Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖សិស្ស​​វិ​ទ្យា​ល័យ​​អូរ​​អំ​បិលស្ថិត​នៅ​​ស​ង្កាត់​​អូរ​​អំ​បិលក្រុង​​សិ​រី​សោ​ភ័ណខេត្ត​ប​ន្ទាយ​មាន​ជ័យចាប់​ពី​​ថ្នាក់​​ទី១០​​ដល់​​ថ្នាក់​​ទី​​១២

​ខេត្តបន្ទាយមានជ័យ ៖ សិស្ស​​វិ​ទ្យា​ល័យ​​អូរ​​អំ​បិល ស្ថិត​នៅ​​ស​ង្កាត់​​អូរ​​អំ​បិល ក្រុង​​សិ​រី​សោ​ភ័ណ ខេត្ត​ប​ន្ទាយ​មាន​ជ័យ ចាប់​ពី​​ថ្នាក់​​ទី ១០​​ដល់​​ថ្នាក់​​ទី​​១២ រាប់​រយ​​នាក់​បាន​នាំ​គ្នា ធ្វើ​បាតុ​កម្ម​​លើក​​បដា​​បិទ​ផ្លូវ ចូល​​វិ​ទ្យា​ល័យ​​អូរ​​អំ​បិល នៅ​​ចំ​ណុច​​កាច់ជ្រុង ផ្លូវជាតិ​លេខ​៥ ទល់មុខ​រោង​ម៉ាស៊ីន ដែល​រថយន្ត​ដឹក​ដី ដាច់​ហ្វ្រាំង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដើម្បី​តវ៉ា​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហាមឃាត់​រថយន្ត​ដឹក​ដី​គ្រប់​ប្រភេទ បើក​ឆ្លង​កាត់មុខ​វិទ្យាល័យ​របស់ខ្លួន​។​

សិស្សានុសិស្ស​វិទ្យាល័យ​អូរ​អំបិល ដែល​ឈរ​តំរៀប​ជា​ជួរ តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងលើ តាំងពី​ម៉ោង ៩​ព្រឹក ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣ ដោយបាន​ស្រែក​ទាមទារ​ឲ្យ "​បញ្ឈប់រថយន្ត​ដឹក​ដី បើក​ឆ្លងកាត់​ផ្លូវ មុខ​វិទ្យាល័យ​អូរ​អំបិល ដែល​អាច​បង្ក​គ្រោះថ្នាក់ ខូច​ផ្លូវ និង​រំខាន​ដល់​ការ សិក្សា​របស់​ពួកគេ​"​។ ក្នុងនោះ​ក៏មាន​បដា​ជាច្រើន បានសរសេរថា សូម​បញ្ឈប់​សកម្មភាព ដឹក​ដី​លើផ្លូវ​សាលា ឡាន​ដឹក​ដី​ប៉ះពាល់​ដល់ សុវត្ថិភាព​របស់​សិស្ស សាលារៀន និង​មាន​បដា ដែលមាន​រូបគំនូ​ជា​រថយន្ត​ដឹក​ដី ដាក់​សញ្ញា​ខ្វែង​ពីលើ ហើយ​សរសេរថា ហាម​ឡាន​ដឹក​ដី​គ្រប់​ធុន​។

​ជាមួយនឹង​ការតវ៉ា​នេះ លោកគ្រូ​វិទ្យាល័យ​អូរ​អំបិល​ជាច្រើន​នាក់ បានអោយដឹងថា បញ្ហា​រថយន្ត​ដឹក​ដី​ឆ្លង​កាត់មុខ​ផ្លូវ វិទ្យាល័យ​អូរ​អំបិល ពួកគាត់​បានដាក់​សំណើ ទៅ​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ច្រើន​ឆ្នាំ​មកហើយ​តែ​គ្មាន​ដំណោះស្រាយ ដោយ​អាជ្ញាធរ​ក្រុង ដាក់​ភារកិច្ច​នេះ​អោយ​ឃុំ និង​សង្កាត់​ដោះស្រាយ តែ​ឃុំ​សង្កាត់​មិនអាច​ដោះស្រាយបាន ធ្វើអោយ​នៅតែមាន​រថយន្ត​ដឹក​ដី ធុន​បែន​ធំ​តូច បើក​ដឹក​ដី​លើ​កំណាត់​ផ្លូវ​បេតុង មុខ​សាលារៀន​រហូតដល់ ផ្លូវ​បេតុង​ស្រុត​ខូច និង​ប៉ះពាល់​ការធ្វើ​ចរាចរណ៍​របស់​សិស្ស ទៅ​រៀន​និង​រំខាន​ដល់ ការសិក្សា​របស់​ពួកគេ តាមរយៈ​សន្ធឹក​រថយន្ត ពីមួយ​ទៅមួយ​យ៉ាង​កងរំពង​។

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​៥ ខែធ្នូ មាន​រថយន្ត​ដឹក​ដី ដែល​បើក​កាត់មុខ​សាលា ចុះមក​ផ្លូវជាតិ លេខ​៥ ក៏​ដាច់​ហ្វ្រាំង ជ្រុល​ទៅបុក​រោង​ម៉ាស៊ីនកិនស្រូវ បណ្ដាលអោយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ រងរបួស​និង​ខូចខាត​ម៉ូតូ ១​គ្រឿង ម៉ាស៊ីនកិនស្រូវ ហើយ​រថយន្ត​ក្រឡាប់​ចាក់ដី ក្នុង​រោង​ម៉ាស៊ីន​ទើប​ធ្វើអោយមាន​ការព្រួយបារម្ភ ហើយ​សិស្ស​ក៏​នាំគ្នា​សរសេរ​បដា និង​ចេញ​មកឈរ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ តវ៉ា​សុំអោយ​អាជ្ញាធរ  បញ្ឈប់រថយន្ត​ដឹក​ដី ឆ្លងកាត់​ផ្លូវ​របស់​ពួកគេ​។ សូមបញ្ជាក់ថា ក្នុង​១​ថ្ងៃៗ​ជាពិសេស​នៅ​ខែប្រាំង មាន​រថយន្ត​ចូល​ដឹក​ដី ដោយ​ក្រុមហ៊ុន​មួយចំនួន មាន​អាជ្ញាប័ណ្ណ ខ្លះ​ក៏​គ្មាន​អាជ្ញាប័ណ្ណ បាន​កាយ​ដីភ្នំ​នៅ​កណ្ដាល ទី​រួម​ខេត្តបន្ទាយមានជ័យ​៕

Wat 061211 Wat 061215


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item