Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ត្រៀម​ប្រារព្ធ​ទិវា​ជាតិ​-​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​១១​ នៅ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ខាង​មុខ​ ហើយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​គម្រប់​លើក​ទី​៣​នោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ជា​សារលិខិត​មួយ​ ដោយ​សង្កត់ធ្ងន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៣​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​គ្មាន​ងាករេ​ ដើម្បី​គាស់​រំលើង​យក​ចេញ​នូវ​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ ដល់​ដំណើរ​សេដ្ឋកិច្ច​ ដល់​កិច្ច​ប្រឹងប្រែង​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។​

​ជាមួយនឹង​ការ​លើក​ឡើង​ថា​ អំពើ​ពុក​រលួយ​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ភាព​អយុត្តិធម៌​សង្គម​នោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សារលិខិត​របស់​សម្តេច​ដែរ​ថា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កំពុង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​រៀបចំ​ខ្លឹមសារ​មេរៀន​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​ និស្សិត​ ដែល​កម្មវិធី​នេះ​អាច​នឹង​ចាប់ផ្តើម​បាន​នា​បវេសនកាល​ឆ្នាំ​សិក្សា​២០១៤-២០១៥​ខាង​មុខ​ ដើម្បី​ឲ្យ​ទំពាំង​ស្នង​ឫស្សី​របស់​យើង​លូតលាស់​ដោយ​មាន​ចរន្តទឹក​ចិត្ត​ស្រឡាញ់​សុចរិត​ភាព​ និង​ស្អប់ខ្ពើម​នូវ​អំពើ​ពុក​រលួយ​ ។​ សម្តេច​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ គ្រប់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ វិស័យ​ឯកជន​ និង​ប្រជាជន​ មហាជន​របស់​យើង​ ក៏​ដូច​ជា​រូប​សម្តេច​ នឹង​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រតិបត្តិ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ ។​

​ខ្លឹមសារ​ចុង​ក្រោយ​នៃ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ទៀត​ថា​ ក្រោម​ពាក្យស្លោក​"​រួម​គ្នា​ប្រឆាំង​អំពើ​ពុក​រលួយ​"​ សម្រាប់​ឆ្នាំ​២០១៤​ខាង​មុខ​ សម្តេច​ចង់​ឃើញ​យើង​ទាំងអស់​គ្នា​បន្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​ ហើយ​សូម​គ្រប់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ វិស័យ​ឯកជន​ ប្រជាជន​ មហាជន​ទាំងអស់​ គាំទ្រ​ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​យើង​បន្ត​ទៀត​ រហូត​ដល់​សម្តេច​បំណង​ចុង​ក្រោយ​របស់​យើង​ គឺ​សង្គម​ស្អាតស្អំ​ បវរ​ រុងរឿង​ ៕​

Hun-Sen.jpgសស


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item