Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រយៈ​ពេល៣​​ខែ​​ចុង​​ក្រោយ​នេះ​​ត​ម្លៃ​​ទំ​និញនៅ​តាម​​ទី​ផ្សារ​​ឡើង​ថ្លៃ​​យ៉ាង​គំ​ហុកបើ​​គិត​ពី​ត​ម្លៃ​​ទំ​និញ​​សំ​ខាន់​ៗដែល​​នាំ​ចូល​​ទ្រង់​ទ្រាយ​​ធំគឺ​កើន​ឡើង​​ច​ន្លោះ​​ពី

​រាជធានី​ភ្នំពេញ ៖ រយៈ​ពេល ៣​​ខែ​​ចុង​​ក្រោយ​នេះ​​ត​ម្លៃ​​ទំ​និញ នៅ​តាម​​ទី​ផ្សារ​​ឡើង​ថ្លៃ​​យ៉ាង​គំ​ហុក បើ​​គិត​ពី​ត​ម្លៃ​​ទំ​និញ​​សំ​ខាន់​ៗ ដែល​​នាំ​ចូល​​ទ្រង់​ទ្រាយ​​ធំ គឺ​កើន​ឡើង​​ច​ន្លោះ​​ពី ១៥​ទៅ​​២០ ភាគ​រយ ហើយ​​ស​ម្រាប់​​ត​ម្លៃ​​ទំ​និញ លក់​រាយ​​បាន​​កើនឡើង​ចន្លោះ​ពី ១​ពាន់​រៀល ទៅ​១៥០០​រៀល ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។ មន្ត្រី​គយ​មួយចំនួន មិនបាន​ខ្វល់ខ្វាយ​ថា ទំនិញ​ឡើងថ្លៃ​ដោយ​របៀប​ណា​ទេ ពួកគេ​គិតតែ​អនុវត្តន៍ ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​ទៅតាម​ផែនការ និង​សេចក្តីណែនាំ​របស់​ថ្នាក់លើ ប៉ុន្តែ​ក្រុម​ជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​អះអាងថា ទំនិញ​ដែល​ឡើងថ្លៃ យ៉ាងគំហុក​នៅពេលនេះ ផ្តើមចេញពី​បញ្ហា​ពន្ធ​ចំនួន ៣​ប្រភេទ ដើម្បី​ពង្រឹង​ប្រាក់ចំណូល​ក្នុងស្រុក​របស់​រដ្ឋាភិបាល​។​

​មិន​ត្រឹមតែ​ប្រជារាស្ត្រ​ខ្មែរ តូចតាច​នោះទេ សូម្បីតែ​ឈ្មួញ​ធំៗ និង​អាជីវករ​តាម​សណ្ឋាគារ សហគ្រាស ភោជនីយដ្ឋាន មួយចំនួន​ក៏បាន​លើកឡើង អំពី​បញ្ហា​ថ្លៃដើម ដែល​ត្រូវ​ចំណាយ​ខ្ពស់ នាំ​ឲ្យ​ពួកគេ​ដំឡើង​តម្លៃ​សេវាកម្ម ទៅតាម​នោះ​ផងដែរ ហើយ​ផលប៉ះពាល់​ខ្លាំង​បំផុត ចោទ​ទៅលើ​សេវាកម្ម ផ្នែក​ទេសចរណ៍ ដែល​គេ​ដឹងថា កញ្ចប់​សេវា​កម្មនា ពេលបច្ចុប្បន្ន​នេះ ថ្លៃ​ជាង​បណ្តា​ប្រទេស ក្បែរ​ខាង​ស្រាប់​ទៅហើយ បែរជា​រង​នូវ​ការដំឡើងថ្លៃ បន្ថែមទៀត​។ មាន​ផលប៉ះពាល់​ទាំង​ប្រយោល និង​ដោយផ្ទាល់​ចំពោះ​ការឡើង​ថ្លៃទំនិញ គួរ​ឲ្យ​ព្រួយបារម្ភ​នៅពេលនេះ គឺ​មិន​ត្រឹមតែ​ប្រជារាស្ត្រ​ក្រីក្រ នោះទេ សូម្បីតែ​ឈ្មួញ​ធំៗ ក៏​កំពុង​ជួប​បញ្ហា​នៃ​ការ ផ្គត់ផ្គង់​ទំនិញ​ផ្សេងៗ ហើយ​បុគ្គលិក​នៅតាម ក្រុមហ៊ុន​មួយចំនួន ក៏បាន​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ ដើម្បី​ឲ្យ​មាន​តុល្យភាព​ទៅនឹង តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ នាពេល​បច្ចុប្បន្ន​។​

​មន្ត្រី​ផ្នែក​ប្រមូល​ពន្ធ​ម្នាក់ បាន​លើកឡើងថា មាន​ពន្ធ​ចំនួន ៣​ប្រភេទ​ដែល​អ្នក នាំចូល​ទំនិញ​ត្រូវ​បង់ រួមមាន​ពន្ធ​លើ​ការ នាំចូល​ទំនិញ ពន្ធអាករ​លើ​ទំនិញ​ជាក់លាក់ និង​ពន្ធអាករ លើ​តម្លៃ​ទំនិញ​បន្ថែម​។ ប្រជាពលរដ្ឋ​សាមញ្ញ មិនបាន​ដឹងថា ការ​នាំចូល​ទំនិញ ត្រូវ​បង់ពន្ធ​អ្វីខ្លះ​ទេ ប៉ុន្តែ​អ្នករកស៊ី​ថ្នាក់កណ្តាល​ម្នាក់ បាន​និយាយ តាមរបៀប​សាមញ្ញ​ថា ការ​នាំចូល​ទំនិញ ត្រូវ​បង់ពន្ធ ១០០​ភាគរយ​ទៅតាម ការកែទម្រង់​របៀបរ​បប​ថ្មី ហើយ​សម្រាប់​ទំនិញ ដែល​នាំចូល​ក៏ត្រូវ បង់ពន្ធ​អាករ​ចំនួន ៣០​ភាគរយ និង​ត្រូវ​បង់ពន្ធ​លើ​តម្លៃបន្ថែម ចំនួន ១០​ភាគរយ​ថែមទៀត ហើយ​បើ​គិតពី​ការចំណាយ សម្រាប់​បង់ពន្ធ និង​សេវាកម្ម​កើន​ដល់​ទៅ ១៨០​ភាគរយ​បាត់ទៅហើយ ដូច្នេះ​តើ​ឲ្យ​ទំនិញ​ត្រូវ​លក់​ចេញ​ក្នុងតម្លៃ​ទាប ដូចពេលមុន​ម្តេច​នឹង​កើត​។​

​ក្រុមអាជីវករ​ធំៗ​មួយចំនួន បាន​លើកឡើងថា ទំនិញ​ឡើងថ្លៃ​ដោយសារតែ​រដ្ឋ កំពុង​អនុវត្តន៍​គោលការណ៍​ប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ ហើយ​តម្លៃ​ទំនិញ ចាប់ផ្តើម​កើនឡើង​ប្រហែល ១៥​ភាគរយ ទៅ ២០​ភាគរយ​។ តម្លៃ​ទំនិញ​ខ្ពស់កប់ពពក​បែបនេះ នាំ​ឲ្យ​ម្ចាស់​សេវាកម្ម ផ្នែក​ទេសចរណ៍​ដូចជា​ភោជនីយដ្ឋាន និង​សណ្ឋាគារ កំពុងមាន​ការព្រួយបារម្ភ ដោយសារតែ​ការចំណាយ ថ្លៃដើម​កើនឡើង​ខ្ពស់ នាំ​ឲ្យ​ប្រាក់ចំណេញ​ធ្លាក់ចុះ ហើយ​ពេលខ្លះ​ត្រូវ​បង្ខំចិត្ត ដំឡើងថ្លៃ​សេវាកម្ម ថ្លៃ​ម្ហូបអាហារ ដើម្បី​ឲ្យ​សមស្រប​ទៅនឹង តម្លៃ​ទំនិញ​លើ​ទីផ្សារ នាំ​ឲ្យ​ភ្ញៀវ​រអ៊ូរទាំ​យ៉ាងខ្លាំង​។ តម្លៃ​ទំនិញ​នឹង​កើនឡើង​ខ្ពស់ ក្នុង​រយៈពេល ៦​ខែ​ខាងមុខនេះ ប្រសិនបើ​គ្មាន​វិធានការ ក្នុងការ​បញ្ចុះតម្លៃ​ទំនិញ ឲ្យ​បាន​សមស្រប​ទេនោះ ដូច្នេះ​ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​ឈ្មួញ​សុទ្ធតែ រង​នូវ​ផលប៉ះពាល់ ទាំង​ប្រយោល និង​ដោយផ្ទាល់ គ្រប់ៗ​គ្នា​មិន​ខុសពី​ស្ថានភាព ដែល​ស្ថិតនៅក្រោម​មេឃ កំពុង​ភ្លៀង​នោះទេ​៕

Wat 181222


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item