Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រ​សួង​​សេ​ដ្ឋ​កិច្ចនិង​​ហិ​រញ្ញ​វត្ថុបាន​ប្រ​កាស​​ឈ្មោះ​​បុ​រី​​ចំ​នួន១៩ក​ន្លែង​​ស្ថិត​នៅ​ក្នុង​​រា​ជ​ធា​នី​​ភ្នំ​ពេញដែល​​គ្មាន​​ការ​អ​នុ​ញ្ញាត​​ស្រប​ច្បាប់

​រាជធានី​ភ្នំពេញ ៖ ក្រ​សួង​​សេ​ដ្ឋ​កិច្ច និង​​ហិ​រញ្ញ​វត្ថុ បាន​ប្រ​កាស​​ឈ្មោះ​​បុ​រី​​ចំ​នួន ១៩ ក​ន្លែង​​ស្ថិត​នៅ​ក្នុង​​រា​ជ​ធា​នី​​ភ្នំ​ពេញ ដែល​​គ្មាន​​ការ​អ​នុ​ញ្ញាត​​ស្រប​ច្បាប់ ក្នុង​ការ​អភិ​វឌ្ឍ​​ជា​​ផ្ទះ​ល្វែង ឬ​ក៏​វី​ឡា ដើ​ម្បី​​លក់​​ក្នុង​តម្លៃ​​ខ្ពស់​​ ដែល​បញ្ហា​​នេះ​​នាំ​​ឲ្យ​​សា​ធារណជន លើក​ជា​សំណួរ​ថា ហេតុអ្វី​ក៏​អាជ្ញាធរ សមត្ថកិច្ច មិន​ចាត់វិធានការ​ហាមឃាត់ នៅពេល​សាងសង់ ដោយសារតែ​មិនមាន​ច្បាប់ទម្លាប់ តែ​នៅពេល​សាងសង់​រួចរាល់​ហើយ បែរជា​ប្រកាសថា បុរី​ផ្ទះល្វែង​ទាំងនោះ មិនមាន​ច្បាប់​ទៅវិញ ?

​យោងតាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រម្លឹក​ដល់​សាធារណជន ទាំងអស់​ថា មិនគួរ​គប្បី​ទិញ​លំនៅដ្ឋាន ទាំងឡាយណា ដែល​ពុំទាន់​មាន​អាជ្ញាប័ណ្ណ អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះឡើយ ព្រោះ​ការទិញ​លំនៅដ្ឋាន​ពី​ម្ចាស់​សំណង់ ឬ​បុរី ដែល​គ្មាន​ការអនុញ្ញាត ស្របច្បាប់​អាច​នឹង​ខាតបង់​ថវិកា ឬ​ទ្រព្យសម្បត្តិ ជាយថាហេតុ​។​

​ជាមួយនឹង​ការព្រមាន​ខាងលើ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ឈ្មោះ ម្ចាស់​គម្រោង​សំណង់ ដែល​មិនទាន់ មាន​អាជ្ញាប័ណ្ណ​អភិវឌ្ឍ លំនៅឋាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​រួសរាន់​មក​ដាក់ពាក្យ ស្នើសុំ​អាជ្ញាប័ណ្ណ អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន នៅ​អគ្គនាយកដ្ឋាន ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣​។ ក្នុងករណី​យឺតយ៉ាវ ឬ​ព្រងើយកន្តើយ មិន​ព្រម​មក​ដាក់ពាក្យ សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម អភិវឌ្ឍ​លំនៅឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​សេចក្តីជូនដំណឹង បានបង្ហាញ​ឈ្មោះ​បុរី​ទាំងនោះ រួមមាន ១-​បុរី សូ​នី ២-​បុរី វា​រី​ណា ៣-​បុរី រុង រឿង​ ៤-​បុរី គៀង ហ៊​ត ៥-​បុរី សម្បួរមាស ៦-​ផ្លា​ទី​នី​ម រេ​ស៊ី​ដិ​ន ៧-​បុរី អាកាសចរណ៍ ៨-​ក្រុមហ៊ុន ប៊ូ​យ៉ុង​ហ្គ្រុ​ប ៩-​បុរី EU ( កំពង់ចម្លង អរិយ​ក្សត្រ ) ១០-​ក្រុមហ៊ុន មានជ័យ​ហ្វូ​ដ ៩៩៩ ( គម្រោង​បុរី តូ​ក្យូ​, គម្រោង​មូ​ស្គូ​ស៊ី​ធី និង​ផ្លូវ ៣៧១ ) ១១-​សំណង់ផ្ទះ​ល្វែង​ទំនើប ចោមចៅ ១២-​អា​ផាត​មិន Sonatra Grand Realty ១៣-​សំណង់ផ្ទះ​ល្វែង លោក អ៊ីវ ឈាន ១៤-​អគារ​ស្នាក់នៅ​រួម D.Y.G Co., Ltd ( Noblesse ) ១៥-​សំណង់ផ្ទះ​ល្វែង​លោក អ៊ីវ ម៉េង និង​លោក ជា លី ១៦-​សំណង់ផ្ទះ​ល្វែង និង Link House លោក គីម យ៉ុង​ហាក់ ១៧-​សំណង់​អគារ​ស្នាក់នៅ​រួម លោក ទិ​ព្ធ ណា​រេ​ន និង​លោកស្រី អ៊ា​ក ច័ន្ទ​ថា​វី ១៨-​សំណង់​អគារ​ស្នាក់នៅ​រួម លោក យ៉ង់ គ្រី​ស្យ​ង់ និង​លោក យ៉ង់ លឹម​ហួត និង​១៩-​សំណង់ផ្ទះ​ល្វែង តុល លន​៕

Wat 051226

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item