ប្រទេសអ៊ុយក្រែន ៖ រូបសំណាកអតីតមេដឹកនាំ មានឥទ្ធិពលនៅលើពិភពលោក ត្រូវបានបាក់រំលំ ខណៈដែលក្រុមបាតុករ រាប់ពាន់នាក់ ខឹងសម្បារចំពោះកិច្ចព្រមព្រៀង របស់រដ្ឋាភិបាល ជាមួយសហភាពអឺរ៉ុប ។ ក្រុមបាតុករនៅទីក្រុងគីវ សុទ្ធសឹងតែជាអ្នក មានទស្សនៈគាំទ្រ ដល់ទំនាក់ទំនងរវាង អ៊ុយក្រែននឹងអឺរ៉ុប ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែ នបានងាករេទៅលើប្រទេសរុស្ស៊ីនោះ ។ នេះបើយោងតាមអ្នកនាំពាក្យ របស់ប៉ូលីសប្រាប់ ទីភ្នាក់ងារ AFP។
អ៊ុយក្រែនជាផ្នែកមួយ នៃអតីតសហភាពសូវៀត ហើយរូបសំណាក មេដឹកនាំសាធារណរដ្ឋ ដំបូងគេបង្អស់លើពិភពលោក លេនីន មានអត្ថន័យយ៉ាងធំធេង ដល់ប្រទេសអ៊ុយក្រែន និងជាតំណាងនៃ កិច្ចសហប្រតិបត្ដិការ រវាងអ៊ុយក្រែននឹងរុស្ស៊ី ។ សូមបញ្ជាក់ថា រូបសំណាកនេះ ត្រូវបានគេសាងសង់ កាលពីខែធ្នូ ឆ្នាំ ១៩៤៦ ពោលគឺក្រោយពី សង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់។ រូបសំណាកនេះមានកម្ពស់ ៣,៤៥ ម៉ែត្រ ប្រហែល១១ហ្វីត ។រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជូន ប៉ូលិសប្រឆាំងអំពើហិង្សា រារាំងបាតុករ ចូលអុកឡុកនៅ ទីតាំងសំខាន់ៗរបស់រដ្ឋ។ ក្រសួងសន្ដិសុខអ៊ុយក្រែន បានប្រកាសថា មេដឹកនាំក្រុមបាតុករ បានបំពានច្បាប់ និងត្រូវទទួលទោសទៅតាមទង្វើរបស់ខ្លួន ៕
Source from: watphnom-news.com























Loading...




Post a Comment