ខេត្តកំពត ៖ ដោយមានការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញ សមត្ថកិច្ចនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនមនុស្ស ៣នាក់កាលពីម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ដែលជាជនសង្ស័យក្នុងករណី សម្លាប់មនុស្សហើយកាត់ក្បាល យ៉ាងសាហាវបំផុត នៅឃុំសិលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បង្កឲ្យមានការភ្ញាក់ផ្អើល ហើយតាំងពីពេលនោះមក សាច់ញាតិដើររកក្បាល ជនរងគ្រោះមិនឃើញទេ មិនដឹងជាក្រុមឃាតក យកទៅលាក់ទុកនៅទីណា។
ជនសង្ស័យទាំង ៣នាក់ដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួននេះរួមមានទី១-ឈ្មោះ កុល រុន ភេទប្រុស អាយុ៤៧ ឆ្នាំ, ទី២-ឈ្មោះ មូល ញឿន ភេទប្រុស អាយុ ៤៦ឆ្នាំ និងទី៣-ឈ្មោះ ណាំ វណ្ណនី ភេទប្រុស អាយុ៤៧ឆ្នាំ ទាំង ៣នាក់មានទីលំនៅ ក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៣នាក់នេះ អំពីសកម្មភាព រៀបគម្រោងសម្លាប់ជនរងគ្រោះ សមត្ថកិច្ចបានបង្ខំឲ្យជនសង្ស័យ ជូនទៅយកក្បាលជនរងគ្រោះ មកវិញផងដែរ។
សូមរំលឹកថា សាកសពជនរងគ្រោះមានឈ្មោះ យុង ហាន អាយុ ៤៨ឆ្នាំ ដែលត្រូវឃាតកកាប់ ដាច់ក្បាលចេញពីស្មា ត្រូវបានសាច់ញាតិ ប្រទះឃើញនៅ កណ្តា ល វាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្ត កំពត។ ជាធម្មតាជនរងគ្រោះ បានចេញទៅនៅពេលព្រលប់ ហើយត្រឡប់ចូលផ្ទះវិញ នៅម៉ោងប្រមាណ ៨ យប់ជាទៀងទាត់។ នៅយប់កើតហេតុ បាត់ជនរងគ្រោះមិនឃើញទៅផ្ទះទេ រហូតដល់ម៉ោង ១០ យប់ ក្រុមគ្រួសារបានតាមរក ហើយក៏ប្រទះឃើញជនរងគ្រោះ ដេកស្លាប់ទៅហើយ ដោយសាកសព ត្រូវគេកាប់ដាច់ក្បាលបាត់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment