ខេត្តកំពត ៖ បុរសម្នាក់មានជំងឺប្រចាំកាយ រួមផ្សំនឹងជំងឺសរសៃប្រសាទ បានសម្រេចចិត្តលួចធ្វើ អត្តឃាតចងកសម្លាប់ខ្លួន នៅលើធ្នឹមដំបូលផ្ទះ ខណៈដែលប្រពន្ធឆ្លៀត ទៅរកគ្រូពេទ្យ ហើយអ្នកជិតខាង ក៏បានបញ្ជាក់ផងដែរថាជនរងគ្រោះបានព្យាយាម ធ្វើអត្តឃាតជាច្រើនដងមកហើយ តែមិនបានសំរេច ដោយសារក្រុមគ្រួសារមកជួយទាន់ តែលើកនេះសម្លាប់ខ្លួន បានសម្រេចតែម្តង។
ជនរងគ្រោះបានចេញពីហូបគុយទាវ ជាមួយប្រពន្ធបានប្រហែលជា ៣០នាទីក៏ស្រាប់តែប្រពន្ធ ស្រែកឆោឡោឲ្យគេជួយ បន្ទាប់ពីបានឃើញប្ដី ចងកនឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ។ ប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្ដីគាត់មានឈ្មោះ សាន ហាក់ អាយុ ៥៦ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានជំងឺរ៉ាំរ៉ៃយូរហើយ។
មុនពេលកើតហេតុ គាត់និងប្ដីមកពីហូបគុយទាវ រួចក៏ត្រឡប់មកផ្ទះវិញ ទុកឲ្យប្តីនៅតែម្នាក់ឯង បន្ទាប់មកគាត់បាន ទៅជួបគ្រូពេទ្យ ដើម្បីពិភាក្សារឿង យកប្ដីទៅភ្នំពេញ ពេលត្រឡប់មកវិញ មិនឃើញប្តីនៅខាងក្រោមផ្ទះ ក៏តាមរកស្រាប់តែប្រទះឃើញ ចងកស្លាប់បាត់ទៅហើយ។ ក្រោយពីបានធ្វើ កោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com























Loading...




Post a Comment