ខេត្តបាត់ដំបង ៖ មន្ត្រីគណនេយ្យ បម្រើការងារនៅ ការិយាល័យអប់រំ ស្រុកគាស់ក្រឡ ដែលគេទទួលស្គាល់ថា ជាមនុស្សល្អគ្រប់ៗគ្នា បានសម្រេចចិត្តយកកៅអី ជាន់ចំអើតនិងយក ខ្សែអង្រឹងចងក នឹងធ្នឹមបន្ទប់ទឹកសម្លាប់ខ្លួន កាលពីម៉ោង ៧និង២៥ នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ នៅការិយាល័យអប់រំស្រុកគាស់ក្រឡ ខេត្តបាត់ដំង ដោយពុំដឹងមូលហេតុច្បាស់លាស់ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្តាលមកពី ទំនាស់ពាក្យសម្តីក្នុងគ្រួសារ រឿងទិញរថយន្តខុសពណ៌ តាមហោរាសាស្ត្រ ដែលបានហាមមិនអោយប្រើ។
លោក សៀក ភា អធិការស្រុកគាស់ក្រឡ បានអោយដឹងថា បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ មាស សារិទ្ធ អាយុ ៣៧ឆ្នាំ ជាមន្ត្រីគណនេយ្យ ការិយាល័យអប់រំ មានទីលំនៅក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោងក្រុង-ខេត្តបាត់ដំបង។ សមត្ថកិច្ចបានរកឃើញ វត្ថុតាងនៅកន្លែងកើតហេតុ រួមមានខ្សែអង្រឹង ប្រភេទមូលពណ៌បៃតងប្រវែង ៤ម៉ែត្របត់ជា ២កំណាត់ ជាប់នឹងករបស់ជនរងគ្រោះ ទាក់ធ្នឹមដំបូលបន្ទប់ទឹក ហើយមានកៅអីឈើចំនួន ១នៅពីក្រោមជនរងគ្រោះ។ យ៉ាងណាក៏ដោយប្រពន្ធរបស់សព បានសន្លប់បាត់ស្មារតីនៅផ្ទះ ពេលទទួលដំណឹងថា ស្វាមីរបស់បានចងកធ្វើអត្តឃាត។
មនុស្សជាច្រើនដែលបានចោមរោម មើលហេតុការណ៍បាននិយាយថា លោក មាស សារិទ្ធ ជាមនុស្សល្អពេលនិយាយទៅកាន់ សិស្សសាលាឬជនណាក៏ដោយ គាត់តែងនិយាយថា ខ្ញុំឬបាទ រហើយប្រាក់ខែគឺយកមកបើកអោយ លោកគ្រូអ្នកគ្រូទាន់ពេលវេលា។ ចំពោះក្រុមគ្រួសារវិញ ក៏និយាយពិរោះ មិនឈ្លោះប្រកែកគ្នាទេ ហើយសំលៀកបំពាក់ ក៏គាត់ជាអ្នកបោកគក់ អោយប្រពន្ធកូន ទាំងចានដែកផងដែរ ហើយជនរងគ្រោះបានបើករថយន្ត មកដល់ការិយាល័យ ទាំងយប់ហើយបើកទ្វារ ចូលដេកយ៉ាងស្ងៀមស្ងាត់។
លុះដល់វេលាម៉ោង ៧និង២០ នាទីមានមន្ត្រីរាជការ មកធ្វើការហៅជនរងគ្រោះ អោយបើកទ្វារមិនឃើញចេញទៅបើក ហើយទូរស័ព្ទរោទិ៍មិនលើក ក៏នាំគ្នាសម្រេចចិត្តទម្លុះទ្វារ ចូលទៅមើលទើបដឹងថា ជនរងគ្រោះបានចងកស្លាប់នៅក្នុងបន្ទប់ទឹក។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងក សម្លាប់ខ្លួនមែន មិនមានករណីឃាតកម្មនោះទេ ហើយមិនមែនជារឿង ជំពាក់ប្រាក់ស្អីនោះដែរ នៅក្នុងរថយន្តមានបញ្ជី សងប្រាក់គេចំនួន ១២លានរៀលនៅខ្វះ ៣លានរៀល និងមានប្រាក់សល់ក្នុងរថយន្តជាច្រើនទៀត។
យ៉ាងណាក៏ដោយមានពាក្យចាមអារាមថា ជនរងគ្រោះធ្លាប់ទៅមើលហោរាសាស្ត្រ ដែលបានទាយថា បើចង់ប្រើរថយន្ត ត្រូវរើសយកពណ៌ខ្មៅ និងក្រហម តែរថយន្តគាត់ជិះទើបតែដូរ បានចំនួន ២ថ្ងៃយកពណ៌ស្ករ នាំឲ្យគេសង្ស័យថា គាត់ទាស់សំដីគ្នា ជាមួយប្រពន្ធ។ ពាក់ព័ន្ធករណីនេះលោក ងី សែត ប្រធានមន្ទីរអប់រំ បានអោយដឹងថា លោក មាស សារិទ្ធ ពិតជាធ្វើការងារបានល្អ ព្រោះការបើកប្រាក់ខែ ដល់មន្ត្រីរាជការ គាត់បើកបានទៀងទាត់ ហើយលេខក្នុងកុងគណនេយ្យ មិនដែលបាត់ទេ ដូច្នេះការចងកសម្លាប់ខ្លួននេះ មិនមានប៉ះពាល់ដល់ប្រាក់ខែ របស់លោកគ្រូអ្នកគ្រូ នៅក្នុងស្រុកគាស់គ្រឡទេ៕
Source from: watphnom-news.com























Loading...




Post a Comment