Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កំពង់ស្ពឺ៖ជន​​មិន​​ស្គាល់​មុខ​​បាន​​ចូលទៅ​​ចាប់​​​​​ក្មេង​​ស្រី​​អាយុ៧​​ឆ្នាំ​​ម្នាក់យក​ទៅ​​រំលោភ​​នៅ​លើ​​ភ្លឺ​ស្រែច​ម្ងា​យ១០០​​ម៉ែត្រ​​ពី​​ផ្ទះកាល​ពី​​វេ​លា​​ម៉ោង

​ខេត្ដ​កំពង់ស្ពឺ ៖ ជន​​មិន​​ស្គាល់​មុខ​​បាន​​ចូល ទៅ​​ចាប់​​​​​ក្មេង​​ស្រី​​អាយុ ៧​​ឆ្នាំ​​ម្នាក់ យក​ទៅ​​រំលោភ​​នៅ​លើ​​ភ្លឺ​ស្រែច​ម្ងា​យ ១០០​​ម៉ែត្រ​​ពី​​ផ្ទះ កាល​ពី​​វេ​លា​​ម៉ោង ៩​​យប់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ ខ​ណៈ​ដែល​​ស្ដ្រី​​ជា​​ម្ដាយ រវ​ល់​​ទៅ​​រាំ​​ធុង​បាស់​​នៅ​ក្នុង​ភូមិ រីឯ​ឪពុក​រវល់​ទៅ​ផឹកស៊ី ជាមួយ​អ្នកជិតខាង​នៅ​ទល់​មុខផ្ទះ ហើយ​នៅលើ​.​ក និង​ដងខ្លួន​ក្មេងស្រី​រងគ្រោះ គេ​ឃើញ​មាន​ស្នាម​ជាំ ដែល​ទំនងជា​ជនល្មើស ច្របាច់​និង​វាយដំ​ប៉ុនប៉ង​សម្លាប់ចោល បន្ទាប់ពី​រំលោភ​បានសម្រេច​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ ឈ្មោះ ម​.​ស​.​យ អាយុ ៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ក្យា ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ បាន​ដេក​នៅក្នុង​ផ្ទះ តែម្នាក់ឯង ខណៈដែល​ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ នួន នុ​ន អាយុ ៣៨​ឆ្នាំ បាន​ទៅ​រាំ​ធុងបាស់​នៅក្នុង​ភូមិ ហើយ​ឪពុក​ឈ្មោះ នៅ នឿន អាយុ​៤០​ឆ្នាំ បាន​ទៅ​ផឹកស៊ី​ជាមួយ អ្នកភូមិ​នៅផ្ទះ​លក់​គ្រឿងទេស ទល់​មុខផ្ទះ​របស់ខ្លួន  ។​

​នៅ​យប់កើតហេតុ​នោះ​ក្មេងស្រី​រងគ្រោះ បាន​ដេក​នៅផ្ទះ​ម្នាក់ឯង ស្រាប់តែ​នៅវេលា ម៉ោង ១២​និង​១៥ នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៣ ស្ដ្រី​ជា​ម្ដាយ​បាន ត្រឡប់​មកពី​រាំ​ធុងបាស់ នៅក្នុង​ភូមិ​វិញ ស្រាប់តែ​មិនឃើញ​កូនស្រី នៅលើ​គ្រែ​ក៏​ដើររក​នៅក្នុង​ផ្ទះ មិនឃើញ​ក៏មាន​ការភ្ញាក់ផ្អើល ហើយរ​ត់ទៅ​ហៅ​ប្ដី ដែល​កំពុង​ផឹកស៊ី​នៅមុខ​ផ្ទះ មកជួយ​ដើររក ស្រាប់តែ​ឃើញ​ក្មេងស្រី​រងគ្រោះ នៅលើ​ភ្លឺស្រែ ចម្ងាយ ១០០​ម៉ែត្រ​ពី​ផ្ទះ ។​

​នៅលើ​ដងខ្លួន​ក្មេងស្រី​រងគ្រោះ មាន​ស្នាម​ច្របាច់ក​និង​ស្នាម​ជាំ  ហើយ​ប្រដាប់ភេទ​មាន​ហូរឈាម ទើប​ដឹងថា​កូនស្រី​របស់ខ្លួន ត្រូវគេ​ចាប់រំលោភ ហើយ​ប៉ង​សម្លាប់ចោល​ទៀត​។ នគរបាល​មូលដ្ឋាន បាន​ចុះទៅ ជួយ​ធ្វើ​អន្ដរាគមន៍ ហើយ​បាន​សួរនាំ​ទាំង​ម្ដាយ ទាំង​ឪពុក​ក្មេងស្រី​រងគ្រោះ ដើម្បី​កសាង​សំណុំរឿង  ស្រាវជ្រាវ​វែកមុខ​ជនល្មើស​។ ដោយឡែក ក្មេងស្រី​រងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ​ដឹកបញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ដ​កំពង់ស្ពឺ​៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item