Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងមក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​សេចក្តីជូនដំណឹង​មួយ​លេខ​០១៧​សហវ រំលឹក​ដល់​សាធារណជន​កុំ​ឲ្យ​ទិញ​លំនៅឋាន​ទាំងឡាយណា ដែល​មិនទាន់មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅឋាន​ពី​ក្រសួង ព្រោះ​ការទិញ​លំនៅឋាន​ពី​ម្ចាស់​សំណង់ ឬ​បុរី​ដែល​គ្មាន​ការអនុញ្ញាត​ស្របច្បាប់​អាច​នឹង​ខាតបង់​ថវិកា​ឬ​ទ្រព្យសម្បត្តិ​ជាយថាហេតុ​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វិ​ត្ថុ​បានបង្ហាញ​ជូន​នូវ​ម្ចាស់​គម្រោង​សំណង់​ចំនួន​១៩ ដែល​មិនទាន់មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លំនៅឋាន​ពី​ក្រសួង​នៅឡើយ ហើយ​ដែល​សាធារណជន​គប្បី​កុំ​ទិញ​នាំ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាយថាហេតុ​នោះ​មានឈ្មោះ​ដូចខាងក្រោម​៖

១-​បុរី សូ​នី​, ២-​បុរី វា​រី​ណា​,៣-​បុរី រុង រឿង​, ៤-​បុរី គៀង ហ៊​ត​, ៥-​បុរី សម្បួរមាស​, ៦-​ផ្លា​ទី​នី​ម រេ​ស៊ី​ដិ​ន​, ៧-​បុរី អាកាសចរណ៍​, ៨-​ក្រុមហ៊ុន ប៊ូ​យ៉ុង​ហ្គ្រុ​ប​, ៩-​បុរី EU ( កំពង់ចម្លង អរិយ​ក្សត្រ ), ១០-​ក្រុមហ៊ុន មានជ័យ​ហ្វូ​ដ ៩៩៩ ( គម្រោង​បុរី តូ​ក្យូ​, គម្រោង មូ​ស្គូ​ស៊ី​ធី និង​ផ្លូវ ៣៧១ ), ១១-​សំណង់ផ្ទះ​ល្វែង​ទំនើប ចោមចៅ​, ១២-​អា​ផាត​មិន Sonatra Grand Realty, ១៣-​សំណង់ផ្ទះ​ល្វែង លោក អ៊ីវ ឈាន ,១៤-​អគារ​ស្នាក់នៅ​រួម D.Y.G Co., Ltd (Noblesse), ១៥-​សំណង់ផ្ទះ​ល្វែង​លោក អ៊ីវ ម៉េង និង​លោក ជា លី​, ១៦-​សំណង់ផ្ទះ​ល្វែង និង Link House លោក គីម យ៉ុង​ហាក់​, ១៧-​សំណង់​អគារ​ស្នាក់នៅ​រួម លោក ទិ​ព្ធ ណា​រេ​ន និង លោកស្រី អ៊ា​ក ច័ន្ទ​ថា​វី​, ១៨-​សំណង់​អគារ​ស្នាក់នៅ​រួម លោក យ៉ង់ គ្រី​ស្យ​ង់ និង​លោក យ៉ង់ លឹម​ហួត និង ១៩-​សំណង់ផ្ទះ​ល្វែង តុល លន​។​

ជាមួយគ្នានេះដែរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្គាប់​ឲ្យ​ម្ចាស់​សំណង់​ទាំង​១៩​ខាងលើ​រួសរាន់​មក​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​លំនៅឋាន​នៅ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ខាងមុខ និង​ក្នុងករណី​យឺតយ៉ាវ ឬ​ប្រ​ងើយ​កន្តើយ​មិន​ព្រម​មក​ដាក់​ពាក្យសុំ​អា​ជ្ញាប័ណ្ណ​អាជីវកម្ម​លំនៅឋាន​ទេនោះ​ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​៕​

1489098_204482936403092_1573494811_n

 

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item