ខេត្តបាត់ដំបង ៖ ស្ត្រីកូនខ្ចីមួយខែម្នាក់ជិះម៉ូតូ ១គ្រឿងបើកបរក្នុងល្បឿនលឿន យកហ្វ្រាំងមិនទាន់ បានជ្រុលទៅបុក បុរសស្រវឹងខួបម្នាក់ ដែលកំពុងដើរលើផ្លូវជាតិ ទ្រេតទ្រោតពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យដួល បោកក្បាលនឹងថ្នល់ ស្លាប់នៅកន្លែងកើតហេតុ ហើយអ្នកបើកម៉ូតូបានរងរបួសធ្ងន់ កាលពីម៉ោង ៩និង១០ នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិ៥៧អា ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ឃុន សេង ហៅធា អាយុ ៤៩ឆ្នាំរស់នៅក្រុមទី៣ ភូមិកើតហេតុ ហើយម៉ូតូបង្កហេតុ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K9736 អ្នបើកបរដោយឈ្មោះ យឿន សុខា ភេទស្រី អាយុ ២៤ឆ្នាំ ជាស្ត្រីកូនខ្ចីមួយខែ រងរបួសធ្ងន់កំពុងសំរាកនៅមន្ទីរពេទ្យ មានទីលំនៅក្នុងភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
មុនពេលកើតហេតុ បុរសរងគ្រោះបានដើរ តាមចិញ្ចើមផ្លូវដោយ អាការៈស្រវឹងទ្រេតទ្រោត មួយសន្ទុះក្រោយមក ក៏ឃើញម៉ូតូ ១គ្រឿងបើកបរដោយស្ត្រីម្នាក់ មានល្បឿនលឿន មិនដឹងជាគេចអ្វី ឬចង់បត់ឆ្វេងឬស្តាំទេ បណ្តាលអោយបុកជនរងគ្រោះ ដួលបោកក្បាលស្លាប់តែម្តង ហើយស្ត្រីអ្នកបើកបររងរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីរពេទ្យ ជួយសង្គ្រោះភ្លាមៗ។ សមត្ថកិច្ចសមត្ថកិច្ច បានធ្វើកំណត់ហេតុដកហូតម៉ូតូ និងប្រគល់សពអោយសាច់ញាតិ ទទួលយកធ្វើបុណ្យតាមប្រពៃណី៕ សុខជា
Source from: watphnom-news.com























Loading...




Post a Comment