រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពកាច់សោកម៉ូតូ បានសំរេចជិះរត់គេចខ្លួន ក៏មកជួបនគរបាលដែល ល្បាតនៅតាមផ្លូវ ភ័យពេកផ្តួលម៉ូតូចោល រត់ចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែជ័យ ក៏ត្រូវសមត្ថកិច្ច ក្របួចបានទាំងព្រឹក។
ជនសង្ស័យមានឈ្មោះ ម៉ុន សុខា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃស្ពឺសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់គុក។ មុនពេលកើតហេតុ ជនសង្ស័យបានដើរចូល ទៅក្នុងព្រះវិហារយេស៊ូ រួចបានធ្វើសកម្មភាព កាច់សោកម៉ូតូ១គ្រឿង ម៉ាកវេវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE2946 និងទី២ ម៉ាកវេវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE9608 ប៉ុន្តែម៉ូតូទាំង ២គ្រឿងនេះ កាច់ពុំបានសំរេចនោះទេ។
ជនសង្ស័យក៏ដើរចេញមកខាងក្រៅ ប្រទះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីចាស់ ពណ៌ក្រហម អត់ស្លាកលេខ ក៏ធ្វើសកម្មភាពកាច់សោក បានសំរេច ជិះចេញមកបានបន្តិច ស្រាប់តែជួបនគរបាលដើរល្បាត ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូរត់គេចខ្លួន ចូលទៅចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ក៏ត្រូវនគរបាលតាមទៅក្របួច នាំយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាកាចាត់ការទៅ តាមផ្លូវច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment