Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ត្រូវ​​ក​ម្លាំង​​ន​គរ​បា​លក្រ​សួង​ម​ហា​ផ្ទៃឃា​ត់​ខ្លួន​​បញ្ជូន​​ទៅ​កាន់​​សា​លា​ដំ​បូង​​រា​ជ​ធា​នី​​ភ្នំ​ពេញកាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១០ខែ​ធ្នូ

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ត្រូវ​​ក​ម្លាំង​​ន​គរ​បា​ល ក្រ​សួង​ម​ហា​ផ្ទៃ ឃា​ត់​ខ្លួន​​បញ្ជូន​​ទៅ​កាន់​ ​សា​លា​ដំ​បូង​​រា​ជ​ធា​នី​​ភ្នំ​ពេញ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១០ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ប​ន្ទាប់​​ពី​​ទ​ទួល​បាន​​ពាក្យ​ប​ណ្តឹង ពី​​ករ​ណី​​ឆ​បោក​​ប្រាក់ ហើយ​​ព្យា​យាម​​គេច​ខ្លួនមិន​ព្រម​ចូលទៅ ដោះស្រាយ​បញ្ហា និង​បំភ្លឺ​តាម​ការកោះហៅ របស់​សមត្ថកិច្ច​។

ជន​ឆបោក​ដែល​ត្រូវ ឃាត់ខ្លួន​មានឈ្មោះ វ៉ែន ថា​ត ត្រូវបាន​សាកសួរ ដោយ​លោកស្រី ព្រះរាជអាជ្ញារង សឿង វ​ន្នី​។ ករណី​ឃាត់ខ្លួន​លោក វ៉ែន ថា​ត បានធ្វើ​ឡើង ដោយយោង​ទៅតាម ពាក្យបណ្តឹង​មួយច្បាប់ ដែល​សមត្ថកិច្ច មិនបាន​បញ្ជាក់​ឈ្មោះ​ដើមបណ្តឹង ពាក់ព័ន្ធ​ទៅនឹង​ការលក់​ដី​មួយ​ប្លង់ តម្លៃ ប្រមាណ ១៥.០០០ ដុល្លារ ស្ថិតនៅ​ក្នុងភូមិ​ម័​រ សង្កាត់​-​ខណ្ឌដង្កោ​។

មានការ​រំលឹក​ផងដែរ​ថា អំឡុង​ខែមេសា ឆ្នាំ​២០១៣ លោក វ៉ែន ថា​ត បាន​ទៅ​និយាយ​លក់​ដី​មួយ​ប្លង់ ទំហំ​ប្រមាណ ១០​ម៉ែត្រ គុណ ២៥​ម៉ែត្រ ក្នុងតម្លៃ ១៥.០០០​ដុល្លារ​។ ក្រោយ​និយាយ​គ្នា​ហើយ ដើមបណ្តឹង​ដែលជា​ភាគី​អ្នកទិញ​នោះ បានក​ក់លុយ​ចំនួន ២​ពាន់​ដុល្លារ ដើម្បី​ឲ្យ​លោក វ៉ែន ថា​ត យកទៅ​រត់ការ​បញ្ជាក់ ពី​អាជ្ញាធរ​មូលដ្ឋាន អស់​ជាច្រើន​ខែ មិនឃើញ​លទ្ធផល​អ្វី​សោះ​។

ដើមបណ្តឹង​បាន​ចុះ ទៅ​សួរនាំ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ទើប​ដឹងថា ដី​ដែល​លោក វ៉ែន ថា​ត បំរុង​យកទៅលក់​នោះ ជា​ដី​របស់​រដ្ឋ​មិនមែនជា កម្មសិទ្ធិ​របស់លោក វ៉ែន ថា​ត នោះឡើយ​។ ពេល​ដឹង​រឿង​ពិត ដើមបណ្តឹង​បាន​ដកខ្លួន​ថយ ហើយ​ព្យាយាម​ទាក់ទង​លោក វ៉ែន ថា​ត ឲ្យ​មក​ចរចា​ដោះ ស្រាយ និង​ទារ​ឲ្យ​សងលុយ​កក់​មកវិញ​។ លោក វ៉ែន ថា​ត បាន​សងលុយ​ត្រឹមតែ ៨០០​ដុល្លារ​ប៉ុណ្ណោះ នៅសល់ ១.២០០​ដុល្លារ លោក វ៉ែន ថា​ត ចេះតែ​គេច​មុខ​មិន​ព្រម ចូល​ដោះស្រាយ ទើប​ឈានដល់​ការដាក់​ពាក្យបណ្តឹង ឃាត់ខ្លួន​តែម្តង​៕​

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item