Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អគ្គិ​ភ័យ​​បាន​​ឆាប​ឆេះ​​វាល​ស្មៅនិង​​សម្ភារ​​ក្នុង​​ដី​ឡូត៍មួយ​ក​ន្លែង​​កាល​ពី​​វេលា​​ម៉ោង​១២​​​និង​​៣០​​នា​ទី

​រាជធានី​ភ្នំពេញ ៖ អគ្គិ​ភ័យ​​បាន​​ឆាប​ឆេះ​​វាល​ស្មៅ និង​​សម្ភារ​​ក្នុង​​ដី​ឡូត៍ មួយ​ក​ន្លែង​​កាល​ពី​ ​វេលា​​ម៉ោង​ ១២​​​និង​​៣០​ ​នា​ទី ថ្ងៃ​ទី​​១០ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ជា​ឃ្លាំង​​ស្តុក​ស៊ី​ម៉ង​ត៍ របស់​​ក្រុម​ហ៊ុន ជីប​ម៉ុង ដែល​មាន​​ទី​តាំង​​ ស្ថិត​​នៅ​​ភូមិ​​ក​ណ្តា​ល សង្កាត់​​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង​ចេញទៅ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​រហូត​ជិត​មួយ​ម៉ោង ទើប​អណ្តាតភ្លើង​នោះ រលត់ទៅវិញ​ទាំងស្រុង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាល​ឲ្យ​មនុស្ស រងរបួស​នោះទេ ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត ធុន​ធំ​មួយ​កំណាត់​មុខ ព្រមទាំង​ឆេះ​ស្មៅ និង​ដើមឈើ​តូចៗ​តែប៉ុណ្ណោះ​។ ករណី​ភ្លើង​ឆេះ​ស្មៅ និង​ដើមឈើ​ងាប់ៗ នៅក្នុង​ដីឡូត៍ នៃ​ឃ្លាំង​ស្តុក​ស៊ីម៉ងត៍ ក្រុមហ៊ុន ជីបម៉ុង គឺ​បង្ក​មកពី​អ្នកបើកបរ​រថយន្ត ធុន​ធំ​មួយគ្រឿង បាន​បើក​មក​ចត​ទីនេះ ហើយ​ធ្វើការ​ជួសជុល​រថយន្ត ខណៈនោះ​ក៏​ទុស្សេ​ខ្សែភ្លើង នៅក្នុង​ម៉ាស៊ីនរថយន្ត ហើយ​ពន្លត់​មិនទាន់ ទើប​ឆេះ​រាលដាល​ដល់​ស្មៅ និង​ដើមឈើ​តូចៗ​នៅក្បែរនោះ​៕

Wat 101210

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item