Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ប្រភ​ព​​រាយ​ការ​ណ៍​​ពី​​ប្រ​ជា​ពល​រដ្ឋរស់​នៅ​ក្នុង​​ឃុំ​​ព្រែក​​អំ​បិលស្រុក​​ស្អាងខេត្ត​ក​ណ្តា​លបាន​​ឲ្យ​​ដឹង​ថាកាល​ពី​​ថ្ងៃ​ទី​​០៨

​ខេត្តកណ្តាល ៖ ប្រភ​ព​​រាយ​ការ​ណ៍​​ពី​​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ក្នុង​​ឃុំ​​ព្រែក​​អំ​បិល ស្រុក​​ស្អាង ខេត្ត​ក​ណ្តា​ល បាន​​ឲ្យ​​ដឹង​ថា កាល​ពី​​ថ្ងៃ​ទី​​០៨ ខែ​ធ្នូ ឆ្នាំ​​២០​១៣ លោក ផុន ចេតនា មន្ត្រី​ជល​ផល​​ចតុ​មុខ បាន​​ចុះ​​ធ្វើ​ការ​​ប​ង្ក្រា​ប បទ​ល្មើស​​នេ​សាទ ​នៅ​​ចំណុច​ព្រែ​កកូន​ជ្រេរ និង​ព្រែក​គ្រួស ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ពុំបាន​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​នោះទេ ហើយ​គាប​ជំរិត​ឲ្យ​ប្រជាពលរដ្ឋ បង់លុយ​តាម របៀប​ឆៅៗ​តែម្តង​។

ក្នុង​ប្រតិបត្តិការ​នោះ​លោក ផុន ចេតនា បាន​រឹបអូស​ឧបករណ៍ នេសាទ​ខុសច្បាប់ ដូចជា​ដាយ​បាន​ចំនួន ៧​មាត់ ដែលមាន​ម្ចាស់ ទី​១-​ឈ្មោះ អាន ទី​២-​ឈ្មោះ នឹម ទី​៣-​ឈ្មោះ ផេង ទី​៤-​ឈ្មោះ ណេ​រ ទី​៥-​ឈ្មោះ ធី ទី​៦-​ឈ្មោះ ហុក ទី​៧-​ឈ្មោះ កៅ ហើយ​បាន​យក​វត្ថុតាង​ទាំងនេះ ទៅ​ដាក់​លាក់ទុក​នៅ​ចំណុច ស្ពាន​ព្រែក​ស៊ា​ង​លី ក្នុង​ឃុំ​កោះ​ខែល ដើម្បី​កោះហៅ​ម្ចាស់​ដាយ ទាំងអស់​នោះមក​ធ្វើការ​ដោះស្រាយ តាមរយៈ​ការបង់​លុយ ឲ្យ​ពួកគេ​នៅក្នុង​ថ្ងៃ​ដដែល​នោះ ។​

​ក៏ប៉ុន្តែ​មានតែ​ម្ចាស់​ដាយ​ចំនួន ៤​នាក់​ទេ ដែលមាន​លុយ​មក​ធ្វើការ​ដោះស្រាយ ជាមួយ​លោក ផុន ចេតនា រួមមាន ឈ្មោះ នឹម ឈ្មោះ ផេង ឈ្មោះ ណេ​រ និង​ឈ្មោះ ធី ដែល​នៅពេលនោះ​លោក ផុន ចេតនា បានទាមទារ​ឲ្យ​ម្ចាស់​ដាយ ត្រូវ​បង់លុយ​ក្នុង​ដាយ ១​មាត់​ចំនួន ៣៥០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លេង និង​ប្រគល់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ឲ្យ​វិញ​ដោយ​រលូន នៅ​ល្ងាច​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៣ ។​

​ចំណែក​ដាយ​នៅសល់​ចំនួន ៣​មាត់​ទៀត​ដែល​ម្ចាស់ មិនមាន​លុយ​បង់ គឺ​លោក ផុន ចេតនា បានធ្វើ​របាយការណ៍ ជូន​មក​ឲ្យ​ថ្នាក់លើ រួមទាំង​វត្ថុតាង​ជាដើម ដើម្បី​បង្ហាញ​ពី​ស្នាដៃ ពី​ការចុះ​បង្ក្រាប​យ​កបុង​ជាមួយ​ថ្នាក់លើ​។ ប្រជាពលរដ្ឋ​ទូទាំង ឃុំ​ព្រែក​អំបិល បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​លោក ផុន ចេតនា មន្ត្រីជលផល​ចតុមុខ ដែល​បង្ក្រាប​បទល្មើស មិន​ស្មើភាព​គ្នា ដែល​ភាគច្រើន​ធ្វើ​តែ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​ប្រជាពលរដ្ឋ​បាន​រៀបរាប់ថា ការធ្វើ​នេសាទ​ដោយ ប្រើប្រាស់​ឧបករណ៍​ដាក់​ដាយ​ដូចគ្នា បើ​និយាយ​ពី​ខុសច្បាប់​នោះ គឺ​វា​ខុស​ដូច​តែ​គ្នា ហេតុអ្វី​បានជា​លោក ផុន ចេតនា ដើរ​ចាប់​ឃាត់ រឹបអូស​យកតែ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនបាន​បង់លុយ  ចំណែក​ដាយ​ដែល​គេ​បង់លុយ ទៅតាម​ការទាមទារ គឺ​លោក ផុន ចេតនា បែរជា​មិន​ចាត់វិធានការ​បង្ក្រាប សូម្បីតែ​បើកទូក​ទៅ​ក្បែរ ក៏​មិន​ហ៊ាន​ផង​។

រឿងរ៉ាវ​ដែល​លោក ផុន ចេតនា កំពុងតែ​អនុវត្ត និង​ដើរ​ប្រមូល​លុយ ពី​ប្រជា​នេសាទ​តាម​ព្រែក និង​បឹង ទន្លេ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​អនាធិបតេយ្យ​បែបនេះ តើ​លោក ម៉ែន វិបុល ប្រធាន​ក្រុម​បង្ក្រាប ជលផល​ចតុមុខ បានដឹង​ឬក៏​ដឹង​ហើយ ធ្វើជា​មិនដឹង​។ ពីព្រោះ​លោក ផុន ចេតនា តែងតែ​អះអាងថា គាត់​ធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​ប្រមូល​យកទៅ​ឲ្យ​លោក មែន វិបុល ជា​មេក្រុម​របស់គាត់​តែប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​បាន​រអ៊ូរ​រទាំ​យ៉ាងខ្លាំង ពី​ទង្វើ​របស់លោក ផុន ចេតនា ដែល​ដើរ​ចាប់ជំរិត​ទារលុយ ពី​ប្រជា​នេសាទ​តាមតែ​ទំនើងចិត្ត ដោយ​គ្មាន​ការយោគយល់ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រកស៊ី​នេសាទ​ត្រី តាម​លក្ខណៈ​គ្រួសារ​បន្តិចបន្តួច សំរាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​នោះទេ ដែល​សកម្មភាព​បែបនេះ បាន​ជះ​ឥ​ទ្វិ​ពល​មិនល្អ បណ្តាល​ឲ្យ​គណបក្ស​ប្រជាជន ចាញ់ឆ្នោត​នាពេល​កន្លងមក​។

លោក​ផុន ចេតនា តែងតែ​ប្រើ​អំណាច ដើរ​ប្រមូល​លុយ​ពីបទ​ល្មើស នេសាទ​ខុសច្បាប់​ចំនួន​ពីរ​ខេត្ត​គឺ ខេត្តតាកែវ និង​ខេត្តកណ្តាល ក្នុង​មួយ​រដូវៗ​បាន​លុយ រាប់ម៉ឺន​ដុល្លារ​អាមេរិក​។ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល និង​តាកែវ សូម​សំណូមពរ​ដល់ លោក ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ មេត្តា​ចាត់​កំលាំង​ពិសេស ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ ភាព​អសកម្ម​របស់លោក​ផុន ចេតនា ឡើងវិញ​ផង​។​

ពាក់ព័ន្ធ​និង​ករណី​រិះគន់​លោក ផុន ចេតនា និង​លោក ម៉ែន វិបុល ប្រធាន​ក្រុម​បង្ក្រាប បទល្មើស​ជលផល​ចតុមុខ ប្រចាំការ​នៅ​ខេត្តតាកែវ និង​ខេត្តកណ្តាល ដូចខាងលើ​នេះ កាសែត​វត្តភ្នំ ព្យាយាម​ធ្វើការ​ទំនាក់ទំនង តាម​ទូរស័ព្ទ​ទៅ​លោក ម៉ែន វិបុល ដើម្បី​សុំ​ការបំភ្លឺ​អំពី​បញ្ហា​រិះគន់ និង​ជំរិត​ទារប្រាក់​ពី​ពួកគាត់​ថា យកទៅ​ជូន​ថ្នាក់លើ ក៏ប៉ុន្តែ​ពុំ​អាចទាក់ទង​បានឡើយ​៕ ដោយ ព្រះ​ច័ន្ទ​

Wat 11121 Wat 11122

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item