រាជធានីភ្នំពេញ ៖ យុវជនញៀនថ្នាំម្នាក់ ជាកម្មករសំណង់ស្នាក់នៅ ក្នុងប្លុកបុរីកីឡា ទំនងជាញៀនថ្នាំដល់កម្រិត បានយកកាំបិតអារដៃ ខ្លួនឯងមិនស្លាប់ ក៏អារកបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងវត្តព្រះពុទ្ធ មានមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
យុវជនញៀនថ្នាំនោះឈ្មោះ ឈន អេន អាយុ ២៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។ ឈ្មោះ ឈន អេន បាននិយាយប្រាប់សមត្ថកិច្ចថា ពេលខ្លួនកំពុងដើរតាមផ្លូវ ឃើញមានគេតាមសម្លាប់ ក៏ដើរចូលក្នុងវត្ត យកកាំបិទមកអារដៃ និង អារកសម្លាប់ខ្លួនឯងតែម្តង ហើយជនរងគ្រោះ ពុំមានសាច់ញាតិនោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment