Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្ដ្រី​​ជន​ជាតិ​​កូ​រ៉េ​​ម្នាក់​​ឈ្មោះCHOIYENGLAដែល​​ត្រូវ​ជា​​ភរិ​យាជន​​ត្រូវ​​ចោទ​​ឈ្មោះKIM

​រាជធានី​ភ្នំពេញ ៖ ស្ដ្រី​​ជន​ជាតិ​​កូ​រ៉េ​​ម្នាក់​​ឈ្មោះ CHOI YENGLA ដែល​​ត្រូវ​ជា​​ភរិ​យា ជន​​ត្រូវ​​ចោទ​​ឈ្មោះ KIM YEONGSU  អា​យុ ៤៦​​ឆ្នាំ ជន​ជាតិ​​កូ​រ៉េ មាន​មុខ​​របរ​​ជា​ពា​ណិ​ជ្ជ​ករ មាន​​ទី​លំ​នៅ​​ក្នុង​​ខេត្ដ​​សៀម​រាប បាន​​ប្រាប់​​ក្រុម​អ្នក​កា​សែត កាល​ពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣​នេះ​ថា ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ មានឈ្មោះ រុន សុ​វណ្ណា បម្រើការ​នៅ​នាយកដ្ឋាន នគរបាល​អន្ដោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ជំរិត​ទារប្រាក់​ពី​គាត់​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការដោះលែង ប្ដី​របស់គាត់ ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ពី​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល ថ្ងៃទី ៦​ខែធ្នូ​នេះ តែ​ត្រូវបាន​ឈ្មោះ រុន សុ​វណ្ណា ចាប់​ឃុំ​វិញ នៅឯ​នាយកដ្ឋាន នគរបាល​អន្ដោប្រវេសន៍​។​

​អ្នកស្រី CHOI YENGLA បាន​និយាយថា ប្ដី​របស់គាត់​ឈ្មោះ KIM YEONGSU ត្រូវបាន​សមត្ថកិច្ច អន្តោប្រវេសន៍​កម្ពុជា ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣ នៅ​ខេត្ដ​សៀមរាប និង​បញ្ជូន មក​សាលាដំបូង រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ ប៉ុន្ដែ​ចៅក្រម​ស៊ើបសួរ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចេញ​ដីកា​សម្រេច ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ និង​ដាក់​ឲ្យ​ស្ថិតនៅក្រោម ការត្រួតពិនិត្យ​របស់​តុលាការ ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន​» តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍ អាច​ជួញដូរ​បាន និង​ប្រតិ​ប​ត្ដិ​ការ ទូទាត់​សង​ប្រាក់ ប្រ​ព្រឹ​ត្ដ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១២ ។​

អ្នកស្រី CHOI YENGLA បាន​បន្ដថា នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ ពេលដែល​ចៅក្រម​ស៊ើបសួរ  សម្រេច​ឲ្យ​នៅក្រៅ​ឃុំ បែរជា​ខាង​សមត្ថកិច្ច នគរបាល​អន្ដោ​ប្រវេសន៍ ធ្វើការ​ឃាត់ខ្លួន​ម្ដងទៀត បន្ទាប់ពី​មាន​លិខិត សុំ​អន្ដរាគមន៍​ពី​កុងស៊ុល នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ មេធាវី​លោក​ស្រី បានស្នើ​សុំ​នៅ ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​ប្ដី​របស់គាត់ បាន​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ផង​នោះ នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ ចៅក្រម​ស៊ើបសួរ​លោ​ក​ស្រី ពេ​ជ ម៉ា​រ៉ែ​ន ចេញ​ដីកា​បង្គាប់​ឲ្យ ដោះលែង​លេខ​៣២០២ ត​ព្រ ឲ្យ​ដោះលែង​សាជាថ្មី​។​

​ប៉ុន្ដែ​ខាង​នគរបាល​អន្ដោប្រវេសន៍ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រុន សុ​វណ្ណា បាន​ទៅ​ចាប់ខ្លួន​គាត់​ជា​បន្តទៀត យកទៅ​ឃុំខ្លួន​នៅ​នាយដ្ឋាន អន្ត​ប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​បានទាមទារ​ប្រាក់​ពី​គាត់ ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការដោះលែង​ប្ដី របស់គាត់​ឲ្យ​មាន​សេរីភាព​វិញ ។ លោកស្រី​បាន​បន្ថែមថា ចាប់​តាំង​ប្តី​របស់គាត់ ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​នគរ​បាល អន្តោប្រវេសន៍​កម្ពុជា នាពេល​កន្លងមកនេះ មាន​សមត្ថកិច្ច​នគរ​បាល អន្តោ​ប្រវេសន៍​ជាច្រើនរូប រូ​ម​ទាំង ឈ្មោះ រុន សុ​វណ្ណា នេះ​ផង និង​មាន​មេធាវី​ម្នាក់​ផង បាននាំគ្នា​រៀបចំ​គម្រោង កៀបស៊ី​លុយ​យ៉ាង​ស្រស់ និង​បាន​ជំរិត​ទារប្រាក់​ពី​គាត់ អស់​ចំនួន​ជាង ១០​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ហើយ​លើក​ក្រោយនេះ កាលពី​ល្ងាច​ថ្ងៃទី ៥ ខែធ្នូ ២០១៣ ឈ្មោះ រុន សុ​វណ្ណា បាន​ទារប្រាក់​គាត់​ចំនួន  ៥​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ប្ដី របស់គាត់​ឲ្យ​មាន​សេរីភាព និង​បានរស់នៅ ក្នុងប្រទេស​កម្ពុជា បន្តទៀត តែ​គាត់​មិនទាន់​ឲ្យ​នៅឡើយ​ទេ ពីព្រោះ​មនុស្ស​ដែល ទារលុយ​ពី​គាត់​នេះ គឺជា​មនុស្ស​ដដែល ហើយ​ប្តី​គាត់ នៅតែ​ជាប់​នៅក្នុង​ពន្ធនាគារ​ដដែល​។ ទាក់ទិន​នឹង​ការងារ​របស់​ស្វាមី អ្នកស្រី CHOI YENGLA បាន​ឲ្យ​ដឹងថា ប្ដី​របស់គាត់ ឈ្មោះ KIM YEONGSU នេះ គឺជា​ពាណិជ្ជករ និង​ជា​វិនិយោគទុន ផ្នែក​មន្ទីរពេទ្យ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

​កាលពី​៤ ឆ្នាំមុន ប្តី​របស់គាត់​បាន​ត្រៀម ធ្វើ​វិនិយោគ​និង​ដាក់ទុន​ចំនួន ២៦០០ លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត មន្ទីរពេទ្យ​ដ៏​ទំនើប​មួយ​ឈ្មោះ «Angkor Hopeful Medical City” នៅក្នុង​ខេត្តសៀមរាប​។ អ្នកស្រី CHOI YENGLA តាមរយៈ​អ្នកសារព័ត៌មាន បាន​អំពាវ​យ៉ាងទទូច ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តាជួយ​រក​យុត្តិធម៌ និង​ជួយ​អន្តរាគមន៍​ដល់​ស្វាមី និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​មន្ត្រីនគរបាល​ខិលខូច ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ និង​បាត់បង់​ជំនឿ​ទុកចិត្ត របស់​អ្នកវិនិយោគទុន​បរទេស ដែល​មករក​ស៊ី និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​៕

Wat 081211
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item