Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្ត្រី​​ម្នាក់​​បាន​​ចាក់​​ស​ម្លាប់​​​កូន​​​ខ្លួន​​ឯងប​​ណ្តា​​ល​​​ឲ្យ​​​កូន​​ប្រុស​​​អា​​យុ៦​​ឆ្នាំ​​ស្លាប់​បាត់​​បង់​ជី​វិតនិង​​កូន​ស្រីអា​យុ១៧​​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​បាន​​ចាក់​​ស​ម្លាប់​​​កូន​​​ខ្លួន​​ឯង ប​​ណ្តា​​ល​​​ឲ្យ​​​កូន​​ប្រុស​​​អា​​យុ ៦​​ឆ្នាំ​​ស្លាប់​បាត់​​បង់​ជី​វិត និង​​កូន​ស្រី អា​យុ ១៧​​ឆ្នាំ រង​របួស​​ធ្ងន់ ត្រូវ​នាំ​ទៅ​​ស​ង្គ្រោះ នៅ​​​មន្ទីរ​​ពេទ្យ កាល់​ម៉ែត រួច​ហើយ​​ស្ត្រី​​ជា​​ម្តាយ បាន​​ចាក់​​សម្លាប់​​​ខ្លួន​​​ឯង​តាម​ក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ខាងជើង​វត្ត​បុ​ទុម​វ​ត្តី​។​

​បើតាម​សម្តី​ឈ្មោះ ពិល តៃ​ស្រ៊ា​ន អាយុ ៦២​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ស្ត្រី​ឈ្មោះ យន់ សូ​នី​តា អាយុ​៤១​ឆ្នាំ និយាយថា នៅ​មុនពេល​កើតហេតុ គាត់​បាន​បិទ​ហាង​លក់ដូរ នៅ​ម៉ោងជាង ១​រំលងអធ្រាត្រ ចូលដេក​ដូច​សព្វដង ហើយ​គាត់​បានឮ​កូនស្រី​របស់គាត់ (​ស្ត្រី​ដៃដល់​) និយាយ​ទូរស័ព្ទ​ទៅ​ប្តី ជា​អាណិកជន​នៅ​បរទេស ទំនងជា​សុំ​លុយ​ប្តី​មិនបាន ក៏​កើតការ​ខឹងសម្បា បែកគំនិត​ចាក់​សម្លាប់​កូនស្រី ឈ្មោះ សេង ប៊ុន​រ៉ាវី ហៅ​លីហ្សា អាយុ ១៧​ឆ្នាំ របស់ខ្លួន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ភ្លាមៗ​នោះ​ជីដូន ដែល​នៅក្នុង​ផ្ទះ​ជាមួយគ្នា​បានដឹង​ទាន់ ក៏​ជួយ​ឃាត់ ហើយ​ដឹកបញ្ជូន​កូនស្រី​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត  ដោយ​ធ្វើដំណើរ​ទៅជា​មួយ​កូនស្រី​ម្នាក់ទៀត ហើយ​ចាក់សោរ​ផ្ទះ ដោយ​ទុក​ឲ្យ​ស្ត្រី ជា​ម្តាយ​នៅ​ជាមួយ​កូនប្រុស​រងគ្រោះ​។ រហូតដល់​ម៉ោងជាង ៦​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ នៅពេល​សមត្ថកិច្ច និង​សាច់ញាតិ បាន​បើក​ទ្វារផ្ទះ គេ​ឃើញ​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស​ឈ្មោះ សេង អា​មី​សេល អាយុ ៦​ឆ្នាំ ដេកស្លាប់ នៅក្នុង​ថ្លុកឈាម​បាត់ទៅហើយ​៕

Wat 051213


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item