Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ដែល​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​រួច​ហើយ​នោះ​ បាន​ឲ្យ​ដឹង​ថា​ មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​ដែល​ល្បី​ខាង​ឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​គគ្រឹកគគ្រេង​ មាន​ទីតាំង​ឋិត​នៅ​អគារ​លេខ​៤១០​ មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កំពុង​ជាប់​សង្ស័យ​ក្នុង​ករណី​គ្រូពេទ្យ​ប្រើប្រាស់​ និង​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​ ធ្វើ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​ជា​អ្នកជំងឺ​មួយ​ព្រះ​អង្គ​សុគត​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ នា​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​

​ព្រះ​ចៅអធិការ​វត្ត​ដែល​រង​គ្រោះ​រហូត​ដល់​សុគត​ពេល​ទៅ​ព្យាបាល​វះកាត់​ព្រះ​រោគ​ដុះ​សាច់​នៅ​ក្នុង​បំពង់ក​ នៅ​មន្ទីរពេទ្យ​ឯកជន​ឈ្មោះ​ ម៉ា​លី​យ៉ា​ នោះ​ មាន​ព្រះ​មាន​ នឹម​ វ​ណ្ណី​ ព្រះ​ជន្ម​២៥​ព្រះ​វស្សា​ គង់នៅ​វត្ត​អង្គ​អណ្តែត​ ឃុំ​ថ្មី​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ ។​

​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ ព្រះ​តេជគុណ​ព្រះ​ចៅអធិការ​ព្រះ​នាម​ នឹម​ វ​ណ្ណី​ មាន​ព្រះ​រោគ​ដុះ​សាច់​ក្នុង​បំពង់ក​ បាន​និមន្ត​មក​ព្យាបាល​ព្រះ​រោគ​ក្នុង​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​ ។​ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ព្រះ​រោគ​រួច​ហើយៗ​ត្រៀម​នឹង​ធ្វើការ​វះកាត់​យក​ដុំ​សាច់​ចេញ​នោះ​ គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ម្យ៉ាង​ដោយ​មិនដឹង​ថា​មានឈ្មោះ​អ្វី​ទេ​ ស្រាប់តែ​ធ្វើ​ឲ្យ​ព្រះ​អង្គជា​អ្នកជំងឺ​បែកពពុះមាត់​ និង​សន្លប់​បាត់ស្មារតី​ និង​ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំការ​ក្នុង​មន្ទីរពេទ្យ​ឯកជន​នេះ​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ប៉ុន្តែ​ជា​អកុសល​ ព្រះ​អង្គ​ក៏​បាន​សុគត​បាត់​ទៅ​ ។​

​ព័ត៌មាន​មួយ​ចំនួន​ទៀត​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​ចៅអធិការ​វត្ត​ជា​ជន​រង​គ្រោះ​អង្គ​នេះ​បាន​សុគត​តាំងពី​នៅ​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​មក​ម្ល៉េះ​ រីឯ​ការ​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នោះ​ គឺ​គ្រាន់តែ​ជា​លេស​ដើម្បី​គេចវេះ​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​ប៉ុណ្ណោះ​ ។​

​សព​របស់​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម​ នឹម​ វ​ណ្ណី​ ត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្រោយ​ពេល​ព្រះ​អង្គ​បាន​សុគត​ភ្លាមៗ​ ដើម្បី​រង់ចាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​មានការ​សុគត​របស់​ព្រះសង្ឃ​អង្គ​នេះ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ នៅ​មន្ទីរពេទ្យ​ឯកជន​ម៉ា​លី​យ៉ា​ គឺ​គ្រូពេទ្យ​ភាគច្រើន​ជា​ជនជាតិ​បរទេស​ ហើយ​មិនដឹង​ជា​ក្រុម​គ្រូពេទ្យ​បរទេស​ទាំងនោះ​មាន​ជំនាញ​ខាង​វិជ្ជាពេទ្យ​ដល់​កម្រិត​ណា​នោះ​ទេ​ ទើប​បង្ក​ឲ្យ​មន្ទីរពេទ្យ​នេះ​ជាប់​សង្ស័យ​ក្នុង​ករណី​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​ព្រះសង្ឃ​មួយ​អង្គ​សុគត​ទាំង​ព្រះ​ជន​វ័យក្មេង​ដូច្នេះ​ទៅ​វិញ​ ៕​  Maliya-HospitalIMAG0208IMAG0206


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item