Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​នៅ​រាជធានី​ភ្នំពេញ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ "​ដ​ន​សស​"​ ត្រូវ​បាន​ផ្លាស់​ប្តូរ​អស់​ចំនួន​៣​នាក់​មក​ហើយ​ គឺ​លោក​ ស៊ិ​ន​ សុខ​,​ លោក​ ឈួ​ន​ សុធី​ និង​ចុង​ក្រោយ​ថ្មីៗ​នេះ​ លោក​ ឆាយ​ ឫទ្ធិ​សែន​ ប៉ុន្តែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ គឺ​លោក​ សូ​ សុខ​ ឬ​ លូ​ គឹ​ម​សុខ​ ត្រូវជា​បងប្អូន​បង្កើត​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​ប្រធាន​មន្ទីរ​ដ​ន​សស​ខេត្ត​នោះ​ ហាក់​ឋិត​នៅ​កាន់​អំណាច​ដុះ​ស្លែ​ក្លាយជា​ស្តេចត្រាញ់​ មិន​ផ្លាស់​ប្តូរ​ទៅ​ណា​សោះ​ ទោះបី​លោក​ប្រធាន​មន្ទីរ​ដ​ន​ស​សរូប​នេះ​ ទទួល​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា​ ជាប់​សង្ស័យ​និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រាប់​ឆ្នាំ​មក​ហើយ​ក៏​ដោយ​ ។​

​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ត្រួត​ជាន់​លើ​គ្នា​ ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដីធ្លី​ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើ​ដី​សាធារណៈ​ ដូច​ជា​ ដី​ចំណី​សមុទ្រ​ ដី​ចំណី​អូរ​ និង​ដី​ព្រៃ​លិច​ទឹក​ ។​ល​។​ ដែល​កម្មសិទ្ធិករ​បាន​ចំណាយ​លុយ​អស់​ជា​ច្រើន​រួច​ហើយ​ តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​និរាករណ៍​ប័ណ្ណកម្មសិទ្ធិ​ដែល​ចេញ​ដោយ​មន្ទីរ​ ដ​ន​សស​ ខេត្ត​ព្រះ​សីហ​នុ​ចោល​នោះ​ បាន​ក្លាយជា​កំហឹង​ដ៏​ក្តៅ​ងំ​ឋិត​នៅ​ក្នុង​ដួងចិត្ត​របស់​ជន​រង​គ្រោះ​ ពីព្រោះ​លុយកាក់​បាន​ចំណាយ​ឲ្យ​មន្ត្រី​សុរិយោដី​អស់​ទៅ​ហើយ​ រីឯ​ដីធ្លី​បែរជា​ត្រូវ​បាន​បាត់បង់​ ឬ​ធ្លាក់​ក្នុង​រឿងរ៉ាវ​ជម្លោះដីធ្លី ​ទៅ​វិញ​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ​ មានការ​ចាប់អារម្មណ៍​ថា​ ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ ធ្វើ​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដុះ​ស្លែ​ កើប​លុយកាក់​ក្លាយជា​សេដ្ឋី​ មាន​លុយ​ចាយ​មិន​អស់​ រីឯ​លោក​ សូ​ សុខ​ ឬ​លូ​ គឹ​ម​សុខ​ ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ក៏​ធ្វើ​ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ព្រះ​សីហ​នុ​ដុះ​ស្លែ​ដែរ​ ជា​ហេតុ​នាំ​ឲ្យ​អំពើ​ពុក​រលួយ​បាន​កើត​មាន​ក្នុង​មន្ទីរ​ដ​ន​សស​ខេត្ត​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែ​ម្តង​ ។​

​មជ្ឈដ្ឋាន​មន្ទីរ​បម្រើ​ការងារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ អាច​ធ្វើ​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ និង​លោក​ លូ​ គឹ​ម​សុខ​ ឬ​ សូ​ សុខ​ អាច​ធ្វើ​ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ព្រះ​សីហ​នុ​ ដុះ​ស្លែ​បាន​ គឺ​ដោយសារ​បុរស​ទាំង​២​នាក់​បងប្អូន​គ្នា​នេះ​ចះ​ជួយ​ផ្តល់​លុយកាក់​ទ្រទ្រង់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ចេះ​មាន​សិល្បៈ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ សុទ្ធតែ​មាន​ឋានៈ​ជា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​ជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។​

​ដូច្នេះ​ហើយ​ ទើប​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ អាច​ក្លាយជា​ស្តេចត្រាញ់​ខាង​កំពង់​ផែ​ និង​លោក​ សូ​ សុខ​ ហៅ​ លូ​ គឹ​ម​សុខ​ ក្លាយជា​ស្តេចត្រាញ់​ខាង​សំណង់​ និង​សុរិយោដី​ មាន​ន័យ​ថា​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​គ្មាន​អ្នកចេះ​ខាង​ផ្នែក​សំណង់​ និង​សុរិយោដី​ ជាង​លោក​ សូ​ សុខ​ ទេ​ ហើយ​ខាង​ផ្នែក​កំពង់​ផែ​ក៏​គ្មាន​អ្នកចេះ​ដូច​ឯកឧត្តម​ លូ​ គឹ​ម​ឈ​ន់​ ដែរ​  ៕​

So-Sok


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item