Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ធុន​​ធំ​​ដឹក​​ថ្ម​​មួយ​គ្រឿងជា​​កម្ម​សិទ្ធិ​​របស់​លោក​​ផ្កាយ​​៣នឹមម៉េ​ងមន្ត្រី​​យោ​ធា​​ដ៏​​មាន​​ឥ​ទ្ធិ​ពលបាន​​ព្រ​លះ​​របាំង​​ក្បាល​​នាគ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ធុន​​ធំ​​ដឹក​​ថ្ម​​មួយ​គ្រឿង ជា​​កម្ម​សិទ្ធិ​​របស់​លោក​​ផ្កាយ​​៣ នឹម ម៉េ​ង មន្ត្រី​​យោ​ធា​​ដ៏​​មាន​​ឥ​ទ្ធិ​ពល បាន​​ព្រ​លះ​​របាំង​​ក្បាល​​នាគ និង​​បន្ត​​ទៅ​បុក​​បាក់ របាំង​​ថ្ម​​ចែក​​ទ្រូង​ផ្លូវ​​ អស់​​ចំ​នួន​​១១ កង់ ទើប​​ទៅ​មុខ​​លែង​រួច កាល​ពី​​ម៉ោង៥​​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ភួ​មិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បណ្តាល​ឲ្យ​កកស្ទះ ចរាចរណ៍​ជាច្រើន​ម៉ោង​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធ្ងន់ ពណ៌​លឿង​ឆ្នូត​ខៀវ បាន​ដឹក​ថ្ម​ពេញ​ហើយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចូលមក​រាជធានី​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​១១​កង់​ទាំង​ព្រឹក​ព្រលឹម​។ អ្នកបើករថយន្ត​បង្ក​ឈ្មោះ ឡុង យឿន អាយុ ៣៥​ឆ្នាំ​ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន បាន​អះអាងថា ខ្លួន​បើក​គេច​ម៉ូតូ​ទើប​បង្ក ឲ្យ​មាន​គ្រោះថ្នាក់​តែម្តង​។​

​គួររំលឹកថា ក្រុមហ៊ុន នឹម ម៉េង បាន​ម៉ៅ​ការដឹក​ថ្ម ខ្សាច់ យកទៅ​ផ្គត់ផ្គង់​ឲ្យ ក្រុមហ៊ុន​អភិ​វ​ឌ្ឈ​ន៍ កោះ​ពេជ្រ និង​ធ្វើ​អាជីវកម្ម​ដឹក​ដី នៅក្នុង​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​ជីករណ្ដៅ​ដី​ជ្រៅ ធ្លាយ​ក្បាល​ប្រែ​ត ឬ​ដឹក​ថ្ម ខ្សាច់ ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ សមត្ថកិច្ច បាន​អះអាងថា អ្នកបើកបរ​ប្រចាំ​ក្រុមហ៊ុន នឹម ម៉េង ភាគច្រើន​ព្រហើន មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ញញើត​នឹង​សមត្ថកិច្ច បើក​ចូល​ក្រុង​ទាំង យប់​ទាំង​ថ្ងៃ​ក្នុង​ល្បឿន​លឿន មិន​ខ្វល់​ពី​គ្រោះថ្នាក់ ដល់​អាយុជីវិត​អ្នកដំណើរ​នោះទេ​៕

 Wat 19126


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item