Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ពិ​ការ​​ជើង​​ជាអតី​ត​​យោ​ធិន​​ម្នាក់ស្រ​វឹង​ស្រា​​បាន​​ដេក​​​តាម​ផ្លូវក៏​ត្រូវ​​រថ​យន្ត​​មិន​​ស្គាល់​​ម៉ាក​​មួយ​គ្រឿងបើក​​បុក​​ប​ណ្តាល​​ឲ្យ​​ស្លាប់នៅ​នឹង​ក​ន្លែង​​កើត​ហេតុ

​ខេត្តបាត់ដំបង ៖ បុរស​​ពិ​ការ​​ជើង​​ជា អតី​ត​​យោ​ធិន​​ម្នាក់ ស្រ​វឹង​ស្រា​​បាន​​ដេក​​​តាម​ផ្លូវ ក៏​ត្រូវ​​រថ​យន្ត​​មិន​​ស្គាល់​​ម៉ាក​​មួយ​គ្រឿង បើក​​បុក​​ប​ណ្តាល​​ឲ្យ​​ស្លាប់ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ កាល​ពី​​ម៉ោង ៣​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១៩ ខែ​ធ្នូ ​ឆ្នាំ​​២០​១៣ នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​៥៧​អា ត្រង់ចំណុច​ក្រុមទី​១១ ភូមិ​តំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​នគរបាល​ចរាចរណ៍ បាន​ដឹក​សព​មក​តម្កល់ទុក នៅ​វត្ត​សម​សាន្ត នៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​បុរសរងគ្រោះ​ដែល​ត្រូវ រថយន្តបុក​ស្លាប់ មានឈ្មោះ វ៉ែន ភន អាយុ ៥០​ឆ្នាំ ជា​អតីត​ទាហាន​ពិការ​ជើង​ខាងស្តាំ មាន​ស្រុកកំណើត នៅ​ភូមិបរ​តាំង​ស៊ូ ឃុំ​បរ​យ៉ា​ខា ក្រុងប៉ៃលិន ត្រូវ​ប្រពន្ធ​រត់ចោល​។​សព្វថ្ងៃនេះ​ជនរងគ្រោះ គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​ទេ ជា​មនុស្ស​អនាថា មក​រស់នៅ​ក្រុង​បាត់ដំបង ដើរ​សុំទាន​គេ​បាន​លុយ​បន្តិចបន្តួច ទិញ​ស្រា​ផឹង​ស្រវឹង​អួទីនួ​រាល់ថ្ងៃ ហើយ​ដើរ​ដេក​តាម​ដងផ្លូវ​។​

​នៅ​មុនពេល​កើតហេតុ ម៉ោងជាង ១០​យប់​ថ្ងៃទី​១៨ ខែធ្នូ សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ ល្បាត​តាមផ្លូវ​ជាតិ​លេខ​៥៧​អា ក៏​ប្រទះឃើញ​ជនរងគ្រោះ ដេក​ទទឹង​ថ្នល់​ស្រាត​ននលគក ដោយមាន​ខោខ្លី​មួយ និង​ខោជើងវែង​មួយ​ដាក់​នៅក្បែរ​ខ្លួន​។ ពេលនោះ​សមត្ថកិច្ច បាន​យក​ខោខ្លី​និង​ខោ​វែង ស្លៀក​ឲ្យ​ជនរងគ្រោះ និង​យក​ជើង​សិប្ប​និមិត្ត ពាក់​អោយ​ផងដែរ ហើយ​ពេលនោះ​ជនរងគ្រោះ បាន​សុំ​បារី​មួយ​ដើម​ជក់​។​

​លុះដល់​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែធ្នូ ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់​លើ​ចិញ្ចើមថ្នល់ ដោយមាន​ស្នាមរបួស​ពេញ​ខ្លួន រួច​ក៏​ហៅ​នគរបាល​ចរាចរណ៍​ខេត្ត មក​វាស់វែង​រួច​ដឹក​សព​យកទៅ​ទុក​នៅក្នុង​វត្ត​សម​សាន្ត ដោយបាន​សុំ​ការអនុញ្ញាតិ ពី​ព្រះសង្ឃ​និង​គណកម្មការ​វត្ត យ៉ាង​ត្រឹមត្រូវ មិនមែន​យកមក​ផ្លុ​ង​ចោល ដូច​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​នោះទេ​៕

Wat 19122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item