Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ដ​​កា​មរី​​បា​​ឡែ​ន​​មួយ​គ្រឿងបើក​បរ​​ក្នុ​ង​​ល្បឿន​​លឿនបាន​​ជ្រុល​​ច​ង្កូ​ត​​ទៅ​បុក​​រ៉ឺ​ម៉​ក​​ម៉ូ​តូយ៉ាង​​ពេញ​ទំ​ហឹង​​កា​លពីវេ​លា​​ម៉ោង១០​​និង​​៥០

​រាជធានី​ភ្នំពេញ ៖ រថ​យន្ដ​​កា​មរី​​បា​​ឡែ​ន​​មួយ​គ្រឿង បើក​បរ​​ក្នុ​ង​​ល្បឿន​​លឿន បាន​​ជ្រុល​​ច​ង្កូ​ត​​ទៅ​បុក​​រ៉ឺ​ម៉​ក​​ម៉ូ​តូ យ៉ាង​​ពេញ​ទំ​ហឹង​​កា​លពី វេ​លា​​ម៉ោង ១០​​និង​​៥០ នា​ទី​​យប់​​ថ្ងៃ​ទី​​៤ ខែ​ធ្នូ ឆ្នាំ​​២០​១៣ តាម​​ប​ណ្ដោយ​ផ្លូវ​​៣១០ កែ​ង​​នឹង​​ផ្លូវ​​លេខ​​១១៣ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ត្រង់ចំណុច​មុខ ហាង​គោដុត​៣១០ បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់​ត្រូវបញ្ជូន ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ភ្លាមៗ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​កាមរី បា​ឡែ​ន​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-4413 ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​៣១០ ក្នុង​ល្បឿន​លឿន​។ លុះ​បើក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល ចង្កូត​ទៅបុក​រ៉ឺម៉ក​ម៉ូតូ មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-2210 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ ដែល​កំពុង​បើកបរ តាម​បណ្ដោយ​ផ្លូវ​១១៣ យ៉ាង​ទំហឹង​បណ្ដាលឱ្យ​បុរស​ដែលជា​ម្ចាស់​រ៉ឺម៉ក ម៉ូតូ​ខាងលើ រងរបួស​ធ្ងន់​។​

​ចំណែក​រថយន្ដ​បង្កហេតុ បាន​បើក​រត់គេច បាត់ស្រមោល​ភ្លាមៗ ហើយ​សមត្ថកិច្ច​បា​នស​ន្យា​ថា នឹង​រកឱ្យឃើញ រថយន្ដ​បង្ក​ដែល​បុក​គេ​ហើយ បើក​រត់​ព្រោះ​គេ​បាន​ស្គាល់ ភិនភាគ​និង​លេខ​រថយន្ដ ដូចនេះ​សូម​ក្រុមគ្រួសារ​បុរសរងគ្រោះ មក​ដាក់​ពាក្យបណ្ដឹង និង​សហការ​ជាមួយ​សមត្ថកិច្ច​។ សមត្ថកិច្ច​បានឱ្យ ដឹងថា រថយន្ដបុក​គេ​ហើយ បើក​រត់​បែបនេះ គឺជា​ពួកក្រុម​ស្រវឹង បើកបរ​មិន​ប្រយ័ត្ន ទើប​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​បែបនេះ​៕

Wat 051218


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item