ខេត្តសៀមរាប ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាបក្រោម ការដឹកនាំរបស់លោក សឿន សេន និងមានការចួលរួម ពីព្រះរាជអាជ្ញាផងនោះ បានបង្ក្រាបរថយន្ត ប្រភេទកូរ៉េចំណុះ ២តោនកន្លះ ដែលបន្លំដឹកឈើគ្រញូង បង្កប់ក្រោមការ៉ុងម្សៅមី ហើយក៏បានឃាត់ខ្លួន ជនជាតិវៀតណាម ២នាក់ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅលើផ្លូវកៅស៊ូក្រវាត់ក្រុង ត្រង់ចំណតរថយន្តចាស់ ស្ថិតនៅក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកវរសេនីយ៏ទោ សឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ជនដែលឃាត់ខ្លួនឈ្មោះ វៀត ថាញ់ ប្រុស អាយុ ១៩ឆ្នាំ និង ថាញ់ ទី ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងពីរជា ជនជាតិវៀតណាម ស្នាក់នៅក្រុងសៀមរាប។ ពួកគេជាអ្នកស៊ីឈ្នួល ដឹកឈើគ្រញូងឲ្យមេឈ្មួញធំម្នាក់ ពីខេត្តសៀមរាប ទៅកាន់ខេត្តកំពង់ធំ ដោយប្រើរថយន្តដឹកទំនិញធុន ២,៥ តោនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5790។
សមត្ថកិច្ចដែលបាន ចូលរួមប្រតិបត្តិការ បានបញ្ជាក់ថា ក្នុងជំហានដំបូង ជនទាំងពីរពុំបានឆ្លើយថា ឈើគ្រញូងទាំងនេះដឹកចេញពីចំណុចណា? ថៅកែឈ្មោះអីនោះទេ ? គ្រាន់តែដឹងថា ដឹកយកទៅកាន់ខេត្តកំពង់ធំ ដោយនៅទីនោះ មានអ្នកចាំកំណត់ គោលដៅឲ្យទម្លាក់ចុះ។ ឈើគ្រញូងដែលបង្ក្រាបនោះ នៅមិនទាន់ដឹងចំនួនម៉ែត្រគូប នៅឡើយទេ ដោយសមត្ថកិច្ច កំពុងធ្វើការវាស់វែងនៅឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment