Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ជា​ពិសេស​អ្នក​ដែល​បាន​ទិញ​អចលនវត្ថុ​រួច​ហើយ​ បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​"​សហ​វ​"​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​០១៧​សហ​វ​ ចុះ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ បង្ហាញ​នូវ​សំណង់​ លំនៅ​ឋាន​ និង​បុរី​ចំនួន​១៩​ ដែល​ខុសច្បាប់​ ពីព្រោះ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅ​ឋាន​ពី​ក្រសួង​នៅឡើយ​ ហើយ​មិនតែប៉ុណ្ណោះ​ ក្រសួង​ សហ​វ​ បាន​ប្រាប់​សាធារណជន​កុំ​ឲ្យ​ទិញ​លំនៅ​ឋាន​ ឬ​បុរី​ខុសច្បាប់​ទាំងនោះ​ទៀត​ផង​ ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់​ថវិកា​ ឬ​ទ្រព្យសម្បត្តិ​ជាយថាហេតុ​ "​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៣​បន្ថែម​"​ ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ជា​គោលការណ៍​សំណង់​ កុំ​ថា​ឡើយ​ដល់​លក្ខណៈ​ទ្រង់ទ្រាយ​ជា​បុរី​ សូ​ម្បី​សំណង់​ល្មមៗ​មុន​នឹង​សាងសង់​ក៏​ត្រូវ​មានការ​អនុញ្ញាត​សាងសង់​ជា​មុន​ពី​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ "​ដ​ន​សស​"​រាជធានី​ភ្នំពេញ​ ឬ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ "​ដ​ន​ស​"​ តាម​ទំហំ​នៃ​គម្រោង​សំណង់​តូច​ឬ​ធំ​ ។​ ដូច្នេះ​ បើ​សំណង់​ទាំងនោះ​ខុសច្បាប់​ គួរតែ​មានការ​ហាមឃាត់​ ឬ​ប្រកាស​ថា​ ជា​សំណង់​ខុសច្បាប់​ដោយ​ក្រសួង​ដ​ន​ស​ ឬ​មន្ទីរ​ដ​ន​សស​ រាជធានី​ភ្នំពេញ​ តាំងពី​មុន​មក​  មិនមែន​មន្ត្រី​នាំ​គ្នា​បិទ​ភ្នែក​ទុក​ឲ្យ​ម្ចាស់​សំណង់​សាងសង់​បាន​សម្រេច​ឬ​ជិត​សម្រេច​ និង​មាន​អ្នក​កក់​លុយ​ទិញ​រួច​ទៅ​ទៀត​ ទើប​ក្រសួង​ សហ​វ​ ចេញ​មុខ​មក​ប្រកាស​ថា​ខុសច្បាប់​ និង​ប្រាប់​សាធារណជន​កុំ​ឲ្យ​ទិញ​នោះ​ឡើយ​ ពីព្រោះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខាតបង់​ផលប្រយោជន៍​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​ទៅ​វិញ​ទេ​ ។​​ ឧទាហរណ៍ សំណង់ឋិតក្នុងគម្រោងបុរីតូក្យូ របស់ក្រុមហ៊ុនមានជ័យហ្វូដ៩៩៩ ដែលគេស្គាល់ថា មានម្ចាស់ឈ្មោះឧកញ៉ា ថោង សារ៉ាត់ នោះ បានសាងសង់រួចរាល់ជិត សម្រេច១០០ភាគរយហើយៗក៏មានអ្នកជាវកក់លុយរួចជាស្រេច ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ បាន​លើក​ឡើង​ថា​ ប្រព័ន្ធ​ការងារ​របស់​ក្រសួង​ជំនាញ​នីមួយៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ដែល​មាន​មន្ត្រី​ច្រើន​ដូច​ស្រមោច​បង្ហិនបង្ហោច​លុយ​ជាតិ​នោះ​ ធ្វើការ​មិន​ស៊ីចង្វាក់​គ្នា​ទេ​ គឺ​ក្រសួង​ ដ​ន​ស​ ដែល​មាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ ជា​រដ្ឋមន្ត្រី​ ទៅ​ដោយឡែក​ រីឯ​ក្រសួង​ សហ​វ​ ដែល​មាន​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ទើប​ឡើង​ថ្មី​ទៅ​ដោយឡែក​ផ្សេង​ទៀត​ របៀប​"​ស្តេចត្រាញ់​"​រៀងៗ​ខ្លួន​ ទោះបី​មាន​គោលការណ៍​ មាន​បទដ្ឋាន​គតិ​យុ​ត្ត​ ឬ​មាន​ប្រកាស​អន្តរក្រសួង​សម្រាប់​អនុវត្តន៍​រួម​គ្នា​ក៏​ដោយ​ ដ្បិត​ក្រុម​មន្ត្រី​ទាំងនោះ​ប្រឹង​សង្វាត​ខ្លាំង​ណាស់​រឿង​លុយកាក់​ ផលប្រយោជន៍​ ចង់​ប្រជារាស្ត្រ​រង​គ្រោះ​ដោយ​អំពើ​អសកម្ម​ និង​ការ​មិន​ទទួលខុសត្រូវ​របស់​ខ្លួន​ក៏​មិន​ខ្ចី​ខ្វល់​ដែរ​ ។​

​ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ទៀត​ថា​ ការណ៍​ដែល​ក្រសួង​ សហ​វ​ និង​ក្រសួង​ ដ​ន​ស​ ចាត់ការ​របៀប​នេះ​ គឺ​ចំណេញ​ដល់​ក្រុម​មន្ត្រី​ពីព្រោះ​សំណង់​ដែល​បាន​សាងសង់​រួច​ ឬ​បើក​ការដ្ឋាន​សាងសង់​រួច​ហើយ​ គ្មាន​ក្រុមហ៊ុន​ណាមួយ​ល្ងង់ខ្លៅ​ចំណាយ​លុយ​ឲ្យ​មន្ត្រី​ខាង​សំណង់​ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​អស់​មួយ​ផ្នែក​ អស់​ថ្លៃ​ទិញ​ទីតាំង​ដី​សាងសង់​ និង​អស់​ថ្លៃ​សាងសង់​រួច​ហើយ​ សុខចិត្ត​វាយ​កម្ទេច​សំណង់​ចោល​វិញ​នោះ​ទេ​ ដូច្នេះ​ ត្រូវ​តែ​ម្នីម្នា​ទៅ​សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​លំនៅ​ឋាន​នៅ​ក្រសួង​ សហ​វ​ ដោយ​ខានមិនបាន​ ។​ ផ្ទុយ​ទៅ​វិញ​ បើ​ម្ចាស់​សំណង់​ខុសច្បាប់​ទាំងនោះ​បោះបង់​គម្រោង​សាងសង់​ចោល​នៅ​ពាក់កណ្តាល​ទី​ ហើយ​មាន​ប្រជាពលរដ្ឋ​កក់​លុយ​ទិញ​រួច​នោះ​ អ្នក​ដែល​រង​គ្រោះ​គឺជា​ប្រជាពលរដ្ឋ​ ។​

​រួម​សេចក្តី​មក​ នេះ​គឺជា​ល្បែង​ ឬ​ល្បិច​សម្លាប់​រាស្ត្រ​ខ្លួនឯង​ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​ ដោយសារ​ក្រសួង​សំណង់​បិទ​ភ្នែក​ឲ្យ​ម្ចាស់​សំណង់​ និង​បុរី​ធ្វើការ​សាងសង់​ តែ​ក្រសួង​សេដ្ឋកិច្ច​ចេញ​មុខ​ប្រកាស​ថា​ខុសច្បាប់​ និង​ប្រាប់​ថា​ កុំ​ឲ្យ​ទិញ​ខ្លាច​ខូចប្រយោជន៍​ជាយថាហេតុ​តាម​ក្រោយ​ ៕

Building-(1) Building-(3)Building-12


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item