ប្រទេសចិន ៖ បុរសៗរាប់រយនាក់ បានសម្លឹងមើល ស្ទើរតែពុំដាក់ភ្នែក ដោយសារតែសម្លៀកបំពាក់ ដ៏ខើចខ្លីរបស់នាងៗទាំងនេះ ខណៈដែលពួកគេមានឱកាស ឡើងផ្សារទំនើប និងផ្សារតាមចិញ្ចើមផ្លូវ ក្នុងតំបន់មួយនៅប្រទេសចិន។ទោះជាយ៉ាងណា នាងៗទាំងនោះ ក៏ត្រូវបានមនុស្ស មួយចំនួនសើចចំអក និងរិះគន់ផងដែរ ថាតើខ្វះក្រណាត់ណាស់មែនទេ! ឬក៏ចង់ឲ្យបានភាពល្បីល្បាញ ក្នុងលក្ខណៈស្លៀកពាក់ ខោមិនចំខោ អាវមិនចំអាវនោះ?
រូបភាពនៃសម្លៀកបំពាក់ បែបសន្សំសំចៃរបស់នារីទាំងនេះ បានរីករាលពាសពេញ វេទិការអនឡាញ និងធ្វើឲ្យ មហាជនភ្ញាក់ផ្អើល យ៉ាងខ្លាំងផងដែរ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រីៗទាំងនេះ ធ្លាប់ឡើងផ្សារទំនើបដ៏ធំមួយ នៅក្នុងទីក្រុង វូហាន ប្រទេសចិន។ នៅក្នុងរដូវក្តៅ ពួកគេតែងតែស្លៀកពាក់ ក្នុងលក្ខណៈចំហ “ខ្នង” ទាំងស្រុង និងល្វែងក្រោមខើចខ្លី ដែលមនុស្សទីនេះ ឲ្យឈ្មោះថា "នារីស៊ីវីល័យ ចៃផ្សារទំនើប" ៕
Source from: watphnom-news.com























Loading...




Post a Comment