Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់និង៣នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាលក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្តនិង​ម៉ូតូ

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ និង ៣ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត និង​ម៉ូតូ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោងប្រមាណ ១៧ និង ៤០ នាទី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងមុខ​គ្លីនិក​ជាតិ​សើរ​ស្បែក និង​កាមរោគ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦A ក្រុមទី​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​នារី​រងគ្រោះ​ដល់​បាត់​បង់ជីវិត​មានឈ្មោះ គង់ ស្រី​និ​ច អាយុ ១៧​ឆ្នាំ រស់នៅ​សង្កាត់​កោះដាច់ ខណ្ឌឫស្សីកែវ និង​អ្នករងរបួស​ធ្ងន់​ស្រាល ៣​នាក់​ទៀត ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ត្រូវបាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ឡឹង ចន្ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​ទីតាំង​ឡឥដ្ឋ​ក្នុងភូមិ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម 3A-1666 ជិះ​គ្នា​ប្រុស​ស្រី ៥​នាក់ ដឹក​ឥដ្ឋ​នៅ​ចោមចៅ ពេល​ត្រលប់​មកវិញ​ធ្វើដំណើរ​ពី​ភ្នំពេញ ឆ្ពោះទៅ​មុខកំពូល ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ដឹក​ឥដ្ឋ​នេះ បានគេច​រថយន្ត ១​គ្រឿង ទៀត​ដែល​នៅ​ពីមុខ ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​បុក​ម៉ូតូ ៤​គ្រឿង ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​កិន​ម៉ូតូ ២​គ្រឿង គាប​ជាប់​ក្រោម​រថយន្ត បណ្តាល​ឲ្យ​នារី​វ័យក្មេង​ម្នាក់​ស្លាប់​ភ្លាមៗ និង​មនុស្ស​ប្រុស​ស្រី ៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើ​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​ជនបង្ក ព្រមទាំង​នាំយក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាមច្បាប់ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ជនរងគ្រោះ​ផ្សេងទៀត​ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

wat07-12-2013 (1) wat07-12-2013 (3) wat07-12-2013 (2)


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item