Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖សាក​សព​​បុរស​​ម្នាក់បាន​​អណ្តែត​​ទឹក​ទន្លេ​​បា​សាក់ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​​ប្រ​ទះ​ឃើញកាល​ពី​​វេលា​​ម៉ោង៧​​និង​​៣០នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​១៨

​ខេត្តកណ្តាល ៖ សាក​សព​​បុរស​​ម្នាក់ បាន​​អណ្តែត​​ទឹក​ទន្លេ​​បា​សាក់ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​​ប្រ​ទះ​ឃើញ កាល​ពី​​វេលា​​ម៉ោង ៧​​និង​​៣០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​១៨ ខែ​ធ្នូ ឆ្នាំ​២០​១៣ នៅ​​ចំ​ណុច​​មាត់​ច្រាំង ទ​ន្លេ​បា​សាក់  ក្នុង​ភូមិ​​លេខ​​១ ឃុំ​​ស្វាយ​​រលំស្រុក​​ស្អាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នាំគ្នា​ទៅ​ចោមរោម​មើល ហើយ​សមត្ថកិច្ច​នគរ​បាល ក៏បាន​ចុះទៅ​ត្រួតពិនិត្យ នៅ​កន្លែងកើតហេតុ​ផងដែរ ។

​ស្ត្រី​ម្នាក់​ឈ្មោះ ជួន ស្រី​ណា អាយុ ៣៤​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ ជនរងគ្រោះ​បាន​រៀបរាប់ថា ប្តី​គាត់​មានឈ្មោះ វណ្ណ ណេ​ត ហៅ ផា ភាព ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​កម្មករ មាន​ប្រពន្ធ និង​កូន បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ផ្សារ​ក្រមួន សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​លេខ​១  ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង ខេត្តកណ្តាល មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​ប្រចាំកាយ ជា​យូរ​មកហើយ​។

​មុនពេល​កើតហេតុ​គឺ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ បុរស​ជា​ប្តី​បាន​ប្រាប់​ប្រពន្ធ​ថា មកលេង​ផ្ទះ​ម្តាយ​នៅ ភូមិ​លេខ​១  ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​ជនរងគ្រោះ បាន​ដើរ​ចេញពីផ្ទះ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ឡើង​ជិះ​ម៉ូតូឌុប​ចេញ​បាត់ទៅ ។ ក្រោយពី​ប្តី​ចេញពីផ្ទះ បាត់​មួយថ្ងៃ​ស្ត្រី​ជា​ប្រពន្ធ បាន​ទូរស័ព្ទ​សួរ​ម្តាយក្មេក ហើយ​ម្តាយ​បាន​បញ្ជាក់ថា ក្រោយពី​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ហើយ​នោះ ប្តី​របស់​កូន​ទៅផ្ទះ​វិញ តាំងពី​ល្ងាច​ថ្ងៃទី​១៥ មកម្ល៉េះ ។

​បន្ទាប់ពី​បានឮ​ម្តាយក្មេក និយាយ​យ៉ាង​ដូច្នេះ ស្ត្រី​ជា​ប្រពន្ធ​បាន​តាមរក​ប្តី តែ​រក​មិនឃើញ រហូតដល់​វេលា​ម៉ោង​ប្រមាណ ៧​ព្រឹក​ស្រាប់តែ​ទទួលដំណឹង​ថា ប្តី​របស់គាត់​ស្លាប់ អណ្តែត​ទឹកទន្លេ​បាសាក់ បាត់ទៅហើយ ។ មន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់ ដោយសា​លង់ទឹក ខណៈដែល​ចុះ​ងូតទឹក​ទន្លេបាសាក់ ក្រោយពី​ស្រវឹងស្រា ព្រោះ​នៅលើ​ខ្លួនប្រាណ របស់​សាកសព ពុំមាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់ សម្គាល់​នោះទេ​៕

Wat 1812


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item