Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​គិត​ត្រឹម​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ គឺ​រយៈពេល​មួយ​ខែ​គត់​ ដែល​ឡើង​កាន់កាប់​មុខ​តំណែង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ មាន​ទីប្រឹក្សា​ចំនួន​៨០​នាក់​ "​ក្នុង​នោះ​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ចំនួន​៤​នាក់​,​ ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​១៧​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​៤៨​នាក់​ និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​១១​នាក់​"​ និង​ជំនួយការ​ចំនួន​៣​នាក់​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ។​

​រី​ឯឯកឧត្តម​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​ មាន​ទីប្រឹក្សា​ចំនួន​៤១​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៣​ "​ក្នុង​នោះ​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​១៤​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​១៣​នាក់​,​ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​១៣​នាក់​ និង​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​១​នាក់​"​ ។​

​ដោយឡែក​ លោក​ជំទាវ​ ឃួ​ន​ សុ​ដា​រី​ អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ មាន​ទីប្រឹក្សា​ចំនួន​១៥​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​ "​ក្នុង​នោះ​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​៣​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​៧​នាក់​ និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​៥​នាក់​"​  និង​មាន​ជំនួយការ​ចំនួន​១៦​នាក់​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ។​

​សរុប​ទីប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​នីតិកាល​ទី​៥​ទាំង​ប្រធាន​ ទាំង​អនុប្រធាន​ទី​១​ ទាំង​អនុប្រធាន​ទី​២​ រយៈពេល​ត្រឹម​ប្រមាណ​១​ខែ​មាន​ចំនួន​១៣៦​នាក់​ "​ក្នុង​នោះ​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ចំនួន​៤​នាក់​,​ ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​៣៤​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​៦៨​នាក់​,​ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​២៩​នាក់​ និង​ឋានៈ​ស្មើ​អគ្គនាយក​ចំនួន​១​នាក់​"​ និង​មាន​ជំនួយការ​ចំនួន​១៩​នាក់​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ។​

​លើស​ពី​នេះ​ រដ្ឋសភា​នីតិកាល​ទី​៥​មាន​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ខ្លួន​ចំនួន​២៩​នាក់​ទៀត​ គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៣​ ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្នុង​នាម​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៤​កន្លង​មក​ គឺ​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​សម្តេច​ម្នាក់ឯង​រហូត​ដល់​ចំនួន​២៤៨​នាក់​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​ធ្វើការ​ព្យាករណ៍​ទុកជា​មុន​ថា​ ទីប្រឹក្សា​ថ្នាក់ដឹកនាំ​របស់​រដ្ឋសភា​នីតិកាល​ទី​៥​អាច​នឹង​មានការ​កើនឡើង​ទៀត​ មិនមែន​បញ្ចប់​ត្រឹម​ចំនួន​ប៉ុណ្ណឹង​ទេ​ ហើយ​ថវិកាជាតិ​ក៏​ត្រូវ​ចំណាយ​បន្ថែម​ទៅ​លើ​អស់លោក​មាន​ឋានៈ​ជាទី​ប្រឹក្សា​ទាំងនោះ​ដែរ​ ក្រោម​រូបមន្ត​"​សិល្បៈ​នៃ​ការ​ចែករំលែក​"​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​រហស្សនាម​ថា​ "​បុរស​ខ្លាំង​"​ ។​

​ក្រុម​អ្នក​រិះគន់​ដើម្បី​ស្ថាបនា​បាន​លើក​ឡើង​ដែរ​ថា​ ទីប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​មាន​ច្រើន​គ​គោក​ទៅ​ហើយ​ ហេតុ​អ្វី​ចាំបាច់​តម្រូវ​ឲ្យ​មាន​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋសភា​ធ្វើ​អ្វី​ទៀត​ នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​ឥតប្រយោជន៍​ និង​បាន​ផលប្រយោជន៍​ត្រឹម​បក្ខពួក​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ប៉ុណ្ណោះ​ ៕​

ssssss


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item