Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ម៉ា​និល៖ខ្មាន់​កាំ​ភ្លើង​​បាន​​បាញ់​ប្រ​ហារមិន​​ញ​ញើត​​ដៃនៅ​​អា​កាស​យាន​ដ្ឋានអ​ន្ដរ​ជាតិ​​ក្រុង​​ម៉ា​នីលកាល​ពី​​ថ្ងៃ​ទី​​២០ខែ​ធ្នូ

​ក្រុង​ម៉ា​និល ៖ ខ្មាន់​កាំ​ភ្លើង​​បាន​​បាញ់​ប្រ​ហារ មិន​​ញ​ញើត​​ដៃ នៅ​​អា​កាស​យាន​ដ្ឋាន អ​ន្ដរ​ជាតិ​​ក្រុង​​ម៉ា​នីល កាល​ពី​​ថ្ងៃ​ទី​​២០ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ប​ណ្តាល​ឱ្យ​​ស្លាប់​​លោក Ukol Talumpa ជា​​អភិ​បាល​ក្រុង Zamb​oan​ga del Sur ហើយ​​ក៏​មាន​​អ្នក​ដំ​ណើរ ៣​​នាក់​ផ្សេងទៀត បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ និង​មនុស្ស ៤​នាក់​រងរបួស ហើយ​អ្នកដំណើរ​បាន​ផ្អើល រត់​ជាន់ជើងគ្នា ។

​ក្រុមមន្ត្រី​បានបញ្ជាក់​ថា លោក​អភិបាលក្រុង Ukol Talumpa រង់ចាំ​ជើងហោះហើរ ជាមួយ​ក្រុមគ្រួសារ នៅក្រៅ​ក្នុង​ទីធ្លា អាកាសយានដ្ឋាន ពេលនោះ​ខ្មាន់កាំភ្លើង បាន​ដើរចូល​កៀក ហើយ​ដក​កាំភ្លើង​បាញ់ប្រហារ​តែម្ដង មិនអាច​ឲ្យ​លោក​គេចខ្លួន ទាន់ពេលវេលា​។ សាច់ញាតិ​ជនរងគ្រោះ បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ ជុំវិញ​ករណី​បាញ់ប្រហារ​ខាងលើនេះ ខណៈដែល​ខ្មាន់កាំភ្លើង ត្រូវគេ​មើលឃើញ ស្លៀកពាក់​ឯកសណ្ឋាន ជា​ប៉ូលិស​បាន​រត់គេចខ្លួន ដោយ​សុវត្ថិភាព តាមរយៈ​ម៉ូតូ​មួយគ្រឿង ។

​សូម​រំលឹកថា កាលពី​ឆ្នាំ​១៩៨៣ ក៏មាន​ករណី​បាញ់ប្រហារ ដូចគ្នានេះដែរ ទៅលើ​តំណាងរាស្ដ្រ​ដ៏​ល្បីល្បាញ​មួយរូប នៅ​ហ្វីលីពីន ក្នុង​អាកាសយានដ្ឋាន អន្ដរជាតិ​ក្រុង​ម៉ានីល​។ ក្រោយមក អាកាសយានដ្ឋាន​អន្ដរជាតិ ក្រុង​ម៉ានីល ត្រូវបាន​ប្ដូរ​ឈ្មោះ ទៅជា​អាកាសយានដ្ឋាន Ninoy Aquino ដើម្បី​លើកតម្កើង​ស្នាដៃ របស់​លោ​ក​​ក្នុងសង្គម ។ កូនប្រុស​របស់លោក Ninoy Aquino បច្ចុប្បន្ននេះ គឺជា​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino III ៕

Wat 21122 Wat 21121 Wat 2112


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item