Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បញ្ញត្ដិ​មាត្រា​១២០​ថ្មី​(​មាត្រា​១០១​ចាស់​)​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ “​មុខងារ​នៃ ​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​មាន​វិសមិតភាព​នឹង​សកម្ម​ភាព​ខាង​វិជ្ជាជីវៈ​ ផ្នែក​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយនឹង​ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សា​ធារ​ណៈ​ ។​ ”​ ។​

​មាត្រា​១០​ កថាខណ្ឌ​ទី​២​ នៃ​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​ទូទៅ​នៃ​សហ​គ្រាស​សាធារណៈ​ បាន​ចែង​ថា​ “​មុខងារ​នៃ​ប្រធាន​អគ្គនាយក​ អគ្គនាយក​ ឬ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សហគ្រាស​សាធារណៈ​ មាន​វិសមិតភាព​ជាមួយ​មុខងារ​នៃ​សមាជិក​រដ្ឋសភា​ ឬ​សមាជិក​រាជ​ រដ្ឋាភិបាល​ ។​ ”​ ។​

​ដោយឡែក​ ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈនៃ​មន្ដ្រីរាជការ​ស៊ី​វិល​និង​ច្បាប់​ស្ដី​ពី​ លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ ក៏​បាន​ចែង​ហាមឃាត់​មន្ដ្រីរាជការ​ស៊ី​វិល​ និង​យោធិន​អាជីព​ មិន​ឱ្យ​យក​ម៉ោង​រដ្ឋបាល​ទៅ​ប្រកប​វិជ្ជាជីវៈ​ជា​ឯក​ជន​ និង​មិន​ឱ្យ​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ឬ​គ្រប់គ្រង​ក្រុម​ហ៊ុន​ ជា​លក្ខណៈ​ឯកជន​ដែរ​ ។​

​ថ្វីដ្បិត​មានច្បាប់​បញ្ញត្តិ ​ដូច្នេះក៏ដោយ​ ប៉ុន្តែមាន​អ្នកធំ អ្នកមានអំណាច​​នៅ​ស្រុក​ខ្មែរ​ដែល​មានមុខ​ងារ​ជា​សមាជិក​រាជរដ្ឋាភិបាល​ ឬ​មន្ដ្រី​រាជការ​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ មាន​បំណង​ចង់​ប្រកប​មុខរបរ​ជំនួញ​ គឺ​មិន​ហ៊ាន​ចេញ​មុខ​បើក​ក្រុមហ៊ុន​រកស៊ី​ផ្ទាល់​ទេ​ ប៉ុន្ដែ​បាន​បើកផ្លូវ​ឱ្យ​ប្រពន្ធ​-​កូន​-​ប្អូន​-​ក្មួយ​របស់​ខ្លួន​ឈរ​ឈ្មោះ​ជា​ម្ចាស់​ក្រុមហ៊ុន​ជំនួស​វិញ​។​

​ព័ស្ដុតាង​ដែល​បង្ហាញ​អំពី​រូប​ភាព​ប្រពន្ធ​-​កូន​អ្នកធំ​រកស៊ី​បើក​ក្រុមហ៊ុន​ប្រកប​មុខរបរ​ជំនួញ ​មាន​ដូច​តទៅ​ ៖

១-​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ (​កូនស្រី​បង្កើត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​)​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​លអិន​វី​អិន​ ខ​ប​ភើ​រេ​សិន​,​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​បាយ័ន​ ស៊ី​អិ​ម​ អរ​ហ្គា​ណាយ​សឺ​ ខូ​ អិ​ល​ធី​ឌី​,​ អភិបាល​ក្រុមហ៊ុន​អា​លុ​យ​មី​ណា​(​ខេ​ម​បូ​ឌា​-​វៀតណាម​)​ អភិបាល​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ រ៉ូ​យ៉ា​ល់​ ធេ​លី​ខម​,​ ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​ …​។ ​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ដែល​ត្រូវជា​ភរិយា​របស់​លោក​ឧត្ដម​សេនីយ៍​ទោ​ឌី​ វិជ្ជា​ ហៅ​ដោក​ (​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ហុ​ក​ ឡង​ឌី​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​)​ មានមុខ​របរ​ក្នុង​ក្រុមហ៊ុន​ច្រើន​ផ្នែក​ណាស់​ គឺ​ទាំង​បណ្ដាញឃោសនា​ (​វិទ្យុ​ ទូរទស្សន៍​បាយ័ន​ និង​កាសែត​កម្ពុជា​ថ្មី​ប្រចាំ​ថ្ងៃ​ ព្រមទាំង​គេហ​ទំព័រ​ផង​)​ ទាំង​ធនាគារ​ ទាំង​ប្រេង​ឥន្ធនៈ​ ទាំង​សេវា​អចលនវត្ថុ​ ទាំង​សេវា​ទូរស័ព្ទ​ ទាំង​សេវា​នាំ​ចេញ​ នាំ​ចូល​…​។​ល​។​

Hun-Mana

២-​លោក​ជំទាវ​ ម៉ែ​ន​ ភក្ដី​ (​ភរិយា​ឯកឧត្ដម​ហុ​ក​ ឡង​ឌី​)​ប្រ​ធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឌី​&​អិ​ម​(​បា​វិត​)​អេស​អ៊ី​ហ្សិត​ ខូ​ អិ​ល​ធី​ឌី​ ។​

៣-​លោក​ជំទាវ​ ណុ​ព្វ​ ស៊ី​ដា​រ៉ា​ (​ភរិយា​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​)​អភិបាល​ក្រុមហ៊ុន​រតនៈ​ ស្ទោ​ន​(​ខេ​ម​បូ​ឌា​)​ ឌី​វេឡុ​ប​មេន​ គ្រុប​ អ៊ី​ន​ ។​

Nop-Sidara

៤-​លោក​ជំទាវ​​ ម៉ៅ​ ម៉ា​ល័យ​ (​ភរិយា​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ដ្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​)​អភិ​បាល​ ក្រុមហ៊ុន​ហ្គ្រេ​ន​ភ្នំពេញ​ ហ្គោ​ល​ ខូ​ លី​មី​ធី​ត​ ។​

៥-​លោក​ជំទាវ​​ ជា​ ខេ​ង​ (​ភរិយា​ឯកឧត្ដម​ ស៊ុ​យ​ សែ​ម​ អតីតរដ្ឋមន្ដ្រី​ក្រ​សួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​ អភិបាល​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ។​

៦-​លោក​ជំទាវ ​គាត​ កុ​ល​ណី​ (​ភរិយា​ឯកឧត្ដម​ ឆាន់​ សា​ផា​ន​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ឯកឧត្ដម​កិត្ដិ​សេដ្ឋា​បណ្ឌិត​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ ប្រធាន​ក្រុមប្រឹក្សា​អភិបាល​ក្រុម​ហ៊ុន​ផល​ វឌ្ឍនភាព​,​ អភិបាល​ក្រុម​ហ៊ុន​មៀង​ លី​ហេង​ គ្រុប​ អាហរ័ណ​ នីហរ័ណ​…​។​

៧-​លោក​ជំទាវ​ បាន​ ស្រី​មុំ​ (​ភរិយា​ឯកឧត្ដម​អ៊ី​ ឈាន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ប៉ៃលិន​)​ប្រ​ធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ រិច​តូ​រី​យ៉ា​.​វ៉ា​យ​.​អ៊ី​ន​ ។​

citizen1

៨-​លោក​ជំទាវ​ ចាប​ ចាន់​ម៉ូ​នី​កា​ (​ភរិយា​ឯកឧត្ដម​ ជា​ ចំរើន​ សមាជិក​រដ្ឋសភា​)​អភិបាល​ក្រុម​ហ៊ុន​ចំរើន​ នី​កា​ គ្រុប​ ។​

3378723_o 

៩-​លោក​ជំទាវ​ ចម​ និម្មល​ (​កូនស្រី​បង្កើត​ឯកឧត្ដម​ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​)​ជា​សមាជិក​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​យ៉ាំ​ង​អន ​ត្រឺ​ប្រឺ​នើ​រ​ ។​

១០-​លោក​ឧត្ដមសេនីយ៍ទោ​ ឌី​ វិជ្ជា ​(​ស្វាមី​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ និង​ត្រូវជា​កូនប្រសា​របស់​នាយក​រដ្ឋមន្ដ្រី​)​អភិបាល​ក្រុមហ៊ុន​ (​ខេ​ម​បូ​ឌា​)​ខូ​ល​ផត​,​ អភិបាល​ក្រុម​ហ៊ុន​សុខា​អ៊ែ​ឡាញ​,​ អភិបាល​ក្រុម​ហ៊ុន​ឌី​ខ​ប​ ខូ​អិ​ល​ធី​ឌី​…​។​

១១-​លោក​ឧកញ៉ា​​ ស្រី​ សុធា​ (​សាច់ញាតិឯកឧត្ដម​នាយ​ឧត្ដម​សេនីយ៍​ ឯម​ សំ​អាន​ រដ្ឋ​លេខា​ធិ​ការ​ក្រសួងមហាផ្ទៃ​ )​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​៧​អេ​ន​ជី​នី​ ខូ​អប​ភើ​រេ​សិន​ និង​លោកស្រី​ ច​ន្ធូ​ អភិបាល​ក្រុមហ៊ុន​៧​អេ​ន​ជី​ គ្រុប​ និង​អភិបាល​ក្រុមហ៊ុន​៧​អេ​ន​ជី​ អេ​ហ្គ្រី​ខ​ល​ឈ័​រ​…​។​

១២-​លោកឧត្តសេនីយ៍យោធា​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ (​កូនប្រុស​បង្កើត​របស់​ឯកឧត្ដម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋ​មន្ដ្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​)​ប្រធាន​ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឡុ​ង​ សូ​រិ​យា​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ ។​

១៣-​លោក​ ឌី​ ចូ​ច ​(​ក្មួយ​ប្រុស​របស់សម្តេច​នាយក​រដ្ឋមន្ដ្រី​) ​អភិបាល​ក្រុម​ហ៊ុន​អ៊ឹម​លាង​ ឌី​ ចូ​ច​ សោ​ភ័​ណ្ឌ​។​ល​។​

​ ក្រុម​អ្នក​ប្រកប​របរជំនួញ​នៅ​កម្ពុជា​ បាន​លាន់មាត់​ថា​ ក្នុង​នាម​ជា​អ្នកជំនួញ​ដូច​គ្នា​គឺ​ពិបាក​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ជាមួយ ​ម្ចាស់​ក្រុមហ៊ុន​ដែល​ជា​ភរិយា​ ឬ​ជា​កូន​ ឬ​ជា​ក្មួយ​…​របស់​អ្នកធំ​ អ្នកមាន​អំណាច​ ពីព្រោះ​ពួក​គេ​មាន​ដើម​ទុន​ធំ​ផង​និង​មាន​បក្ខពួក​រឹង​មាំ​ផង​ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​អ្នកជំនួញ​ត្រូវ​ជា​ ភរិយា​ឬ​ជា​កូន​អ្នកធំ​ជា​ដា​រាប​។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នកជំនាញ​ខាង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា​ មន្ដ្រី​អ្នកមាន​អំណាច​និង​អ្នកមាន​លុយកាក់​នៅ​កម្ពុជា​ ភាគច្រើន​បាន​ប្រគល់​ភារ​កិច្ច​ឱ្យ​ប្រពន្ធ​ ឬ​កូន​ ក្មួយ​របស់​ពួក​គេ​ចេញ​មុខ​ធ្វើ​ជា​អ្នកជំនួញ​ដែល​មាន​លទ្ធភាព​ជា​ប្រព័ន្ធ​ ខាង​ទទួល​បាន​ប្រាក់​ចំណេញ​ និង​អាច​លាង​លុយកខ្វក់​បាន​មក​ពី​អំពើ​ពុក​រលួយ​ ឱ្យ​ក្លាយទៅជា​លុយ​ស​ស្អាត​បាន​ តាម​រយៈ​មុខ​ជំនួញ​របស់​ពួក​គេ​ ។​ លើស​ពី​នេះ​ ដោយសារ​សង្គម​កម្ពុជា​ឱ្យ​តម្លៃ​ទៅ​លើ​អំណាច​ និង​លុយកាក់​ ព្រមទាំង​បក្ខពួក​និយម​ផង​ ដូច្នេះ​ការ​ប្រកួតប្រជែង​ក្នុង​មុខរបរ​ជំនួញ​ពាណិជ្ជកម្ម​ ឧស្សាហ​កម្ម​ និង​សេវាកម្ម​រវាង​ប្រពន្ធ​-​កូន​ ក្មួយ​ បងប្អូន​អ្នកធំ​ និង​អ្នកជំនួញ​ដទៃ​ទៀត​ គឺ​គ្មាន​ភាព​ស្មោះត្រង់​ និង​គ្មាន​យុត្ដិធម៌​ពិតប្រាកដ​ឡើយ​៕

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item