ប្រទេសចិន ៖ គេហទំព័រកម្សាន្តរបស់ចិនមួយឈ្មោះ វីរ៉ាលណូវ៉ាដតខម បានរៀបរាប់ពីខ្សែជីវិតរបស់លោកតា Wen Changlin ដែលបានជួបនាង Zhang Feng ខណៈរូបគាត់បានកំពុងមើលជំងឺឪពុករបស់នាង ។ នាង Zhangនៅពេលនោះ ទើបមានអាយុ ១៥ ឆ្នាំ នៅពេលនាងជួបគ្រូពេទ្យចិន ដែលអាយុ ៦០ ឆ្នាំ ។បន្ទាប់ពីឪពុករបស់នាងបានលាចាកលោក ទៅ, Zhang មានអាយុ ២៣ ឆ្នាំ ក៏បានប្រកាសសេចក្តីស្នេហារបស់នាង ចំពោះលោកតា Wen ដោយបាននិយាយថាៈ “ខ្ញុំចង់ថែរក្សាលោកតា និងចង់រស់នៅជាមួយលោកតា” ។ ក្រោយមក នាងក៏បានស្នើគាត់រៀបការជាមួយនាងតែម្តង នៅពេលនាងមានអាយុ ២៧ ឆ្នាំ និងលោកតា Wen អាយុ ៧២ ឆ្នាំ ។
ដោយគម្លាតអាយុខុសគ្នាឆ្ងាយ បែបនេះ ជាហេតុធ្វើឲ្យលោកតា Wen ស្ទាក់ស្ទើរចិត្ត ក្នុងការទទួលយកសំណើររបស់នាងណាស់ដែរ ។ គាត់បានដឹងថា អ្នកដទៃនៅក្នុងភូមិនឹងនិយាយចេះចុះ ហើយម្តាយរបស់ Zhang ក៏បានប្រឆាំងជំទាស់ចំពោះរឿងនេះយ៉ាងខ្លាំង ។ ទោះជាយ៉ាងណា ដោយសារ Zhang បានបាក់ចិត្តស្រឡាញ់លោកតា Wen ស្ទើរតែបាត់មុខមិនបានទៅហើយនោះ, សាច់ញាតិ និងម្តាយរបស់នាង ក៏យល់ព្រមរៀបការឲ្យនាងតែម្តងទៅ ។ លទ្ធផលនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេ គឺទទួលបានកូនប្រុសអាយុ ១០០ ថ្ងៃម្នាក់ ។
លោកតា Wen ដែលមានកូនចំនួន ៤ នាក់ មុនពេលគាត់ជួប Zhang បាននិយាយថាៈ “គាត់គឺជាអំណោយពីឋានសួគ៌ ចំពោះរូបខ្ញុំ ។ នេះគឺពេលវេលាដ៏មានសុភមង្គលបំផុត សម្រាប់ជីវិតរបស់ខ្ញុំ” ។ គាត់បន្តថាៈ “ខ្ញុំមានអារម្មណ៍ នៅពេលខ្ញុំរៀបការគ្រាដំបូង និងមានកូន ៤ នាក់ ។ ប៉ុន្តែ ឥឡូវនេះ វាពិតជាសេចក្តីរីករាយ១ចំពោះខ្ញុំ” ។ ទន្ទឹមនឹងនោះ នាង Zhang បាននិយាយថាៈ នាងក៏កំពុងរីករាយនឹងជីវិតអាពាហ៍ពិពាហ៍នេះដែរ ។ “ខ្ញុំកំពុងរស់នៅដ៏មានសុភមង្គលបំផុត រៀងរាល់ថ្ងៃ ។ យើងមិនមានស្នេហាច្រើន ប៉ុន្តែ យើងកំពុងរស់ពោរពេញដោយសុភមង្គល” ។ ចំណែកម្តាយរបស់នាង អាយុ ៦៦ ឆ្នាំ សព្វថ្ងៃ កំពុងរស់នៅជាមួយពួកគេ និងជួយមើលថែកូនប្រុសទើបកើតរបស់ពួកគេ ។
ខ្ញុំមិនមាន ការជំទាស់ច្រើនទេ ឥឡូវនេះ ខណៈពួកគេកំពុងស្រឡាញ់ប្រកបដោយសេចក្តីសុខបែបនេះ” ។ កូនប្រុស ៣ នាក់ និងកូនស្រីម្នាក់ របស់ Wen ក៏បានចែករំលែកទស្សនៈដូចគ្នាដែរ ។ កូនស្រីរបស់គាត់ អាយុ ៤២ ឆ្នាំ បាននិយាយថាៈ “នាងបានមើលថែឪពុករបស់ខ្ញុំ ហើយពួកគាត់កំពុងរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គល ។ សូមព្រះជាម្ចាស់ប្រសិទ្ធពរដល់ពួកគេផង៕
Source from: watphnom-news.com























Loading...




Post a Comment