Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​ក្រុង​​មួយ​គ្រឿងបាន​​បុក​​គោ​យន្ត​​ក​ន្ត្រៃ​​ពី​ក្រោយខ​ណៈ​​បើក​បរ​​លើ​ផ្លូវ​​ជាតិ​​លេខ​​៦នៅ​​ខាង​លិច​​ភូមិ​​តា​​ប៉ុនឃុំ​​ទឹក​ជោរស្រុក​ព្រះ​នេត្រ​ព្រះ

​ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​ក្រុង​​មួយ​គ្រឿង បាន​​បុក​​គោ​យន្ត​​ក​ន្ត្រៃ​​ពី​ក្រោយ ខ​ណៈ​​បើក​បរ​​លើ​ផ្លូវ​​ជាតិ​​លេខ​​៦ នៅ​​ខាង​លិច​​ភូមិ​​តា​​ប៉ុន ឃុំ​​ទឹក​ជោរ ស្រុក​ព្រះ​នេត្រ​ព្រះ កាល​ពី​​ម៉ោង ៥​​ព្រឹក​​ថ្ងៃ​ទី​​២០ ខែ​ធ្នូ ឆ្នាំ​២០​១៣ បណ្តាល​​ឲ្យ​​ម​នុស្ស២​​នាក់​​របួសធ្ងន់ ត្រូវបាន​នគរបាល ដឹក​យកទៅ​សង្គ្រោះ និង​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ ហើយ​បាន​ជូនដំណឹង​ដល់ ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ​។​
    
​រថយន្តក្រុង​នោះ​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ 3B5045 ពណ៌​ចម្រុះ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រប​នឹង​គោយន្ត​កន្ត្រៃ​មួយគ្រឿង ដែល​បើក​លើផ្លូវ​ជាតិ​ដែរ តែ​ទំនងជា​តៃកុង​ព្រិល​ភ្នែក មើលមិនឃើញ​ក៏​ជ្រុល​ទៅបុក គោយន្ត​កន្ត្រៃ​ពីក្រោយ បង្ក​ខូចខាត​និង​រងរបួស​តែម្តង​។ សមត្ថកិច្ច​បានអោយដឹង​ថា ភាគី​ខាង​គោយន្ត ជា​អ្នករងគ្រោះ មានឈ្មោះ ខុំ ភាស់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នកបើកបរ និង ឈ្មោះ ឈិន ខុំ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជា​ឪពុក ទាំងពីរ​នាក់​របួស​ជា​ទម្ងន់ មាន​លំនៅ​ភូមិ​កូក ឃុំ​ត្នោត ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ហើយ​បាន​បរ​គោយន្ត ដឹក​សម្ភារៈ​ពី​ខេត្តព្រៃវែង បម្រុង​ទៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង សំដៅ​ទៅផ្ទះ​ប្រពន្ធ របស់​ឈ្មោះ ខុំ ភាស់​៕

Wat 201217 Wat 201218

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item