Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កណ្ដាល៖រថ​យន្ដ​​ហ៊ី​យ៉ាន់​ដាយ​​ដឹក​ទំ​និញ​​មួយ​គ្រឿងបាន​​បើក​​បុ​ក​​រះ​​ម៉ូ​តូ​​ស​ណ្ដោង​​រ៉ឺ​ម៉កដឹក​​ពូក​​លក់​​ចំ​នួន៣​​គ្រឿង​​ប​ណ្ដាល​ឱ្យអ្នក​បើក​បរ​​ម៉ូ​តូ​​ស​ណ្ដោង​រ៉ឺម៉​ក២​​នាក់​​ស្លាប់​​ភ្លាម​ៗ​​និង​​ម្នាក់​ទៀត

ខេត្ដ​កណ្ដាល ៖ រថ​យន្ដ​​ហ៊ី​យ៉ាន់​ដាយ​​ដឹក​ទំ​និញ​​មួយ​គ្រឿង បាន​​បើក​​បុ​ក​​រះ​​ម៉ូ​តូ​​ស​ណ្ដោង​​រ៉ឺ​ម៉ក ដឹក​​ពូក​​លក់​​ចំ​នួន ៣​​គ្រឿង​​ប​ណ្ដាល​ឱ្យ អ្នក​បើក​បរ​​ម៉ូ​តូ​​ស​ណ្ដោង​រ៉ឺម៉​ក ២​​នាក់​​ស្លាប់​​ភ្លាម​ៗ​​និង​​ម្នាក់​ទៀត រង​របួស​​ស្រាល កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​១០ នាទី​យប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៩-៣០ ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ។​

​រថយន្ដ​បង្កហេតុ​ម៉ាក ហ៊ីយ៉ាន់ដាយ ធុន​ធំ​ប្រភេទ​ដឹកទំនិញ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រៃវែង 3A-0682 បើកបរ​ដោយ​ឈ្មោះ ភឿន អឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូង​វាល ឃុំ​ដូង​វាល ស្រុក​កញ្ជ្រៀច ខេត្ដ​ព្រៃវែង ។ ជនរងគ្រោះ​រួមមាន ទី​១.​ឈ្មោះ វ៉ា ធា​រី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ បាន​ស្លាប់ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្ដៅ ឃុំ​មុខដា ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង​។  ទី​២.​ឈ្មោះ ឆូ​យ រ៉ា​ឆាន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ បាន​ស្លាប់ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្ដៅ ឃុំ​មុខដា ស្រុក​រមាសហែក និង​ទី​៣.​ឈ្មោះ ស៊ូ ដា​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ បាន​រងរបួស​ស្រាល មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់ បាន​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បន្ដកន្ទុយ​គ្នា​ដឹក​ពូក​ដើរ​លក់ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង​ស្រាប់តែ មាន​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ បើក​មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​របស់ ជនរងគ្រោះ​ដួល​ជា​បន្ដបន្ទាប់ មាន​អ្នកស្លាប់​និង រងរបួស​តែម្ដង ។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ដ ពុំបាន​ឈប់​នោះទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច តែ​ត្រូវបាន​មន្ដ្រី​កងរាជអាវុធហត្ថ ស្រុក ខ្សាច់កណ្ដាល ឃាត់​បាន​ទាំង​រថយន្ដ និង​អ្នកបើកបរ​តែម្ដង​៕

Wat 061213


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item