រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉ក ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ដម៉ាកហ៊ីណូ ធុនធំមួយគ្រឿង ដែលបត់ឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យដួល បោកផ្ទប់ទៅនឹងរថយន្ដ ប្រកាច់ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង ៧និង២០ នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ មុខភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សោម សុភា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិក្រាំងធំ ឃុំលំពង់ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដា គុបសេ៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R8067 ជាប្រភេទរថយន្ដ សណ្ដោងរ៉ឺម៉ក។ ចំណែករថយន្ដបង្ក ដែលបត់ឆ្លងផ្លូវ មិនមើលឆ្វេងស្តាំ ម៉ាកហ៊ីណូពណ៌ស៊ីជម្ពូ ពាក់ស្លាកលេខ ភ្នំពេញ 3A 3390 អ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ សណ្ដោងរ៉ឺម៉កក្នុងទិសដៅ ពីជើងទៅត្បូង ចំណែករថយន្ដបង្កបើកពីត្បូងទៅជើង បញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្ដបានបត់ឆ្វេងឆ្លងផ្លូវ គាប់ជួនពេលនោះ ម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះ បានបើកមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបោកផ្ទប់ ជាមួយរថយន្ដ បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ហើយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com























Loading...




Post a Comment