ខេត្តព្រះសីហនុ ៖ ទូកដឹកប្រេងឥន្ធនៈដ៏ធំមួយគ្រឿង ចូលមកទីតាំងស្តុកប្រេងឥន្ធនៈ របស់ក្រុមហ៊ុន LHR ស្រាប់តែមានស្នូរសំឡេងផ្ទុះ លាន់រំពងដូចគ្រាប់បែក ភ្លាមនោះក៏មានអណ្តាតភ្លើង ឆាបឆេះទូកដឹកប្រេងនោះ នៅចំណុចភូមិកំពេញឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ។
ក្នុងពេលកើតហេតុ បុគ្គលិកក្រុមហ៊ុន LHR បានយកម្សៅមកពន្លត់ ដើម្បីកុំឲ្យមានការឆាបឆេះ រាលដាលតទៅទៀត ប៉ុន្តែទូកឈើមួយគ្រឿងនោះ ត្រូវបានឆេះអស់ដំបូលទៅហើយ ។ នគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ទូកដឹកប្រេងមួយគ្រឿងនោះ បានចូលមកបូមប្រេង ដាក់ឲ្យក្រុមហ៊ុន LHR មិនដឹងពីមូលហេតុអ្វី ស្រាប់តែមានការផ្ទុះ បង្កអណ្តាតភ្លើង និងផ្សែងឆេះ ហុយទ្រលោមតែម្តង ។
អ្នកស្រុកស្ទឹងហាវកំពុងមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុន LHR ប្រើប្រាស់ទូកឈើដឹកប្រេង យ៉ាងអនាធិបតេយ្យបែបនេះ ឬក៏ការនាំចូលប្រេង របស់ក្រុមហ៊ុន LHR ជាប្រេងគេចពន្ធ ដឹកមកពីចំណុចកោះរ៉ុង ទីដែលឈ្មួញជាច្រើន កំពុងនាំគ្នារកស៊ី នាំចូលប្រេងគេចពន្ធ? កន្លងមកគេឃើញក្រុមហ៊ុនមួយនេះ បានប្រើប្រាស់កប៉ាល់ ដឹកប្រេងចូល តែមួយរយៈនេះ មិនឃើញកប៉ាល់ចូលមកទេ ដោយប្រើប្រាស់ទូកឈើ សម្រាប់ដឹកប្រេង ដូចឈ្មួញរាយរងទៅវិញ ៕
Source from: watphnom-news.com























Loading...




Post a Comment