Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ចិន៖នាង​​ក​ញ្ញា​​រូប​​ស្រស់​​លំ​ដាប់​​លេខ១​​របស់តៃ​វ៉ាន់​​នាងលិ​នជឺ​​លិ​ងបាន​​រង​​កា​រ​បរិ​ហារ

​ប្រទេស​ចិន ៖ នាង​​ក​ញ្ញា​​រូប​​ស្រស់​​លំ​ដាប់​​លេខ ១​​របស់ តៃ​វ៉ាន់​​នាង លិ​ន ជឺ​​លិ​ង បាន​​រង​​កា​រ​បរិ​ហារ អំពី​​រឿង​​ដែល​​នាង​​ ធ្វើ​ការ​​វះ​កាត់ កែ​​ស​ម្រស់​​ជា​ច្រើន​​ឆ្នាំ​មក​ហើយ ប៉ុន្តែ​​ហាក់​បី​ដូច​ជា​​ពេល​​វ័យ របស់​​នាង​​កាន់​តែ​​ច្រើន​ឡើង​ៗ ដំ​ណឹង​​អាក្រក់​ទាំងនោះ ក៏​រឹតតែ​តាម​លងបន្លាច​នាង មិន​អស់​មិន​ហើយ​ព្រោះ​វា​ត្រូវ គេ​និយាយ​រំឭក​យ៉ាង​ពេញ​ត្រចៀក​សឹង​រាល់ថ្ងៃ​។​

​ជាពិសេស​ក្នុង​មួយរយៈ​ពេល ចុងក្រោយ​ដែល មាន​មនុស្ស​និយាយថា តារា​វ័យ ៣៧​ឆ្នាំ​រូបនេះ ចង់​ព្យាបាល​សម្រស់ ស្រស់ស្អាត​របស់ខ្លួន​ណាស់ ដល់​ថ្នាក់​ធ្វើការ​វះកាត់ កែច្នៃ​កាឡៃ​ធម្មជាតិ រហូត​ធ្វើ​ឲ្យ​ផ្ទៃមុខ​មិនអាច កម្រើក​សម្តែង​នូវ​អារម្មណ៍ ណាមួយ​បានឡើយ​។ ប្រឈម​នឹង​បញ្ហា មិន​សម​ហេតុផល​បែបនេះ​នាង​គ្មាន​ជម្រើស​អ្វី ក្រៅពី​ត្រូវ​ពឹង​ផ្អែកលើ ឯកសារ​ធានារ៉ាប់រង​ពី​គ្រូពេទ្យ ដើម្បី​អះអាងថា​ខ្លួន​នាង​ស្អាត​ពី​កំណើត​មកម្ល៉េះ មិនមែន​ស្អាត​ព្រោះតែ ផ្លែកាំបិត​នោះទេ​។​

​តារា​ម៉ូ​ឌែ​ល​ប្រចាំចិត្ត​កំលោះៗ របស់​ចិនតៃវ៉ាន់ ថែមទាំង​អះអាង​អំពី​បញ្ហា​នេះ ដោយ​លើកយក​លិខិតបញ្ជាក់ របស់​គ្រូពេទ្យ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា លិ​ន ជឺ​លិ​ង គឺ​នៅតែ​ស្រស់​ផូរផង់ បែប​ធម្មជាតិ​ដូចដើម​ទាំងស្រុង​មែន​។ ទន្ទឹមគ្នានេះ សូម្បី​មាន​លិខិត​គ្រូពេទ្យ អះអាង​ជួយ​ការពារ​កេរ្តិ៍ឈ្មោះ ក្នុងឋានៈ​ជាតា រា​អមតៈ ស្រស់​លេចធ្លោ​មិន​ចាញ់ យុវវ័យ​សូម្បី​អាយុ​ជិត​ខិត​ដល់ ៤០​ទៅហើយ​ក៏ដោយ​ក៏​នាង លិ​ន ជឺ​លិ​ង ត្រូវ​រង​ភាព​សៅហ្មង​មិន​ស្ទើរ​ដែរ​។​

​ពីព្រោះ​តាម​ទិន្នន័យ របស់​គ្រូពេទ្យ​និយាយថា ការប្រើប្រាស់​គ្រឿងសម្អាង​រយៈពេល យូរយារ​ក្នុង​អាជីព​សិល្បៈ អាចធ្វើ​ឲ្យ​សុខភាព​ស្បែក របស់​តារា​ម្នាក់នេះ មិនសូវ​ល្អ​ផូរផង់​បានទេ វា​អាចមាន​អាការ​ប្រតិកម្ម​យ៉ាង​ងាយ និង​មាន​ស្លាកស្នាម នៃ​ការ​ខូច​ស្បែក​ផងដែរ​។ ទោះជា​យ៉ាងណា តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​បាន​សង្កត់ធ្ងន់ថា នាង​មិនសូវ​ធ្វើការ​វះកាត់ កែ​សម្រស់​អ្វី​ពេក​ទេ គឺ​អ្វីៗ​មួយ​ភាគ​ធំ ជា​អំណោយទាន​ពី​ធម្មជាតិ របស់​នាង​ពិតមែន​។

​នាង លិ​ន ជឺ​លិ​ង ជា​តារា​តៃវ៉ាន់​ម្នាក់ ទទួលជោគជ័យ​ក្នុង​អាជីព​សម្តែង យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​បាន​សម្តែង​ភាពយន្ត​ដំបូង តាំងពី​ច្រើន​ឆ្នាំមុន ហើយ​នាង​ក៏​នៅ​មាន​​ឈ្មោះថា​ជា​តារា​ប្រកបដោយ ជោគជ័យ​ដែល​ទទួលបាន​ការងារ ពី​ចិនដីគោក និង​ជប៉ុន​ផងដែរ​។ ប៉ុន្តែ​នៅពេលដែល​នាង លិ​ន ជឺ​លិ​ង បង្អួតរាង​ក្នុង​ឈុត​រាត្រី ដ៏​សិច​ស៊ី បង្ហាញ​កំភួនជើង​សខ្ចី រៀវ​ស្រ​ឡូ​ន ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន មាន​អារម្មណ៍​ថា មុខមាត់​របស់​នាង​ខុសប្លែក ពី​ធម្មតា ហាក់ដូចជា​រឹង​តឹង​ដូច​រូប​សូន ពី​ក្រមួនឃ្មុំ​ដែល​មិនអាច បង្ហាញ​ចេញ​នូវ អា​ម្មណ៍​អ្វី​បាន​សោះ​។​

​កាលពីមុន​មាន​ដំណឹង​ថា​នាង លិ​ន ជឺ​លិ​ង ទើបតែ​ទៅ​កែ​មុខ ដោយ​វះកាត់​ដល់​ទៅ ៤ លើក ដោយ​ចំណាយ​ប្រា​ក់ជាង ២០,០០០ យ៉​ន់ ដែល​ចំណុច​នេះ​បាន​ក្លាយ ជាដើម​ហេតុ​ធ្វើ​ឲ្យ​តារា ស៊ុ​ពើរ​ម៉ូ​ឌែ​ល​រូបនេះ ចេញមុខ​គ្រវីក្បាល​បដិសេធ ទាំង​មិន​ស្រួល​ចិត្ត ហើយ​សំណួ​ម​ពរ​សូម​ផ្តល់ ការគោរព​និង​ផ្តល់​កិត្តិយស ពី​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​បង្ហើប​ថា ប្រសិន​ជាមាន​រឿងរ៉ាវ​បែបនេះ កើតឡើង​ទៀត​នាង​អាច​នឹងមាន​វិធានការ តាមច្បាប់​តបត​វិញ ជាមិនខាន​ឡើយ​៕

Wat 08128 Wat 08129 Wat 081220 Wat 081221
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item