Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖ដោយ​សារ​​ខូច​ចិត្តរឿង​​ប្រ​ពន្ធ​​ដែល​​បាន​​លែង​លះ​គ្នាអស់​​រយៈ​ពេល៣ឆ្នាំ​មក​ហើយ​​

​ខេត្តបន្ទាយមានជ័យ ៖ ដោយ​សារ​​ខូច​ចិត្ត រឿង​​ប្រ​ពន្ធ​​ដែល​​បាន​ ​លែង​លះ​គ្នា អស់​​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ​​ ​មិន​ដែល​​នឹក​នា បុរ​ស​​ម្នាក់​បាន​ស​ម្រេច​​ចិត្ត​​ ធ្វើ​អត្ត​ឃាត ដោយ​យក​​ខ្សែ​​ចង​.​​ក ​ជា​មួយ​​រ៉ូ​ត​​ផ្ទះ ដើម្បី​​បញ្ចប់​ជីវិ​ត​​ដ៏​​សែន​​សោក​សៅបង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ទាំង​ព្រឹក កាលពី​វេលា​ម៉ោង ៧​និង​១៧​នាទី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ដែល​គិត​ខ្លី​មានឈ្មោះ ថា​ត់ នេត្រ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មានមុខ​រប​ជា​កសិករ មាន​លំនៅឋាន​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ម្តាយបង្កើត​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ ឧស្សាហ៍​ព្យាយាម និង​ជួយ​រាល់​ការងា​របស់គាត់ និង​សុភាពរាបសារ មិនចេះ​ដើរ​ផឹកស៊ី ចេញ​ក្រៅ​ផ្ទះ​ទេ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​មិនបាន ទៅលេង​ផ្ទះ​របស់គាត់​ទេ ទើប​គាត់​ដើរទៅ​ផ្ទះ កូនប្រុស​ស្រាប់តែ​ឃើញ បិទទ្វារ​និង​ទ្វារផ្ទះ​។​

​ពេលនោះ​គាត់​ក៏​ឡើងទៅ​លើផ្ទះ ហើយ​ទាញ​ទ្វារ​ដើរចូល​ទៅខាង​ក្នុង ភ្លាមនោះ​គាត់​ក៏​ស្រែកហៅ​កូនប្រុស  មិនឮ​ឆ្លើយតប​បន្តិច​សោះ ទើប​គាត់​ស្រែកហៅ ឲ្យ​អ្នកជិតខាង​ជួយ​គាស់​ទ្វារផ្ទះ ក៏​ប្រទះឃើញ​កូនប្រុស​គាត់​ចងក ជាមួយ​រ៉ូ​ត​ផ្ទះ​ស្លាប់​បាត់ទៅហើយ មិនដឹង​ពី​អង្កាលណា​នោះទេ​។ ក្រោយពេល​ធ្វើ​កោសល​វិច័យ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា ធ្វើអត្តឃាត​ដោយ​ចងក សម្លាប់ខ្លួន មិន​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​អ្វី​នោះទេ​៕ ដោយ ចិន្តា​

Wat dead


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item