Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ទាំង​អ្នកជំនួញ​អចលនវត្ថុ​ ទាំង​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ទិញ​អចលនវត្ថុ​ ពិតជា​បាន​ជ្រាប​រួច​ហើយៗ​ភ្ញាក់ផ្អើល​ទៀត​ផង​ បន្ទាប់​ពី​បានឃើញ​សេចក្តីជូនដំណឹង​លេខ​០១៧​សហ​វ​ ចុះ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​បាន​ប្រាប់​ថា​ មាន​ម្ចាស់​សំណង់​ឬ​បុរី​ចំនួន​១៩​មិន​ទាន់​មាន​ភាព​ស្របច្បាប់​ ដោយសារ​ម្ចាស់​សំណង់​ឬ​បុរី​ទាំងនោះ​មិន​ទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​លំនៅ​ដ្ឋា​ន​ពី​ក្រសួង​នៅឡើយ​ ហើយ​បើ​ប្រជាពលរដ្ឋ​ទិញ​លំនៅ​ឋាន​របៀប​នេះ​ អាច​នឹង​ប្រឈម​ការ​ខាតបង់​ថវិកា​ឬ​ទ្រព្យសម្បត្តិ​ជាយថាហេតុ​ ។​

​ម្ចាស់​សំណង់​ឬ​បុរី​លំនៅ​ឋាន​ទាំង​១៩​ដែល​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ឬ​ហៅ​សាមញ្ញ​ថា​ ជា​សំណង់​ខុសច្បាប់​នោះ​ រួម​មាន​ ៖​ ១-​បុរី​ សូ​នី​,​ ២-​បុរី​ វា​រី​ណា​,៣-​បុរី​ រុង​ រឿង​,​ ៤-​បុរី​ គៀង​ ហ៊​ត​,​ ៥-​បុរី​ សម្បួរមាស​,​ ៦-​ផ្លា​ទី​នី​ម​ រេ​ស៊ី​ដិ​ន​,​ ៧-​បុរី​ អាកាសចរណ៍​,​ ៨-​ក្រុមហ៊ុន​ ប៊ូ​យ៉ុ​ង​ហ្គ្រុ​ប​,​ ៩-​បុរី​ EU​ (​ កំពង់ចម្លង​ អរិយ​ក្សត្រ​ ),​ ១០-​ក្រុមហ៊ុន​ មាន​ជ័យ​ហ្វូ​ដ​ ៩៩៩​ (​ គម្រោង​បុរី​ តូ​ក្យូ​,​ គម្រោង​ មូ​ស្គូ​ស៊ី​ធី​ និង​ផ្លូវ​ ៣៧១​ ),​ ១១-​សំណង់ផ្ទះ​ល្វែង​ទំនើប​ ចោម​ចៅ​,​ ១២-​អា​ផាត​មិន​ Sonatra​ Grand​ Realty,​ ១៣-​សំណង់ផ្ទះ​ល្វែង​ លោក​ អ៊ី​វ​ ឈាន​ ,១៤-​អគារ​ស្នាក់​នៅ​រួម​ D.Y.G​ Co.,​ Ltd​ (Noblesse),​ ១៥-​សំណង់ផ្ទះ​ល្វែង​លោក​ អ៊ី​វ​ ម៉េ​ង​ និង​លោក​ ជា​ លី​,​ ១៦-​សំណង់ផ្ទះ​ល្វែង​ និង​ Link​ House​ លោក​ គី​ម​ យ៉ុ​ង​ហាក់​,​ ១៧-​សំណង់​អគារ​ស្នាក់​នៅ​រួម​ លោក​ ទិ​ព្ធ​ ណា​រេ​ន​ និង​ លោកស្រី​ អ៊ា​ក​ ច័ន្ទ​ថា​វី​,​ ១៨-​សំណង់​អគារ​ស្នាក់​នៅ​រួម​ លោក​ យ៉ង់​ គ្រី​ស្យ​ង់​ និង​លោក​ យ៉ង់​ លឹ​ម​ហួត​ និង​ ១៩-​សំណង់ផ្ទះ​ល្វែង​ តុល​ លន​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ មជ្ឈដ្ឋាន​អ្នកជំនួញ​អចលនវត្ថុ​ និង​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើការ​ប្រកាស​ឲ្យ​ដឹង​នូវ​តួលេខ​ម្ចាស់​សំណង់​ ឬ​បុរី​ដែល​មាន​ភាព​ស្របច្បាប់​ថែម​ទៀត​ ដើម្បី​ឲ្យ​សាធារណជន​បាន​ជ្រាប​រឹតតែ​ប្រសើរ​ ពីព្រោះ​ប្រសិនបើ​សាធារណជន​ដែល​ចង់​ទិញ​អចលនវត្ថុ​នោះ​ តែង​ត្រូវ​បាន​ប្រកាសប្រាប់​ដោយ​ផ្ទាល់​អំពី​ភាព​ស្របច្បាប់​ពី​សំណាក់​ម្ចាស់​សំណង់​ ឬ​បុរី​តែ​ម្តង​ ជា​ហេតុ​អាច​ធ្វើ​ឲ្យ​ម្ចាស់​សំណង់​ ឬ​បុរី​ខិលខូច​មួយ​ចំនួន​ភូតភរ​ ឬ​ក្លែងបន្លំ​ជាយថាហេតុ​ចំពោះ​អតិថិជន​ ហើយ​ម្ចាស់​សំណង់​ខ្លះ​ក៏​ធ្លាប់​បាន​រកស៊ី​តាម​របៀប​"​ធ្វើ​នំ​ឥត​ម្សៅ​"​ មិន​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​របស់​ខ្លួន​ឡើយ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ យោង​តាម​ប្រកាស​លេខ​៨៧០​សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១២​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ គឺ​បាន​កំណត់​ថ្លៃ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​អចលនវត្ថុ​ទៅ​តាម​ទំហំ​គម្រោង​ និង​មាន​សុពលភាព​ក៏​គិត​ទៅ​តាម​ទំហំ​នៃ​គម្រោង​តូច​ឬ​ធំ​ដែរ​ ប៉ុន្តែ​រយៈពេល​នៃ​ការ​ផ្តល់​សេវា​លើ​ការ​ចេញ​អាជ្ញាប័ណ្ណ​នេះ​ ត្រូវ​បាន​កំណត់​ចំនួន​៤៥​ថ្ងៃ​ ៕​

Keang-Hort-Borei Sambomeas-Borei


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item