Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖វិធាន​ការ​​ថ្មី​​របស់​​អ​គ្គ​នា​យកគយ​​និង​​រដ្ឋា​ករបាន​​ជំ​រុញ​​ឲ្យ​​ក្រុម​​អ្នក​រក​ស៊ីទាំង​​តូច​​ទាំង​​ធំ​​រអ៊ូ​រ​ទាំ​​អំ​ពីភាព​យឺត​យ៉ាវ​​ការ​ខាត​បង់​​ពេល​វេ​លានិង​ការ​ចំ​ណាយ​​លុយ​កាក់

​រាជធានី​ភ្នំពេញ ៖ វិធាន​ការ​​ថ្មី​​របស់​​អ​គ្គ​នា​យក គយ​​និង​​រដ្ឋា​ករ បាន​​ជំ​រុញ​​ឲ្យ​​ក្រុម​​អ្នក​រក​ស៊ី ទាំង​​តូច​​ទាំង​​ធំ​​រអ៊ូ​រ​ទាំ​​អំ​ពី ភាព​យឺត​យ៉ាវ​​ការ​ខាត​បង់​​ពេល​វេ​លា និង​ការ​ចំ​ណាយ​​លុយ​កាក់ លើ​​បែប​បទ​​ដ៏​​ស្មុគ​ស្មាញ នាំ​​ឲ្យ​​អា​ជីព​​របស់​​ពួក​គេ ប្រ​ឈម​​នឹង​បញ្ហា​ជាច្រើន ជាពិសេស​សមាគម រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ព្រួយបារម្ភ​ទៅលើ ផលប៉ះពាល់​ការឡើង​ថ្លៃទំនិញ ដែលជា​ដើមចម​នាំ​ឲ្យ កម្មករ​ទាមទារ​ដំឡើង​ប្រាក់ខែ  ហើយ​បើ​និយាយ​ពី​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​តិចតួច ក៏បាន​រអ៊ូរទាំ​អំពី​តម្លៃ​ទំនិញ ដែល​លក់រាយ​សឹង គ្រប់​ប្រភេទ ទាំងអស់​ឡើងថ្លៃ​យ៉ាងគំហុក​។

​គេ​ចាំបាន​ថា លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ និង​រដ្ឋាករ​បានចេញ លិខិត​ជូនដំណឹង ដល់​មន្ត្រី​គយ​ទាំងអស់ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយ​លើកឡើង​នូវ គោលការណ៍​ណែនាំ ឲ្យ​មន្ត្រី​បំពេញការងារ​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ដែល​ក្នុងនោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ជំនាញ​គយ​ត្រូវតែ​ពង្រឹង ស្មារតី​សីលធម៌​របស់ខ្លួន ក្នុងការ​ត្រួតពិនិត្យ ពន្ធគយ​។ លោក ប៉ែន ស៊ីម៉ន បាន​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​ថា មន្ត្រី​គយ​ត្រូវតែ បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន ប្រកបដោយ​ស្មារតី សីលធម៌​ស្មោះត្រង់ ទៅតាម​បទបញ្ជា ដោយ​មិនមាន​ការរើសអើង ឬ​លម្អៀង​ទៅលើ​បក្ខពួក សាច់ញាតិ មិត្តភក្តិ​នោះទេ ហើយ​មន្ត្រី​គយ​គ្រប់​ច្រកល្ហក បាន​អនុវត្តន៍​ផែនការ​ទាំងនេះ យ៉ាង​យកចិត្តទុកដាក់ បើទោះបី​ជាមាន​ភាព​ប្រទាំង​ប្រទើស ជាមួយ​ក្រុម​អ្នករកស៊ី នាំចូល​ទំនិញ​ក៏ដោយ​។

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានចាប់ផ្តើម​ផែនការ អនុវត្តន៍​ប្រតិបត្តិ ដើម្បី​ពង្រឹងសមត្ថភាព​ការងារ  និង​ការប្រមូល​ពន្ធ ឲ្យ​បាន​ច្រើន​និង​ឆាប់រហ័ស តាមរយៈ​កិច្ចប្រឹងប្រែង ក្នុងការ​ត្រួតពិនិត្យ និង​ការយកពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ លើ​ផលិតផល​ទំនិញ ដែល​បាន​នាំចូល​ប្រទេស​កម្ពុជា​។ ក្រោយ​សេចក្តី​ក្រើនរំលឹក របស់​អគ្គនាយក​គយ ក្រុម​ពាណិជ្ជករ​ជាច្រើន​បាន​រអ៊ូរទាំ​ថា ការងារ​ពន្ធដារ និង​ពន្ធ​នាំចូល​ទំនិញ ដែល​ត្រូវ​ពង្រឹង កាលពីពេល​ថ្មីៗ​នេះ កំពុងតែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ បង្កើន​ពេលវេលា និង​លុយកាក់​ចំណាយ​លើ​សេវា​ផ្សេងៗ ដោយសារតែ​សកម្មភាព ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន មាន​ល្បឿន​យឺត​ជាង​ពេលមុន និង​ចំណាយ​ថ្លៃដើម​កាន់តែច្រើន បូករួម​ជាមួយនឹង​ភាពស្មុគស្មាញ នៃ​ការ​បំពេញបែបបទ បង្កើត​ឲ្យ​មាន​ភាព​ធុញទ្រាន់​យ៉ាងខ្លាំង​។

​ក្រុម​អ្នករកស៊ី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា នៅតាម​ចំណុច​ច្រក ព្រំដែន​មួយចំនួន ប្រសិនបើ​មាន​ម៉ាស៊ីន​ស្កេ​ន​ន័​រ រួចហើយនោះ អាច​ដឹងថា​នៅក្នុង​កុងតឺន័រ បាន​នាំចូល​ទំនិញ ប្រភេទ​អ្វីខ្លះ​រួចហើយ ប៉ុន្តែ​ជំនាញ​គយ បានទាមទារ​ឲ្យ​មាន ការបើក​កុងតឺន័រ ជា​លេស​កោសរូស ឲ្យ​ក្រុមហ៊ុន​រកស៊ី​នាំចូល​ទំនិញ បង់លុយ​ក្រៅផ្លូវការ​។ ក្រុម​អ្នករកស៊ី​នាំចូល​ទំនិញ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​តំបន់​ខ្លះទៀត ដែល​មិនមាន​ម៉ាស៊ីន​ស្កេ​ន​ន័​រ ជំនាញ​គយ​បាន​បើក​កុងតឺន័រ ឬ​លើកដាក់​ទំនិញ ដើម្បី​រាប់​ពី​ចំនួន​ឯក​តា នៃ​ទំនិញ​នាំចូល បង្កើត​ឲ្យ​មាន​ភាពយឺតយ៉ាវ​ខូចខាត ប៉ះពាល់​ដល់​ទំនិញ​។ វិធានការ​រឹតបន្តឹង​របស់​គយ បានធ្វើ​ឲ្យ​ក្រុម អ្នករកស៊ី​ជាច្រើន​មាន​បញ្ហា ក្នុងការ​នាំចូល​ទំនិញ​ទ្រង់ទ្រាយ​តូច ពី​ព្រោះតែ​វិធានការ​នេះ មានការ​តឹងរ៉ឹង​ជាង​មុន លើ​សកម្មភាព​នាំចេញ និង​នាំចូល​ដោយ​មន្ត្រី​គយ ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន ១០០​ភាគរយ​។​

​ដូច្នេះ​នឹងធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ ខាតបង់​ពេលវេលា និង​បាត់បង់​ប្រាក់ចំណូល យ៉ាងតិច​បំផុត ១៥​ភាគរយ ព្រោះ​ត្រូវ​ចំណាយ លើ​សេវា​ផ្សេងៗ​ដែល​កើតចេញ ពី​ភាពយឺតយ៉ាវ​នៃ​ការត្រួតពិនិត្យ​ទំនិញ ខណៈដែល​គេ​មើលឃើញថា ជំនាញ​គយ​មួយចំនួន បាន​អនុវត្តន៍​ផែនការ​នេះ មិន​សមស្រប​តាម​ការ​ណែនាំ ឬ​បង្កើត​លេស​ផ្សេងៗ សម្រាប់​ស្វែងរក​ផលប្រយោជន៍ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ ក្រុម​អ្នករកស៊ី​ជាច្រើន បានបញ្ជាក់​ផងដែរ​ថា វិធានការ​រឹតបន្តឹង​នេះ បានធ្វើ​ឲ្យ​ពួកគេ​ចំណេញ​តិចតួច​បំផុត សម្រាប់​ការនាំ​ចូល​ទំនិញ ហើយ​ទំនិញ​ដែល​ធ្លាប់ នាំចូល​ពី​ប្រទេសជិតខាង ស្ទើរតែ​លុបបំបាត់​ទាំងស្រុង ដោយសារតែ​ក្រុមហ៊ុន​មួយចំនួន ត្រូវផ្តោត​ទៅលើ​ការ​នាំចូល​ទំនិញ ដែលមាន​គុណភាព​ខ្ពស់ ឲ្យ​ស្របទៅតាម​តម្លៃ ដែល​លក់​នៅ​ទីផ្សារ ហើយ​ភាគច្រើន​មានការ បញ្ជា​ទិញ​ទំនិញ​ពី​តំបន់​អឺរ៉ុប​។​

​យ៉ាងណាក៏ដោយ តំណាង​ក្រុម​អ្នករកស៊ី ក្នុង​វិស័យ​កាត់ដេរ សេវាកម្ម និង​ទេសចរណ៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំណាត់ការ​ថ្មី​របស់​រដ្ឋាភិបាល ក្នុងការ​ត្រួតពិនិត្យ​ពន្ធគយ និង​ពន្ធដារ បង្ក​ផលប៉ះពាល់​ដល់​មូលដ្ឋាន សេវាកម្ម​របស់​ពួកគេ ដូចជា​សមាគម​រោងចក្រ​កាត់ដេរ បាន​រំលឹក​ឡើងវិញ​ថា នៅពេលដែល​តម្លៃ​វត្ថុធាតុដើម ក្នុង​វិស័យ​កាត់ដេរ មិន​ទទួលផល​ប៉ះពាល់​ខ្លាំង តែមាន​ការប៉ះពាល់ ដោយ​ប្រយោល ចំពោះ​ថ្លៃដើម ដែល​ខ្ពស់ជាង​មុន បើ​តម្លៃ​កើនឡើង ច្បាស់​ណាស់​ដែលថា កម្មករ​នឹង​ទាមទារ​ឲ្យ​មានការ​ដំឡើង ប្រាក់​ឈ្នួល នាំ​ឲ្យ​ពួកគេ​ជួប​ការខាតបង់ នឹងរង​ផលប៉ះពាល់​ដោយ​ប្រយោល​។ ចំណែក​វិស័យ​សេវាកម្ម​និង​ទេសចរណ៍​វិញ បាន​រង​នូវ​ផលប៉ះពាល់ ដោយសារតែ​កំណើន​នៃ​ថ្លៃទំនិញ ដូចជា​សេវា​ស្នាក់នៅ​ការហូបចុក របស់​ភ្ញៀវទេសចរ ក៏ត្រូវ​កើនឡើង ១០០​ភាគរយ ព្រោះ​ទំនិញ​ភាគច្រើន សុទ្ធតែ​នាំចូល​ពី​ក្រៅប្រទេស​។​
 
​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ អំពី​តម្លៃ​ទំនិញ​នៅតាម​ទីផ្សារ ដែល​កំពុង​ឡើងថ្លៃ​ស្រឺ​តៗ ដូច​ទឹកជំនន់ ដែល​ប្រភេទ​ទំនិញ​ខ្លះ សឹង​ថា ១​គុណ​នឹង​២ ឬ​គុណ​នឹង​៣ ទន្ទឹម​ពេលដែល​ពួកគាត់ គ្មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់ ជីវភាព​បង្ក​ផលប៉ះពាល់ ខ្លាំង​សម្បើម​ណាស់​។ ប្រសិនបើ​ទំនិញ ចេះតែ​ឡើងថ្លៃ​ដោយសារតែ ការដំឡើង​ពន្ធដារ និង​ពន្ធគយ ច្បាស់​ណាស់​ដែលថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ នឹង​ជួប​ផល​លំបាក សព្វបែបយ៉ាង ដោយសារតែ​ពួកគាត់ គ្មាន​លុយ​ទិញ​អាហារ​ហូបចុក និង​សម្ភារៈ​សម្រាប់ ប្រើប្រាស់​។ យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ឲ្យ​យោបល់​ថា ប្រភេទ​ទំនិញ​មួយចំនួន​ដូចជា គ្រឿង​ហូបចុក​មិនគួរ​រឹតបន្តឹង ឲ្យ​បង់ពន្ធ​ខ្ពស់​ពេក​ទេ ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែលជា​ទីផ្សារ​នាំចូល​ទំនិញ មកពី​បណ្តា​ប្រទេស​ក្បែរ​ខាង ពិតជា​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារតែ​ការឡើង​ថ្លៃទំនិញ​៕

Wat 071215
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item