ​ចោល​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ចេញ​ដោយ​លោក សូ សុខ ផងដែរ​។​

​ក្រោម ការដឹកនាំ​របស់លោក សូរ សុខ អស់​រយៈពេល​៣​អាណត្តិ​មកនេះ គេ​សង្កេតឃើញថា មន្ទីរ​សុរិយោដី និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ក្លាយទៅជា​ក្រុមហ៊ុន​ឯកជន អាជីវកម្ម​ផ្តាច់មុខ រង់ចាំ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ ដែល​មក​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ឬ​ស្នើសុំ​ឯកសារ​ផ្សេងៗ ហើយ​សម្រាប់​ការបញ្ជូន​ឯកសារ ឲ្យ​ថ្នាក់លើ​ពិនិត្យ​និង​សម្រេច បើ​ឯកសារ​ណាមួយ មិនមាន​ភ្ជាប់​ប្រាក់​ទេនោះ ថ្នាក់លើ​ក៏​មិន​ពិនិត្យ​ដែរ​។ ជាធម្មតា​ប្រជាពលរដ្ឋ​ទៅធ្វើ​ប័ណ្ណកម្មសិទ្ធិ ឬ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ ជួប​ផល​លំបាក​យ៉ាងខ្លាំង ប៉ុន្តែ​សម្រាប់​អ្នកមាន​លុយ មានអំណាច​ទទួលបាន​ការយោគយល់​ពី​លោក សូរ សុខ ឲ្យ​តែ​បង់លុយ​គ្រប់​ចំនួន ទោះជា​ដីព្រៃ​លិច​ទឹក ដី​ចំណី​សមុទ្រ ឬ​ដី​មានទំនាស់ ក៏​ពួកគេ​អាចធ្វើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​៕
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item