Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ម្សិលមិញ​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៨១១​ឆត​.​ច​សម​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ ជម្រាប​ជូន​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​កម្មវត្ថុ​ស្តី​ពី​ការ​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​ និង​ការ​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​នា​រាត្រី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ ដោយ​បាន​ចោទប្រកាន់​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​អំពើ​ខុសឆ្គង​បែប​អនាធិបតេយ្យ​ ។​

​លិខិតផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលោភ​បំពាន​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖

១-​មានការ​ហែ​ក្បួន​ខុស​ពី​លិខិតអនុញ្ញាត​ និង​ស្មារតី​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​

២-​មិន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់​ ព្រមទាំង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​រាត្រី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៣

៣-​ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ដោយ​គ្មាន​ការ​ជូនដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ស្រប​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ។​

​សាលា​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ទៀត​ថា​ "​ចំពោះ​អំពើ​ខុសឆ្គង​បែប​អនាធិបតេយ្យ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទទួលខុសត្រូវ​នូវ​រាល់​ឧបទ្ទវហេតុ​គ្រប់​បែប​យ៉ាង​ ពិសេស​លើ​បញ្ហា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​បញ្ហា​អនាម័យ​ បរិស្ថាន​ ដែល​កើត​ចេញពី​សកម្មភាព​ខុសច្បាប់​នេះ​ទាំងស្រុង​ ។​ "​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ឆ្លង​តាម​សកម្មភាព​ជាក់ស្តែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​ រហូត​មក​ដល់​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​រួច​ហើយ​ថា​ ច្បាប់​របស់​ប្រទេស​ជាតិ​ដែល​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​គ្មាន​ប្រសិទ្ធភាព​ទៅ​លើ​គណបក្សប្រឆាំង​ទេ​ ដ្បិត​គណបក្សប្រឆាំង​គ្មាន​ជំនឿ​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ទាំងនោះ​បន្តិច​ឡើយ​ ៕​

16-12-C16-12CNRP-to-City-hall


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item