Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​រតនគីរី៖រថ​យន្ត​​កា​ម​រី​​ឆ្លាម​​មួយ​គ្រឿងដែល​​ទំ​នង​ជា​​​បើក​បុកឬ​​ប៉ះ​ទង្គិច​​ជា​មួយរថ​​យន្ត​​ផ្សេង​ទៀតហើយ​​បើក​​រត់​រហូត​​ឆ្លង​​ចរន្ត​​ឆាប​ឆេះ​​អស់

​ខេត្ត​រតនគីរី ៖ រថ​យន្ត​​កា​ម​រី​​ឆ្លាម​​មួយ​គ្រឿង ដែល​​ទំ​នង​ជា​​​បើក​បុក ឬ​​ប៉ះ​ទង្គិច​​ជា​មួយ រថ​​យន្ត​​ផ្សេង​ទៀត ហើយ​​បើក​​រត់​រហូត​ ​ឆ្លង​​ចរន្ត​​ឆាប​ឆេះ​​អស់ នៅ​សល់​តែ​​គ្រោង​ដែក កាល​ពី​​វេលា​​ម៉ោង ១០​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​​៧ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ត្រង់​ចំណុច​មុខ​សាលារៀន ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី លើ​ដងផ្លូវ​ពី​ស្រុក​អូរ​ជុំ ចូល​ក្រុង​បាន​លុង ។​

មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​កាមរី​ឆ្លាម មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ  2R-3570 បោះពួយ​យ៉ាង​លឿន មកដល់​កន្លែងកើតហេតុ ក៏មាន​ភ្លើង​ឆេះ​ចេញពី​ក្នុង​ម៉ាស៊ីន ខណៈ​នោះគេ​ឃើញ​បុរស​ម្នាក់ ចេញពី​ក្នុង​រថយន្ត យក​ទឹក​ចាក់​ពន្លត់ តែ​ភ្លើង​មិនទាន់​រលត់​ផង ក៏​គេចខ្លួន​បាត់ទៅ នៅពេល​ប្រជាពលរដ្ឋ មក​ចោមរោម មើល​ច្រើនពេក ។​

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​បានឃើញ​កំទេច បាក់បែក​ស្តុ​ប​រថយន្ត និង​កញ្ចក់​រថយន្ត នៅតាម​ដងផ្លូវ ត្រង់ចំណុច​ចំការកៅស៊ូ  ក្នុងភូមិ​កាឡៃ​១ ស្រុក​អូរ​ជុំ ដូច្នេះ​គេ​សង្ស័យថា រថយន្ត​ដែល​ឆាបឆេះ​នេះ បាន​ប៉ះ​ទ​ង្កិ​ច​ឬក៏​បុក​គ្នា  ហើយ​បើក​រត់គេច ក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យ​ក្តៅ​ឆ្លង​ចរន្ត បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​បែបនេះ ហើយ​គ្រោងឆ្អឹង​រថយន្ត ត្រូវបាន​នគ​បាល​ចរាចរណ៍  អូក​យកទៅ​រក្សាទុក​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត ៕

Wat 09122

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item