Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តកំពង់ឆ្នាំង៖យុវ​ជន២​​នាក់​​ក្នុង​ចំ​ណោម៣​​នាក់ត្រូវ​​គូ​​ជ​ម្លោះ​​ជិះ​​ម៉ូតូតាម​​កាប់​​ពី​ក្រោយប​ណ្តាល​​ឲ្យ​​រង​របួស​​ធ្ងន់

ខេត្តកំពង់ឆ្នាំង ៖ យុវ​ជន ២​​នាក់​​ក្នុង​ចំ​ណោម ៣​​នាក់ ត្រូវ​​គូ​​ជ​ម្លោះ​​ជិះ​​ម៉ូតូ តាម​​កាប់​​ពី​ក្រោយ ប​ណ្តាល​​ឲ្យ​​រង​របួស​​ធ្ងន់ ត្រូវ​បាន​​ដឹក​​មក​​ស​ង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​ប​ង្អែក​ខេត្ត​កំ​ពង់​ឆ្នាំង កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​​៤៥ នា​ទី​​យប់​​ថ្ងៃ​ទី​​១៧ ខែ​ធ្នូ ឆ្នាំ​​២០១៣នៅមុខ​សណ្ឋាគារ​ទន្លេសាប នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ហើយ​សមត្ថកិច្ច បាន​សន្និដ្ឋានថា ករណីនេះ​ផ្តើមចេញពី​គំនុំ​។​

​ជនរងគ្រោះ​មានឈ្មោះ រស់ ភា​រុំ អាយុ ២២​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ស៊ឹម សុភា អាយុ ២៣​ឆ្នាំ ជនរងគ្រោះ​ទាំង ២​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង​ឆ្នាំង ខេត្តកំពង់ឆ្នាំង រងរបួស​ធ្ងន់ ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ ។ ជ​នង​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ពួកគេ​មាន​គ្នា ៣​នាក់​បាន​ជិះ​ម៉ូតូ ត្រឡប់​ចេញពី​រៀន ភាសារ​កូរ៉េ នៅក្បែរ​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ដើម្បី​មក​ផ្ទះ ហើយ​ឈ្មោះ រាក់ ជា​អ្នកបើក​ម៉ូតូ ។

​ក្នុងពេល​ជិះ​ម៉ូតូ​តាមផ្លូវ ស្រាប់​តែមាន​ម៉ូតូ មួយគ្រឿង​ជិះ​គ្នា ២​នាក់​បើក​តាម​ពីក្រោយ ប៉ុន្តែ​ពួកគេ​មិនបាន​ចាប់អារម្មណ៍​នោះឡើយ ។ ស្រាប់តែ​មកដល់​មុខ សណ្ឋា​គារ​ទន្លេសាប ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​ដែល​ជិះ​ម៉ូតូ​តាម​នោះ ទាញ​ដាវ​កាប់​មកលើ ពួកគេ​តែម្តង បណ្តាលអោយ​រងរបួស​ធ្ងន់ ២​នាក់​ដែល​អង្គុយ​នៅ​ខាងក្រោយ ហើយ​ក្រោយពេល​កើតហេតុ ជនបង្ក​បាន​បើ​ម៉ូតូ រត់គេច​បាត់ស្រមោល​តែម្តង​៕

Wat 181210


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item