Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តបាត់ដំបង​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ទីតាំង​ចិញ្ចឹម​ត្រី​មួយ​កន្លែង​ ក្នុងភូមិ​ព្រែក​ទ្រព្យ​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ដោយ​បាន​រក​ឃើញ​ថា​ មាន​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោ​ ផ្ទុយ​ទៅ​នឹង​សេចក្តី​ប្រកាស​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ប្រភេទ​ត្រី​ឆ្តោ​នេះ​ឡើយ​ ។

​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ​ គឺ​យក​កូន​ត្រី​ទុក​ធ្វើ​ជា​ចំណី​របស់​វា​ ដែល​ក្នុង​មួយ​ថ្ងៃ​អាច​ត្រូវ​ចំណាយ​កូន​ត្រី​អស់​ចំនួន​ប្រមាណ​១​តោណ​ និង​អាច​លើស​ពី​នេះ​ទៀត​ទៅ​តាម​អាយុ​និង​ទម្ងន់​ត្រី​ត្តោ​ដែល​ចិញ្ចឹម​ ជា​ហេតុ​ធ្វើ​ឲ្យ​មច្ឆា​ជាតិ​ ជា​ពិសេស​ពូជ​កូន​ត្រី​នៅ​កម្ពុជា​អាច​នឹង​ប្រឈម​វិនាស​ហិនហោច​អស់ពី​ក្នុង​ទន្លេ​ ស្ទឹង​ បឹងបួរ​នា​ពេល​អនាគត​។​

​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​មើល​ឲ្យ​ឃើញជាក់ស្តែង​នូវ​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​ពី​សំណាក់​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ដែល​ជា​ជនជាតិ​វៀតណាម​បាន​បញ្ចេញ​ឫកពា​មិន​គោរព​សិទ្ធិ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​ថែម​ទាំង​ជេរប្រទេច​ប្រមាថ​មក​លើ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ចាស់ដៃ​ទៀត​ផង​ ។​

​សូម​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​ទើប​ឡើង​កាន់​មុខ​តំណែង​ថ្មី​មេត្តា​ចាត់​មន្ត្រី​ជំនាញ​ស្អាតស្អំ​ឲ្យ​ចុះ​ត្រួតពិនិត្យ​មើល​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​នៅ​ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​នោះ​ផង​ ហើយ​កុំ​សូវ​ទុកចិត្ត​ទាំងស្រុង​ទៅ​លើ​ឯកឧត្តម​បណ្ឌិត​ឧកញ៉ា​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​នោះ​ខ្លាំង​ពេក​ ពីព្រោះ​ឯកឧត្តម​ប្រធាន​រដ្ឋបាល​ជលផល​ដុះ​ស្លែ​រូប​នេះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រាប់​ឆ្នាំ​មក​ហើយ​ក្នុង​វិស័យ​ជលផល​​ នៃព្រះរាជាណាចក្រកម្ពុជា​ ៕​

Untitled-2.jpgស


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item